កំពង់ស្ពឺ ៖ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតជើងភ្នំបានរាយការណ៍ប្រាប់ «គេហទំព័រ រស្មីឯករាជ្យ» អោយដឹងថា ពួកគាត់មួយថ្ងៃៗ បារម្ភពីសមត្ថភាពកូនចៅរបស់គាត់ ព្រោះក្រុមហ៊ុនមួយនេះ មិនគោរពច្បាប់ទៅតាមគោលការណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលទទួលបន្ទុកផ្នែកចរាចរណ៍បានចុះអនុវត្ត អោយក្រុមហ៊ុនគ្របតង់អោយបានត្រឹមត្រូវ និងតៃកុងរថយន្តបើកបរគោរពច្បាប់ចរាចរណ៍ផង ។
លោកពូម្នាក់រកស៊ីប៉ះកង់រថយន្តរស់នៅក្នុងមូលដ្ឋានបានលើកឡើងថា មួយថ្ងៃៗ រថយន្តជាច្រើនគ្រឿងបានដឹកជញ្ជូនថ្មភ្នំចេញពីការដ្ឋានគឺបើកបរលឿនៗតែម្តង ពួកគាត់ខ្លាចកូនឬចៅនៅតូចៗឆ្លងផ្លូវ គឺពួកតៃកុងឡានទាំងនោះ បានគិតពីអាយុជីវិតកូនចៅពួកគាត់ឬទេ ។
តើអស់លោកបើកបរលេងតែម៉ាៗនិង ព្រោះថាជីវិតមិនអាចដាក់លក់នៅទីផ្សារបានទេ ? យើងស្រលាញ់កូន ឪពុកគេក៍ស្រលាញ់កូនដូចតែគ្នាដែរ ។
គួរបញ្ជាក់ផងដែរ ទីតាំងក្រុមហ៊ុននេះស្ថិតនៅស្រុក ភ្នំស្រួចខេត្តកំពង់ស្ពឺ ។
សូមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រួតពិនិត្យប្រធានរ៉ែខេត្ត និងក្រុមហ៊ុនហួយបាងម៉េងពាក់ព័ន្ធនិងឯកសារ ឬសុំច្បាប់ត្រឹមលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺឬយ៉ាងណានៅឡើយទេ ព្រោះអង្គភាពខ្ញុំបាទបានទូរស័ព្ទទៅមេការក្រុមហ៊ុនចូលអត់មានអ្នកលើក ៕