ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧​ស្រុក​ស្នួល​ឃុបឃិត​ឲ្យ​រថយន្តធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​

លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧​ស្រុក​ស្នួល​ឃុបឃិត​ឲ្យ​រថយន្តធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​

ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ មួយចំនួន​បានឲ្យដឹងថា ចាប់តាំងពី​លោក សាំង ប៊ុនថេន ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ រួច​មក​គឺ​ពុំ​មាន​អ្វី​ផ្លាស់ប្ដូរ​គួរឲ្យ​កត់សម្គាល់​នោះ​ទេ​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​បក្ខពួក​នៅតែ​សប្បាយ​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​ដោយ​មិន​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​តាម​តួនាទីរ​បស់​ខ្លួន​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិនគួរ​បណ្ដែតបណ្ដោយ​តទៅ​ទៀត​ឡើយ ព្រោះ​លោក សាំង ប៊ុនថេន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ កំពុង​អនុវត្តន៍​តាម​គំរូ​របស់​លោក ស្រេង ស្រស់​។​

​ថ្មីៗ​នេះ​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បានឲ្យដឹងថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​តែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​មាន​ការ​បើកដៃ​ពី​សំណាក់​លោក សាំង ប៊ុនថេន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ផងដែរ​។ ចំណែក​លោក សេង ឈួន ដែល​ជា​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​ដដែល​។ មាន​ការរិះគន់​ចំៗ​ថា លោក សាំង ប៊ុនថេន ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ក្រចេះ ជំនួស​លោក ស្រេង ស្រស់ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​រំភើយ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ចាប់តាំងពី​លោក សាំង ប៊ុនថេន ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ជំនួស​លោក ស្រេង ស្រស់ កាលពី​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩ គឺ​លោក សាំង ប៊ុនថេន នៅតែ​បណ្ដោយ​ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក អ៊ុយ ហឿន ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្ត​ក្រចេះ ព្រមទាំង​បក្ខពួក​នៅតែ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​លោក សាំង ប៊ុនថេន កំពុង​យក​មេរៀន​របស់លោក ស្រេង ស្រស់ មក​អនុវត្តន៍​ក្នុង​ការប្រមូល​ផល​ប្រយោជន៍​ពី​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ក៏ដូចជា​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​នៅក្នុង​ខេត្ត​ក្រចេះ​។​

​បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឬ​ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក អ៊ុយ ហឿន មិន​អាច​តវ៉ា​បាន​ឡើយ​។ ផ្ទុយ​ទៅ​វិញ​លោក អ៊ុយ ហឿន ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្ត​ក្រចេះ ឃុបឃិត​ឲ្យ​រថយន្តធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​យ៉ាង​រំភើយ​ឲ្យតែ​ម្ចាស់​រថយន្ត​ទាំងនោះប​ង់​លុយ​តាម​ការកំណត់​។ ហេតុនេះហើយ​ទើប​មាន​ការរិះគន់​ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ក្នុង​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ កំពុង​ប្រែក្លាយ​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​បំផុត ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###