ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ល្បែង​បាញ់​កាំជ្រួច​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​

ល្បែង​បាញ់​កាំជ្រួច​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ និង​លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ល្បែង​បាញ់​កាំជ្រួច​នៅក្នុង​សង្កាត់​អូរ​ស្មាច់ ចំណុច​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ជាបន្ទាន់​។ ដោយហេតុ​ថា សំឡេង​ផ្ទុះ​នៃ​កាំជ្រួច​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជិត​តំបន់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ហើយ​ផ្សែង​កាំជ្រួច​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទៀត​ផង​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ទំនង​ជា​អភិបាលក្រុង​សំរោង និង​អធិការ​នគរបាល​ក្រុង​សំរោង ទទួលបាន​ផលប្រយោជន៍​អ្នក​បើក​ល្បែង​បាញ់​កាំជ្រួច​នៅក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ទើប​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាល់តែសោះ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា នៅតាម​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​លេង​ល្បែង​ភ្នាល់​បាញ់​កាំ​ជ្រួច ដែល​ជា​ល្បែង​ពេញនិយម​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​។

ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា ក្នុងការ​ភ្នាល់​បាញ់​កាំជ្រួច​ម្ដងៗ​មាន​អ្នក​ចាញ់ឈ្នះ​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះដែរ​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ក្នុង​សង្កាត់​អូរ​ស្មាច់ ក៏​ដូចជា​អភិបាល​ក្រុង​សំរោង និង​អធិការ​នគរបាល​ក្រុង​សំរោង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ល្បែង​ភ្នាល់បាញ់​កាំជ្រួច​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មាន​អ្នកចូលរួម​លេង​យ៉ាងច្រើន​កុះករ​។​

​បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​ស្មាច់ បានឲ្យដឹងថា ទីតាំង​លេងល្បែង​បាញ់​កាំជ្រួច​គឺ​នៅ​ចំណុច​ច្រក​អូរ​ស្មាច់ ព្រំប្រទល់​ខ្មែរ​-​សៀម ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ហើយ​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។
​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅពេល​គេ​បាញ់​កាំជ្រួច​ម្ដង​លាន់ឮ​សំឡេង​ខ្ទ័រ​មេឃ ហើយ​មាន​ផ្សែងហុយ​យ៉ាងខ្លាំង​ពេញ​ខាងលើ​តំបន់​ច្រក​អូរ​ស្មាច់​។ ប៉ុន្តែ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ណា​ចុះ​ទៅ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ល្បែង​បាញ់​កាំជ្រួច​ដែល​ជា​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត​។​

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###