ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ប៉ែន ស៊ីថា បានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។
ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។
មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។
ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។
ការប្រព្រឹត្តអំពើពុករលួយនៃលោក ប៉ែន ស៊ីថា ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងផ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីអូសរទេះទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។
ក្រុមឈ្មួញ និងអាជីវករតូចតាចដែលរកស៊ីដឹកជញ្ជូនទំនិញចេញចូលតាមច្រកទ្វារនេះបានឲ្យដឹងថា មិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញចូលតាមច្រកទ្វារមួយនេះទេ គឺមានទាំងការបើកដៃឲ្យឈ្មួញនាំឈើប្រណិតចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ថែមទៀតផង ហើយការដែលឈ្មួញនាំឈើប្រណិតចេញទៅលក់នៅស្រុកយួន បានគឺដោយសារមានការបើកដៃ និងឃុបឃិតជាមួយមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ឈ្មោះ លោក ប៉ែន ស៊ីថា ទេីបអ្វីៗប្រព្រឹត្តយ៉ាងរលូន។
ដោយមើលឃើញរាល់ទង្វើនៃលោក ប៉ែន ស៊ីថា នេះបានធ្វើឲ្យមន្ត្រីពាក់ព័ន្ធជាច្រើននៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុង សុំឲ្យលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន. លោក ឱម យ៉ិនទៀង .លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់របៀបនេះបន្តទៅទៀត ត្រូវបើកការស្រាវជ្រាវស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាបន្ទាន់។
ចំពោះមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង និងបក្ខពួកដើម្បីទប់ស្កាត់រាល់ការឃុបឃិតកេងប្រវ័ញ្ចបន្លំពន្ធគយជាមួយឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីនាំទំនិញចេញចូលតាមច្រកទ្វារមួយនេះដែលធ្វើឲ្យរដ្ឋខាត់បង់ និងកាត់បន្ថយចំណូលពន្ធគយដែលលោក ប៉ែន ស៊ីថា នេះកំពុងប្រព្រឹត្តតាមរបៀបពុករលួយទាំងយប់ទាំងថ្ងៃ។
ប្រសិនបើមានការទប់ស្កាត់ និងកាត់បន្ថយបានប្រាក់ចំណូលពន្ធគយដែលក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ កំណត់មានអគ្គនាយកគយកម្ពុជា ជាអ្នកអនុវត្តផ្ទាល់ក្នុងការបង្ក្រាបអំពើរត់ពន្ធគយ និងប្រមូលពន្ធគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង នេះអាចឡើងបានមួយកម្រិតទៀត លើសពីការកំណត់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។