ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​នៅ​ក្រុង​ប៉ោយ​ប៉ែត​

​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​នៅ​ក្រុង​ប៉ោយ​ប៉ែត​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ល្ហុង សង្កាត់​និមិត្ត បានឲ្យដឹងថា នៅ​ចំណុច​ខាងក្រោយ​សាលាបឋមសិក្សា​សុខសាន្ត មាន​គេ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ហើយ​អ្នក​បើក​ល្បែងស៊ីសង​ខុស​ច្បាប់​មាន​៤​នាក់ ទី​១-​ឈ្មោះ ម៉េង ជា​អតីតមន្ត្រី​អាវុធហត្ថ​, ទី​២-​ឈ្មោះ ជាង ហៅ​គុជ​, ទី​៣-​ឈ្មោះ ភារម្យ និង​ទី​៤-​ម្ចាស់ផ្ទះ​ឈ្មោះ ញ៉ក់ ដែល​មាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ល្ហុង បានឲ្យដឹងថា ល្បែង​អាប៉ោង​និង​បៀរ​ត្រូវបាន​គេ​បើក​លេង​យ៉ាង​រលូន ហើយ​ក្នុង​មួយ​ក្ដារៗ​មាន​អ្នកចាញ់​អស់​រាប់​លាន​រាល ឬ​រាប់​រយ​រាប់ពាន់​ដុល្លារ​។ តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពួកគាត់​មិន​ដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​និមិត្ត ឬ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ចុះ​ទៅ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ភូមិ​អូរ​ល្ហុង នោះឡើយ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ចាត់​វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​និមិត្ត ក៏ដូចជា​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​ត្រូវ​គេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ក្នុងភូមិ​អូរ​ល្ហុង សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នោះឡើយ​។ ផ្ទុយទៅវិញ​ទំនងជា​មេ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ព្រមទាំង​មន្ត្រី​អាជ្ញាធរ​និង​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ទទួលបាន​ផលប្រយោជន៍​អ្នក​បើក​ល្បែងស៊ីសង​ខុស​ច្បាប់​ក្នុង​ឃុំ​អូរ​ល្ហុង ទើប​បណ្ដោយឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​អនាធិបតេយ្យ​។​

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​និមិត្ត បានឲ្យដឹង​ទៀតថា ក្រោយពេល​ល្បែង​អាប៉ោង​និង​បៀរ​ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ក្នុងភូមិ​អូរ​ល្ហុង រួច​មក​គឺ​បទល្មើស​ផ្សេងៗ​ជា​ពិសេស​អំពើ​ចោរកម្ម​កើត​ឡើង​គួរឲ្យ​ព្រួយបារម្ភ ព្រោះ​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សម្ងំ​ស្ងាត់ឈឹង​។
​ប្រការ​នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ដល់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ចាត់​វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​សង្កាត់​និមិត្ត ហើយ​គួរ​ចាត់វិធានការ​លើ​សមត្ថ​កិច្ច​និង​មន្ត្រី​អាជ្ញាធរ​ដែល​អសកម្ម​ផងដែរ​។
​ដោយហេតុ​ថា ការ​ដែល​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន បណ្ដោយឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក គឺជា​ការ​បំពាន​ទៅ​លើ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​យ៉ាង​ងងើល ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ភាពកក់ក្ដៅ​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###