ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ពិធី​ចូលកាន់​មុខ​តំណែង​អភិបាលរង​ស្រុក​ស្វាយទាប​

ពិធី​ចូលកាន់​មុខ​តំណែង​អភិបាលរង​ស្រុក​ស្វាយទាប​

នា​ថ្ងៃ​ចន្ទ ៩​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៤​ខែតុលា ឆ្នាំ​២០២២ នេះ លោកជំទាវ​យក់ ស៊ី​ណាត អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​អភិបាលរង​ស្រុក​ស្វាយ​ទាប​ចំនួន​២​រូប​រួមមាន​៖
– លោក​ផាន់ បូរ៉ា​ឋានន្ត​រស័ក​អនុ មន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ស្វាយ ទាប​។
– លោកស្រី​ផន ស៊ី​ណាត ឋានន្ត​រស័ក អនុមន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាលរង​នៃ​គណៈ​អភិបាល ស្រុក​ស្វាយទាប​។

​ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សាស្រុ​ក គណៈ​អភិបាល ស្រុក លោក​នាយករង​ទី​ចាក់​ការ​ធនធានមនុស្ស កងកម្លាំង​ទាំង ៣​ចំណុះ​សាលាខេត្ត លោក លោកស្រី ប្រធាន​តំណាង​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត កងកម្លាំង​ទាំង ៣​ចំណុះ​សាលាស្រុក លោក លោកស្រី​ប្រធាន​ការិយាល័យ អង្គភាព​ចំណុះ​សាលាស្រុក លោក លោកស្រី​មេឃុំ ស្មៀនឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ឃុំ​ក្នុង​ស្រុក​ស្វាយទាប​។

​មានប្រសាសន៍​ធ្វើការ​ផ្ដាំផ្ញើ​ដល់​គណៈ​អភិបាលស្រុក​ដែល​ទើប​តែងតាំង និង​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ស្រុក​ស្វាយទាប​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖

១.​រដ្ឋបាល​ស្រុក ត្រូវ​យកចិត្ត​ទុក​ក្នុង​ការបន្ត​អនុវត្ត​វិធានការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ (៣​ការពារ​៣​កុំ​) និង​ការដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​នេះ និង​ត្រូវ​ជម្រុញ ដឹកនាំ​ការងារ​ចាក់​វ៉ាក់សាំង​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ទាំងដូស​មូលដ្ឋាន និង​ដូ​សជ​ម្រុញ (​ទី​៣ ទី​៤ និង​ទី​៥) ។​
២. រដ្ឋបាល​ស្រុក​ត្រូវ​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​ឃុំ ក្នុង​ការរៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ ពេល​មក​ស្នើសុំ​និង​ទទួល​សេវា​ស្របតាម សេចក្តីណែនាំ​លេខ ០១៨ ដែល​នៅ​ថ្នាក់ឃុំ សង្កាត់ ដែល​មាន​តួអង្គ​ស្នូល ចំនួន​០៥ ជា​អ្នកបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។
៣.​ត្រូវ​ចូលរួម​សហការ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ​ឱ្យបាន​ល្អ នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក មន្ត្រីរាជការ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្ត​ភាព​ការងារ​រដ្ឋបាល​ស្រុក ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​
៤.​ត្រូវ​ចូលរួម​សហការ​ជួយ​ការងារ​រដ្ឋបាល​ស្រុក គណៈ​អភិបាលស្រុក ឱ្យបាន​ល្អ​ពិសេស​មាន​ការគិតគូរ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្ដល់​សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​។​
៥.​ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ​ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ ការបន្ត​ជំរុញ​និង​បំផុល​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###