នាព្រឹកថ្ងៃអាទិត្យ ទី ២៥ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនិងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំខាល ព.ស ២៥៦៦ នាយឧត្ដមសេនីយ៍ សៅ សុខា និងក្រុមការងារអាវុធហត្ថលេីផ្ទៃប្រទេស ទាំងអស់ បានមកឆ្លងបុណ្យភ្ជុំបិណ្ឌចំនួន៣វត្តទី÷
១. វត្តព្រៃធ្នង់
២. វត្តអង្គស្វាយហៅវត្តស្វាយរំពារ
៣. វត្តពោធិទន្ទឹមហៅវត្តកក់
ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀងជាពិសេសនោះផងដែរ នាយឧត្ដមសេនីយ៍ សៅ សុខា និងក្រុមការងារអាវុធហត្ថលេីផ្ទៃប្រទេសបានពាំនាំនៅទេយ្យទានខ្លះៗ សម្រាប់ប្រគេនដល់ព្រះសង្ឃ ដូចជា÷ ទឹកសុទ្ធវីតាល់ ទឹកត្រី ទឹកសុីអីវ នំធុង ទឹកក្រូច ទឹកដោះគោ បៀរចេង ស្ករសរ និងបច្ច័យមួយចំនួន ក្នុងវត្តនីមួយៗ សម្រាប់កសាងវត្ត ដែលខ្វះខាតប្រចាំថ្ងៃ តាមតម្រូវការផងចុះ។
ជាក់ស្ដែងនាយឧត្ដមសេនីយ៍ សៅ សុខា បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន និងលោកយាយ លោកតា ត្រូវប្រៀនប្រដៅកូន ចៅជៀសវាងឲ្យឆ្ងាយ កុំឲ្យលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងគ្រឿងញៀន ព្រោះវាអាចខូចអនាគត ដេីម្បីសុខសុវត្ថភាពទាំងអស់គ្នា។
ទីបញ្ចប់ព្រះគ្រូ ចៅអធិការវត្តនីមួយៗ បានប្រក់ព្រំប្រសិទ្ធិពរជ័យសេរីសួរស្តីវិបុលសុខគ្រប់ប្រការដល់ នាយឧត្ដមសេនីយ៍ សៅ សុខា និងក្រុមការងារ ប៉េអឹមកងរាជអាវុធហត្ថលេីផ្ទៃប្រទេសទាំងអស់ បន្តដឹកនាំប្រទេសជាតិទៅរកភាពរីកចម្រេីនទៅថ្ងៃខាងមុខ។
ជាងនេះទៅទៀតព្រះសង្ឃ បានភ័ន្តដា បង្កូល រំលឹកគុណជូនចំពោះ ដូងវិញ្ញាណខន្ធ មាតាបិតា និងឧន្ទេសមគ្គផលដល់ ញាតិការទាំងប្រាំពីសន្ដាន របស់អស់លោកដែលបានចូលរួមឆ្លងបុណ្យភ្ជុំបុណ្យផងដែរ៕