ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​លោក ជិន គឹម​ស្រេង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ​និង​លោក ងួន ពៅ​ពេជ្រ​ជាបន្ទាន់​

​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​លោក ជិន គឹម​ស្រេង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ​និង​លោក ងួន ពៅ​ពេជ្រ​ជាបន្ទាន់​

ប្រភព​ពី​មន្ត្រី​តូចតាច​នៅក្នុង​មន្ទីរ សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹង​ថា​លោក ជិន គឹម​ស្រេង ប្រធាន​សាខា​ពន្ធដារ ខេត្ត​កំពង់ស្ពឺ និង​លោក ងួន ពៅ​ពេជ្រ ជា​អនុប្រធាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​បង់ពន្ធ​ក្នុង​ឯកសារ​ខ្លះ​ដល់​ទៅ​រាប់ពាន់​ដុល្លារ ប៉ុន្តែ​នៅក្នុង​វិក្កយបត្រ​ដែល​ពួកគាត់​បាន​ទទួល​គេ​ដាក់​ត្រឹម​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​លុយ​នៅ​សល់​ពី​នោះ​ពួកគេ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន ។ កន្លងមក​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​ដែល​បង់ពន្ធ​លើ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី ឬ​ទិញ​លក់​ដីធ្លី​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អំពើពុករលួយ​របស់​លោក ជិន គឹម​ស្រេង និង​លោក ងួន ពៅ​ពេជ្រ ព្រមទាំង​បក្ខពួក​ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​តវ៉ា​ឡើយ​ព្រោះ​ខ្លាច​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ក្រុម​មន្ត្រី​ពុករលួយ​។ ប៉ុន្តែ​មួយ​រយៈពេល​ចុងក្រោយ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជិន គឹម​ស្រេង និង​លោក ងួន ពៅ​ពេជ្រ ព្រមទាំង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដូច្នេះ​លោក គង់ វិបុល ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ពួកគេ​បន្ត​ទៀត​នោះទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​បង់ពន្ធ​លើ​អចលនវត្ថុ ក្នុង​មន្ទីរ​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ជិន គឹម​ស្រេង ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ និង​លោក ងួន ពៅ​ពេជ្រ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ ជា​បន្តបន្ទាប់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ជិន គឹម​ស្រេង ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ និង​លោក ងួន ពៅ​ពេជ្រ ជាបន្ទាន់​។​

​ទន្ទឹម​នឹង​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក ជិន គឹម​ស្រេង និង​បក្ខពួក​ជាបន្ទាន់​។​

​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​បង់ពន្ធ​អចលនវត្ថុ ក្នុង មន្ទីរ​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹង​ថា​លោក ជិន គឹម​ស្រេង បាន​ឃុបឃិត​ឲ្យ​លោក ងួន ពៅ​ពេជ្រ ជា​អនុប្រធាន​ទទួលបន្ទុក​លើ​ការបង់ពន្ធ​អចលនវត្ថុ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក ងួន ពៅ​ពេជ្រ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពង់ស្ពឺ ទទួលបន្ទុក​លើ​ការបង់ពន្ធ​អចលនវត្ថុ នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាប​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​របស់​ខ្លួន ព្រោះ​មាន​ការ​បើកដៃ​ពី​សំណាក់​លោក ជិន គឹម​ស្រេង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឯកសារ​បង់ពន្ធ​អចលនវត្ថុ មួយចំនួន​គេ​តម្រូវឲ្យ​ពួកគាត់​បង់ព​ន្ធ​រាប់​ពាន់​ដុល្លារ ប៉ុន្តែ​នៅក្នុង​វិក្កយបត្រ​គេ​ដាក់​ត្រឹម​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ឯកសារ​ខ្លះ​ទៀត​ប្រជាពលរដ្ឋ​បង់ពន្ធ​រាប់​លាន​រៀល​ប៉ុន្តែ​នៅក្នុង​វិក្កយបត្រ​គេ​ដាក់​ត្រឹម​១០​ភាគរយ​នៃ​លុយ​ដែល​ប្រជាពលរដ្ឋ​បាន​បង់ពន្ធ​ប៉ុណ្ណោះ ក្រៅពីនេះ​គេ​កេងប្រវ័ញ្ច​យក​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​?៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###