ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក អ៊ុយ វ៉ិត មេ​គយ​ច្រក​ភ្នំ​ដី​ហៅ​(​គី​ឡូ​១៣)​ដាក់​កុងត្រូលជជុះ​ជំរិត​យក​លុយ​ពី​អាជីវករ​ធើ្វ​ក្តៅក្រហាយ​

លោក អ៊ុយ វ៉ិត មេ​គយ​ច្រក​ភ្នំ​ដី​ហៅ​(​គី​ឡូ​១៣)​ដាក់​កុងត្រូលជជុះ​ជំរិត​យក​លុយ​ពី​អាជីវករ​ធើ្វ​ក្តៅក្រហាយ​

បាត់ដំបង ៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា លោក អ៊ុយ វ៉ិត​មេគយ​ច្រក​ភ្នំ​ដី ហៅ​(​ច្រក​គីឡូ​១៣ )​បាន ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ្ន​និង អាជីវករ​កាន់តែ​ក្តៅក្រហាយ ចំពោះ​ការដាក់​កុងត្រូល ជជុះ​ជំរិត​យកលុយ ពី​អ្នករកស៊ី​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ខណៈ​ពួកគាត់​ទាំង នោះ​បាន​ត្អូញ ត្អែ​ថា លោក អ៊ុយ វ៉ិត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ លូន ខេត្ត​បាត់ដំបង បាន​កំពុង​ប្រើ​អំណាច ធ្វើបាប​គាបសង្កត់ ទៅ​លើ​ប្រជាពលរដ្ឋ ដែល​បង្ក​ភាពលំបាក​ក្នុង ការរកស៊ី​ដោយសារតែ​លោក​អ៊ុយ វ៉ិត បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម ឱវាទ​របស់​ខ្លួន ដាក់​កុង ត្រូល ជជុះ​ចាំ​ជំរិត​យក​លុយ​ពី អ្នក​រត់​តាក់ស៊ី អ្នកបើករថយន្ត ដឹកជញ្ជូន​ទំនិញ និង ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ ដោយ​គ្មាន​វិកិយប័ត្រ​ត្រឹមត្រូវ នោះឡើយ​។ ហើយ​សូម្បី​តែ​អ្នក​អូស​រទេះ​បន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិកកំប៉ុក និង​រទេះ​អេតចាយ ក៏​ក្រុម​មន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិត មិន​លើកលែង​ដែរ​។ ទោះបីជា​ដឹងថា ពួកគាត់រ​ក​មួយ​ថ្ងៃ​រស់ មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ ប៉ុន្តែ​កុងត្រូលជជុះ​របស់​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក អ៊ុយ វ៉ិត ដែល​ស្ថិតនៅ ត្រង់​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ ដំបង ដោយ​មាន​មន្ត្រី​គយ​៤ ទៅ​៥​នាក់​ចាំ​ស្ទាក់​ជំរិត​យកលុយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ប្រភព​បានឲ្យដឹងថា នៅ​រាល់ពេល​ដឹក​ឥ​វ៉ាន់​ចេញចូល​ម្តងៗ ត្រូវ​បង់លុយ​ឲ្យទៅ​ការិយាល័យ​គយ នៅ​ច្រក​នេះ​រួច​ហើយ ទើប​បាន​យក​ឥ​វ៉ាន់ ទៅ​ដាក់​លើ​រថយន្ត​បាន​អាច​ចេញ​ចូល​តាម​ធម្មតា ចំណែកឯ​កុងត្រូលជជុះ របស់​មន្ត្រី​គយ ដែល​ជា​កូនចៅ​រប ស់​លោក អ៊ុយ វ៉ិត នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​វិញ គឺ​មាន​មន្ត្រី​គយ​ប្រចាំការ​ជានិច្ច ពី​បួន​ទៅ​ប្រាំ​នាក់​ស្ទាក់​ចាំ​កាក់​ឡាន រទេះ​ប្រជាពលរដ្ឋ ឲ្យចូល​បង់​លុយ​តាម​ផ្លូវ​ថែម​ទៀត​។ ហើយ​បើ​មិន​ចូល​បង់​ឲ្យ​កុងត្រូល​ជជុះ​នោះ​ទេ ច្បាស់​ជា​គយ​គំរាម​ចាប់ យក​ទៅ​កន្លែង ហើយ​ក្នុង​ឡាន​និមួយៗ ត្រូវ​បង់ប្រាក់​ចាប់ ពី​៥០០០០​រៀល ទៅ​២០.០០០០​រៀល រហូតដល់​៥០.០០០០​រៀល បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំង​នោះ​ទេ គឺ​ក្រុម​គយ​ចោទប្រកាន់​ពួកគាត់ ដូចជា​ឥ​វ៉ាន់ បន្លែ ផ្លែ​ឈើ​ទាំង​អស់ហ្នឹង​! សុទ្ធ​តែ​អត់​មាន​ពន្ធ​ត្រូវ​តែ​បង់លុយ​ឲ្យ ទើប​បាន​ឲ្យ​ឡាន​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ ទៀត​គាត់​បាន​តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ ការិយាល័យ​គយ​នៅ​ច្រក​រួចហើយ ម៉េច​បាន​ជា​មក​កាក់​តាមផ្លូវ​ទៀត ទោះ បី​ជា​គាត់​ពុំ​មាន​លុយ​បង់ ឲ្យ​ក៏​ក្រុម​គយ​មិន​ព្រម​ឲ្យ​ដឹក​ទំនិញ​ចេញ​ចូល​បានឡើយ​។​

​ប្រភព​បាន​បន្ថែម​ឲ្យដឹង​ទៀតថា សូម្បី​តែ​ជី​មួយ​កា​រ៉ុង​យកទៅ​ចំការ​ក៏​បង់​ឲ្យ​ការិយាល័យ​គយ​ក្នុង​មួយ​កា​រ៉ុង​២០​បាត​(​ប្រាក់​ថៃ​) បាន​គយ​ឲ្យទៅ​ហើយ​ពេល​ទៅដល់​កន្លែង​កុងត្រូលជជុះ​ត្រ​វ​បាន​គយ​ទារ​លុយ​បន្ថែមទៀត ដែល​ទង្វើ​របស់​លោក​មេ​គយ​រូបនេះ​កំពុង​ជាន់ក​ប្រជាពលរដ្ឋ​ឲ្យ​រង​ទុក្ខ​លំបាក​នឹង​ភាពក្រីក្រ​នៅតែ​បន្ត​រហូត​មិនចេះចប់​ទេ បើសិន​ជា​ក្រុម​មន្ត្រី​គយ​ដែល​ពុករលួយ តាំងពី​កូនចៅ​រហូត​ដល់​មេ​បែបនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​កាន់តែ​ក្តៅក្រហា​យ ដែល​អាច​ខឹង​គោ​ទៅ​វាយរ​ទេះ​ជា​ក់​ជាមិនខាន ក្រោម​ស្នាដៃ​ពុករលួយ​របស់លោក អ៊ុយ វ៉ិត ប្រធាន​គយ​ប្រចាំ​ច្រក​ភ្នំ​ដី​(​គី​ឡូ​១៣) ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ។​

​លោក អ៊ុយ វ៉ិត បាន​បើកដៃ​ឲ្យ​ឈ្មូញ​នាំ​ចូល​ម៉ូតូ គេច​ពន្ធ​រាប់រយ​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​ប្រភេទ​អូ​តូ ដែល​គេ​សង្ស័យថា​មាន​ការឃុបឃិត​គ្នា​ទាក់ទង​នឹង​ផលប្រយោជន៍​ចែក​ភាគហ៊ុន​ជាមួយ​មេៗ ខាង​លើ​ផង​ដែរ​។ ទើប​លោក អ៊ុយ វ៉ិត បាន​ធ្វើ​ការលាក់លៀម​មិន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ពី​ការនាំ​ចូល​អត់​ច្បាប់​នោះឡើយ ហើយ​ដែល​អាច​ងាយស្រួល​ក្នុងការ​សម្រួល​គ្នា​ស្ងាត់ៗ ជាមួយ​មេ​ឈ្មួញ​ដើម្បី​ឲ្យ​ម៉ូតូ​ទាំងអស់នោះ​ទៅ​ជា​ស្របច្បាប់​វិញ​។​

​បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ​ធម្មតា​វិញ​បានឲ្យដឹងថា ការដឹកនាំ​របស់​លោក អ៊ុយ វ៉ិត ដែល​ចាប់​តាំងពី​បាន​មក​កាន់​តំណែង ជា​មេ​គយ​ច្រក​ភ្នំ​ដី​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គឺ​គ្មាន​អ្វី​ប្រែប្រួល​ក្នុង​ការបង្កើន​ចំណូល​ពន្ធគយ​នៅឡើយ​ទេ​ពោល​គឺ​លោក អ៊ុយ វ៉ិត​កំពុងប​ន្តអនុវត្តន៍​តាម​គន្លង​មេគយ​ជំនាន់​មុន ក្នុងការ​រក្សាទុក​មេ​ឈ្មួញ​ធំៗ នៅក្នុង​ដៃ​របស់​ខ្លួន​ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ដោយ​បង់ពន្ធ​មិន​គ្រប់​សំរាប់​ទុក​ស៊ី​ក្រៅ​ដដែល ហើយ​ម្យ៉ាងវិញទៀត ការប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​ការទទួល​សំណូក​ពី​ឈ្មួញ​ធំៗ ជា​មុខសញ្ញា​បង់ពន្ធ​មិន​គ្រប់​នេះ​បាន​ធ្វើឲ្យ​លោក អ៊ុយ វ៉ិត មាន​អំណាច​ជិះសេះ​លែងដៃ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​បង្កប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញទំហឹង​តែ​ម្តង រួច​ចាំ​ទទួល​ផលប្រយោជន៍​ពី​ពួក​ឈ្មួញ​ទាំងនោះ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​រួចជាស្រេច​ហើយ​ដែរ ទើប​អាច​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចូលមក​យ៉ាង​រលូន​។​

​តាម​ការអះអាង​ពី​មន្ត្រី​តូចតា​ចឲ្យដឹងថា សព្វថ្ងៃនេះ​លោក អ៊ុយ វ៉ិត កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​ខ្មែរ តាម​ច្រក​ភ្នំ​ដី​ក្នុង​មួយ​ខែៗ មាន​រថយន្ត​ធំៗ​រាប់រយ​គ្រឿង ដែល​គេ​ដឹងថា ជា​របស់​ក្រុមហ៊ុន ហើយ​ថៅកែ​ជា​អ្នកមាន​អំណាច​ដ៏​ល្បីល្បាញ​រាប់​ឆ្នាំ​មកហើយ បាន​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​រថយន្ត​យី​ឌុប​និង​កុងតឺន័រ​ភាគច្រើន​ជា​ប្រភេទ​ទំនិញ​ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​តម្លៃ​ខ្ពស់​។ ប៉ុន្តែ​ដោយសារ​ការឃុបឃិត​គ្នា​បង់ពន្ធ​ត្រឹមតែ​៣០%​ទៅ​៤០%​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ​ជា​ទំនិញ​ចម្រុះ ដូចជា​គ្រឿងបន្លាស់​ដែល​នាំ​ចូល​មក​មិន​បាន​បង់ពន្ធ​នោះ ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធរ​ដ្ឋ​រាប់សិ​ប​លាន​រៀល​ក្នុង​មួយ​ខែៗ​ទៀតផង​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​ខុសច្បាប់ និង​ជំរុញ​ដល់​ការប្រមូល​ពន្ធគយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ផ្ទុយទៅវិញ លោក អ៊ុយ វ៉ិត មេ​គយ​ច្រក​ភ្នំ​ដី​គិតតែ​ពី​ច្បាម​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ស្រង់ដើម​ក្នុងការ​តូ​យក​តំណែង ដែល​បាន​ធ្វើ​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី​នេះ ទោះ​ជា​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏ដោយ​ក៏​លោក អ៊ុយ វ៉ិត ខំប្រឹង​ប្រមូល​លុយ​ចូល​ហោប៉ៅ​ឯកជន​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ញញើត​កោតខ្លាច​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ដែល​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​មាន​ចំណាត់ការ​ដ៏​តឹងរឹង​ក្នុងការ​កំចាត់​អំពើ​ពុករលួយ​យ៉ាង​ក្តៅគគុក​នេះ​ក្តី គឺ​បាន​ជ​រុញ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់ ទៅលើ​មន្ត្រី​នៅ​គ្រប់​ស្ថាប័នរដ្ឋ ជាពិសេស​លោក អ៊ុយ វ៉ិត ប្រធាន​គយ​ច្រក​ភ្នំ​ដី​នេះ​តែម្តង ពីព្រោះ​លោក អ៊ុយ វ៉ិត កំពុង​ល្បីល្បាញ​ថា បាន​យក​អំណាច​ខ្លួន​ក្តោប​ក្តាប់​ផ្តាច់មុខ​ក្នុងការ​ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ​និង​ថែមទាំង​មិន​ឲ្យ​មន្ត្រី​ជំនាញ​របស់​ស្ថាប័ន​ផ្សេង​ដែល​នៅ​ប្រចាំ​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ដូច​គ្នា​នោះ​លូកលាន់​កា​ងារ​ជាមួយ​គយ​ជា​ដាច់ខាត​។​ពាក់ព័ន្ធ​នឹង​ករណី​លោក អ៊ុយ វ៉ិត ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​បាន​យក​លុយ​ពី​ថៅកែ​ធំៗ​ដឹកជញ្ជូន​ទំនិញ ដោយ​រថយន្ត​យី​ឌុប រថយន្ត​កុងតឺន័រ បាន​ដឹក​រថយន្ត​ចូល​ថា ជា​គ្រឿងបន្លាស់​មក​នោះ ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ទំនើបៗ​កាត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់​និង​មួយចំនួនទៀត​ជា​ស្រា ភេសជ្ជ​: ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញគេចពន្ធ​ឆ្លងកាត់​តាម​ច្រក​ភ្នំ​ដី​(​គី​ឡូ​១៣)​ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដែល​គេ​ជឿថា បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​ផងដែរ ទើប​លោក អ៊ុយ វ៉ិត ហ៊ាន​ឲ្យ​បើកដៃ​ឲ្យ​ឈ្មួញ​ដំណើរការ​ដឹកជញ្ជូន​យ៉ាង​រលូន ដោយ​គ្មាន​ការត្រួតពិនិត្យ​បែបនេះ គួរតែ​លោក​អូន ព័ន្ធ​មុនីរ័ត្ឋ ដែល​ជា​រដ្ឋ​ម ន្ត្រី ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ទូទាំងប្រទេស សូម​មេត្តា​ចាត់​វិធាន ការ​ជាបន្ទាន់ ទៅលើ​មន្ត្រី​ក្រោម​ឱវាទ ដែល​នាំ​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើ ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ ក្នុងពេល​កាន់តំណែង ហើយ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល ខក បំណង ព្រោះ​តែ​មន្ត្រី​ពុករលួយ​។​ជាងនេះទៅទៀត​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ ២០១៦​កន្លងទៅ ថ្មីៗ​នេះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​លុបបំបាត់ ចោល ទាំង អស់ ចំពោះ​ការដាក់​កុងត្រូល​ទាំង​ជជុះ​ឬ​មិន​ជជុះ រួម​ទាំង​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ផងដែរ​។

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​មន្ត្រីរាជការ កងកម្លាំង​ប្រដា ប់​អាវុ ធ​ក្នុ ង​ខេត្តបន្ទាយមានជ័យ សម្តេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ផង ដែរ​ចំពោះ​ការ ដាក់​កុ ង​ត្រូល ទាំង​ជជុះ​ឬ​មិន​ជជុះ​គឺ​ត្រូវ​លុបបំបាត់ឲ្យអ​ស់​រួម​ទាំង​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ អាជ្ញាធ រ​ខេត្ត ត្រូវ​ចេះ​ពិនិត្យ​និង​កែ លម្អ​ឡើងវិញ​បើ​មាន​អ្វី​មិន​ល្អ ឬ​មិន​ប្រក្រតី មន្ត្រីរាជការ និង កង​ប្រដាប់អាវុធ ត្រូវ​ចូលរួម​គាំទ្រ​សមត្ថកិច្ច​គយ និង​ពន្ធដារ​ក្នុង​ការប្រមូល​ចំណូល ចូល​រដ្ឋ​។​

​ទន្ទឹម​គ្នា​នោះ​សម្តេច ហ៊ុន សែន បាន​ជំរុញ​ដល់​មន្ត្រីរាជការ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ដោះ ស្រាយ​សេវា​តម្រូវ ការ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ត្រូវ តែ​លុបបំបាត់​រាល់​កំហុសឆ្គង​ការ ថ្នាំងថ្នាក់​ភាព​អសកម្ម​ទាំងឡាយ ហើយ​ត្រូវ​ខិតខំ កសាង​អំ ពើ ល្អ​ឲ្យបាន​ច្រើន មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​នីមួយៗ​របស់​ខ្លួន​ឲ្យ បាន​ល្អ​និង​មាន​ប្រសិទ្ធភាព ៕
​ដោយ ៖ ពុត​សា​ម៉ាត់​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###