ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ សុខ គីម​ម៉េង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ថ្នាក់​ដឹកនាំ​កម្ពុជា​ទៅវិញ ?

សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ សុខ គីម​ម៉េង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក  ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ថ្នាក់​ដឹកនាំ​កម្ពុជា​ទៅវិញ ?

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​ម្ចាស់​កាស៊ីណូ​សុខ គីម​ម៉េង នៅ​ច្រក​តន់​ហន់ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​គេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​ក្រឹស ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​ក្រឹស ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ត្រាច មិន​ហ៊ាន​ប៉ះពាល់​បុគ្គល​ឈ្មោះ សុខ ចាយ ដែល​បើក​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង យូគី នៅ​ក្នុង​កាស៊ីណូ សុខ គីម​ម៉េង នោះទេ​។

​សូម្បីតែ​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ក៏​បណ្ដោយ​ឲ្យ​ម្ចាស់​កាស៊ីណូ សុខ គីម​ម៉េង នៅ​ច្រក​តន់​ហន់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែរ​។​

​បេីតា​មការ​អះអាង​ពី​អ្នកធ្លាប់​ចូល​ទៅ​ដល់​សង្វៀន​បញ្ជល់​មាន់ និង​វង់​បៀ អាប៉ោង យូគី ក្នុង​កាស៊ីណូ សុខ គីម​ម៉េង បានឲ្យដឹងថា អ្នក​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ នេះ​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ គឺ​គ្មាន​ជនបរទេស​នោះ​ទេ ដោយ​ក្នុង​មួយថ្ងៃៗ​មេ​ល្បែងស៊ីសង​ឈ្មោះ សុខ ចាយ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ជាក់ស្តែង​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ សុខ គីម​ម៉េង យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាច​ជំងឺឆ្លង​រាលដាល​នោះទេ ហើយ​មាន​អ្នកចាញ់​ឈានទៅដល់​ប្រចាំ​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀតផង ចំឡែក​អ្នកឈ្នះ​ស្រែក​ទ្រហឹង​អឹងកង​មិន​ខ្វល់​អ្វី​ទាំងអស់​។

​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពត ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​កាស៊ីណូ សុខ គីម​ម៉េង ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​កាស៊ីណូ សុខ គីម​ម៉េង ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ម្ចាស់​កាស៊ីណូ​នេះ បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​ទៀត​។​

​មាន​ការរិះគន់​ចំៗ​ថា​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ឲ្យស្រប​តាម​នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​7​ចំណុច​នោះ​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###