ស្វាយរៀង ÷ នាព្រឹកថ្ងៃពុធ ទី ១៩ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បេីកកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ នូវទឹកជំនន់ និង រាំងស្ងួត នៅសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អង្គការសង្គមស៊ីវិលក្នុងខេត្តជាច្រើនទៀត។
លោក ប៊ុន សាប៊ន មន្ត្រីនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានធ្វើបទបង្ហាញពីទស្សនាទាននៃការគ្រប់គ្រងគ្រោះមហន្តរាយ ការរៀបចំរចនាសម្ព័ន្ធ ស្ដីពីច្បាប់ រួមបង្ហាញមានផែនការសម្រាប់ត្រៀមបម្រុង ក្នុងខេត្តដែលកេីតឡេីងផ្សេងៗ ដោយយថាហេតុ។
ជាមួយគ្នានេះគ្រោះមហន្តរាយ ធ្វើឲ្យរំខានដំណើរការរបស់សហគមន៍ឬសង្គម មានការបាត់បង់ និង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ សម្ភារៈ សេដ្ឋកិច្ច ឬបរិស្ថាន ក្នុងការប្រើប្រាស់តម្លៃនៃការដោះស្រាយគឺដោយខ្លួនឯង។
ក្នុងឱកាសនោះ លោកស្រី ឯក សុវណ្ណភារៈអភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ត ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ផ្ដាំផ្ញើ និងថ្លែងអំណរគុណ ដល់មន្ទីរ អង្គភាពនានាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គការសង្គមស៊ីវិលនានា រួមនឹងសប្បុរសជនជាច្រើនទៀត ។
ពិសេសសាខាកាកបាទក្រហមខេត្តស្វាយរៀងដែលបានជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាគ្រោះអន្តរាយទាំងនោះ។
លោកស្រី ឯក សុវណ្ណភារៈបានឱ្យដឹងថាក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២២នេះខេត្តស្វាយរៀង បានជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព អាយុជីវិតទ្រព្យសម្បត្តិ សម្ភារៈជាច្រើនរបស់ប្រជាពលរដ្ឋ រួមមាន
– ខ្យល់កន្ត្រាក់ចំនួន ៣០ លើក! រងផលប៉ះពាល់ផ្ទះចំនួន ៦៣៤ ខ្នង ជាមធ្យម ២៤៧ ខ្នង ខូចខាតតិចតួច ១៤០ ខ្នង របួសមនុស្ស៣នាក់។
– រន្ទះបាញ់មួយលើកស្លាប់មនុស្សមួយនាក់ !
– គ្រោះថ្នាក់ចរាចរណ៍ ១២៩ លើកស្លាប់មនុស្ស ៦១នាក់ របួស ២០៧នាក់ ខូចខាតរថយន្ត ៧០ គ្រឿង ម៉ូតូ ១៤៥គ្រឿង គោយន្ត មួយគ្រឿង កង់មួយគ្រឿង។
-អគ្គីភ័យ ២១លើក! បណ្ដាលឲ្យឆេះផ្ទះ ២០ខ្នង ឆេះតូបលក់ដូរ មួយខ្នងស្លាប់មនុស្សបីនាក់។
-លង់ទឹក ៤១ លើក ស្លាប់មនុស្ស ៤២ នាក់!លោកស្រី ឯក សុវណ្ណភារៈ ក្នុងនាមឯកឧត្តមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានផ្ដល់អនុសាសន៍និងផ្ដាំផ្ញើដល់គ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីតាមដាននិងផ្ដល់ព័ត៌មានពីផលប៉ះពាល់គ្រោះមហន្តរាយនៅតាមមូលដ្ឋានខ្លួន ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕