ត្បូងឃុំ÷ប្រជាពលរដ្ឋរស់នៅឃុំដារបានលើកឡើងថាជនជាតិវៀតណាមនិងខ្មែរមានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធដូចជាប៉ូលីស ភាសីខេត្ត កាំកុងត្រូល និងគយគឺអស់លោកទាំងបួនស្ថាប័ននេះ ហើយជាអ្នកបើកភ្លើងខៀវអោយនាំទំនិញគ្រប់ប្រភេទចូលស្រុកខ្មែរគ្មានខ្វល់ពីសុខភាពប្រជាពលរដ្ឋឡើ យ។
បើតាមប្រភពបងប្អូនរស់នៅជិតព្រំដែនច្រកដូងប្រាំពិលដើម បានខ្សឹបប្រាប់ថា រថយន្ត ធំៗ ជិតហាសិបគ្រឿង ទៅរយគ្រឿង ដើម្បីបន្តយកទំនិញចែកចាយនៅផ្សារនាគមាស ឬផ្សារដើមគរ ឬតាមបណ្តាលខេត្តនាៗ ។ ចំណែកសមត្ថកិច្ចជំនាញ ដែលពាក់ព័ន្ធដែលមានឈ្មោះឈរជើងការពារព្រំដែន នៅច្រកដូងពិលដើម បែរជាអស់លោកចាំប្រមូលលុយដាក់ក្នុងហោប៉ៅទៅវិញ ធ្វើមានធ្វើបាន ឥតខ្វល់ពីផលប្រយោជន៍ជាតិទាល់តែសោះ ប្រហែលជាត្រូវថ្នាំសណ្តំហើយមើលទៅ ។
ផ្ទុយនឹងអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលខំរឹតបន្តឹងមន្ត្រីពុករលួយធ្វើការវះ កាត់សាច់ស្អុយបែរជាអស់លោកផ្គើន និងអនុសាស្ត្ររបស់សម្តេចទៅវិញ ។
គួរបញ្ជាក់ផងដែរព្រំដែនដួងពិលដើមស្តិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕