ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់ ធ្វើ​អាជីវកម្ម ជីករណ្តៅ​ដី​ជ្រៅ មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​រាល់ថ្ងៃ ក្នុង​សង្កាត់​សង្ឃ័រ ខុស​បទដ្ឋាន​បច្ចេកទេស ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី ពាស់ពេញ​ផ្លូវ មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ ?

មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់ ធ្វើ​អាជីវកម្ម ជីករណ្តៅ​ដី​ជ្រៅ មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​រាល់ថ្ងៃ ក្នុង​សង្កាត់​សង្ឃ័រ ខុស​បទដ្ឋាន​បច្ចេកទេស ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី ពាស់ពេញ​ផ្លូវ មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ ?

ស្វាយរៀង ÷ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង បាន​បញ្ជាក់​ឲ្យ​ដឹក​ទៀត​ថា សព្វថ្ងៃនេះ ឈ្មួញ​ជា​ច្រើ​ន​ក្រុម បាន​ដាក់​គ្រឿងចក្រ​ជីករណ្តៅ​ដី​ដែល​មាន​ជម្រៅ​ខុស​បទដ្ឋាន​បច្ចេកទេស ហើយ​រថយន្ត​ដឹក​អាចម៍ដី​ធំៗ​ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​

​ឯ​លោក ត​ក ប្រធាន​រ៉ែ ថាមពល​ខេត្ត​ស្វាយរៀង ឯណោះ​វិញ ឆ្លេី​យ​ប្រាប់ រស្មី​ឯករាជ្យ ឲ្យដឹងថា ខ្ញុំ​មិន​បាន​ចេញ​ច្បាប់​ឲ្យ​នោះទេ​.! ពាក់ព័ន្ធ​ឈ្មួញ​ជីករណ្តៅ​ដី ក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង សួរ​ទៅ​ក្រុង​និង​ខេត្ត​ចុះ ហើយក៍​ចុច​ទូរ​សព្ទ័​បិទ​តែម្តងទៅ​។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​សង្ឃ័រ អំពាវនាវ​ឲ្យ​លោក អភិបាលក្រុង​ស្វាយរៀង និង​លោក សំ សា រឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង ចាត់​វិធានការ​ដោះស្រាយ​ដល់​ពួកគាត់ ដែល រស់នៅ​តាម​ដងផ្លូវ​ជាតិ​១៣ ជាបន្ទាន់ កុំឲ្យ​ក្រុម​ឈ្មួញ ធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ ក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង បានឲ្យដឹងថា អាជីវកម្ម​រណ្តៅ​ដី របស់​ឈ្មួញ​មាន​បក្សពួក ជាច្រើន​នាក់ កំពុង​យកទៅ​ចាក់ដី​លុប​បឹង ជិត​ស្ពាន​ហៃ​វ៉េ ដែល​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ធ្លាប់​អាស្រ័យ​ផល ហើយ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន មិន​ចាត់​វិធានការ​ដោះស្រាយ​ឡើយ​។​

​មជ្ឃដ្ឋា​នខាង​ក្រៅពី​.! និង​ពលរដ្ឋ ក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង បានឲ្យដឹង​ទៀតថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់ មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង ទេនោះ គឺ​ឈ្មួញ មិន​អាច​ជីករណ្តៅ​ដី យ៉ាង​ធំ​ហើយ​ជ្រៅ និង​ជ្រុះ​អាចម៍​ដី រប៉ាត់រប៉ាយ លើ​ផ្លូវ​សាធារណៈ​យ៉ាង​សុខ​ស្រួល រីឯ​អាជ្ញាធរ​ពាក់​ពន្ធ័​មាន​សមត្ថកិច្ច ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​។​

​គួររម្លឹកថា ! ផ្លូវ​នេះ​បាន​ក្រាល​កៅស៊ូ ជាប់​ព្រំប្រទល់​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង ២ គី​ឡូ ដល់​ទីតាំង​រណ្តៅ​ដី តាម​ផ្លូវជាតិ​១៣ ចូល​ទៅ​កំពង់​ចក ជា​គម្រោង​បដិភាគ របស់​មន្ទីរ​សាធារណៈការ​ខេត្ត​ស្វាយរៀង ដែល​បាន​ស្នើសុំ​ពី រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ពលរដ្ឋ​ធ្វើ​សារាច​រណ៍ មិនមែន​អោយ​ក្រុម​ឈ្មួញ​មានអំណាច មក​ដឹក​អាចម៍​ដី លើស​ទម្ងន់​អាច​បណ្តាល​ឲ្យ​ខូចផ្លូវ​ទៅ​ថ្ងៃមុខ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រៀបរាប់​បន្ថែមទៀតថា យោង​តាម​ច្បាប់​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម រណ្តៅ​ដី គឺ​ឈ្មួញ​អាច​ជីករណ្តៅ​ដី​ត្រឹម​ជម្រៅ​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ​ប៉ុណ្ណោះ មិន​អាច​លើសពីនេះ​បានឡើយ ប៉ុន្តែ​ឈ្មួញ​អាច​ជីករណ្តៅ​ដី​នៅក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង បាន​យ៉ាង​រលូន​។​

​លើស​នេះ​ទៅទៀត​ឈ្មួញ បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​អាចម៍ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ធ្លាក់​អាចម៍ដី​រាយប៉ាយ​ក្លាយទៅជា​ធូលី​ហ៊ុយ​សំពោង​ប៉ះពាល់​ដល់​ការ រស់នៅ​របស់​ប្រជាពលរដ្ឋ យ៉ាង​ពេញបន្ទុក​។​

​ដោយសា​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ទើប​ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល​អភិបាលខេត្ត​ស្វាយរៀង ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ផង​ទាន​!​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###