ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោកជំទាវ​កិតិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំយក​អំណោយ​និង​ទេយ្យទាន​ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ១៩ វត្ត​ក្នុង​ក្រុង​បាវិត នា​រដូវ​កាន់បិណ្ឌ​វេន​ទី​១៣ និង ភ្ជុំ​បិណ្ឌ​

លោកជំទាវ​កិតិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំយក​អំណោយ​និង​ទេយ្យទាន​ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ១៩ វត្ត​ក្នុង​ក្រុង​បាវិត នា​រដូវ​កាន់បិណ្ឌ​វេន​ទី​១៣ និង ភ្ជុំ​បិណ្ឌ​

ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី ១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯ​ឧត្តម​លោកជំទាវ លោក លោកស្រី​មន្ត្រី​រាជការ​ក្នុង​ខេត្ត និង​ក្រុង អញ្ជើញ​ជា​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​នាំយក​នូវ​អំណោយ​មក​ចែក​ជូន​គ្រួសារ​ក្រីក្រ​ជនពិការ​វាស់​ជរា​ខ្វះ​ទីពឹង​មាន​ចំនួន​១០០​គ្រួសារ​និង​ទេយ្យទាន​ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ចំនួន ១៩ វត្ត នៅ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​រួមមាន​ឯកឧត្ដម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិក​ព្រឹទ្ធសភា​ព្រមទាំង ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​បាវិត លោក លោកស្រី​ប្រធាន​មន្ទីរ នានា​ជុំវិញ​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ក្រុមប្រឹក្សា​ក្រុង ខេត្ត ។​

​មានមតិ​សំណេះសំណាល​នៅក្នុង​ឱកាស​នោះ ដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​ដោយ​ក្តឺ​នឹករលឹក និង​ជា​ការគិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី ។​

​លោកជំទាវ​គតិ​សង្គហ​បណ្ឌិត មែន សំអន បាន​បន្តថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខ សន្ដិភាព​ជូន​ប្រទេសជាតិ ដែល​បាន​ផ្តល់ឱកាស​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​អាច​ប្រារព្ធ​ពិធី​ព្រះពុទ្ធសាសនា តាម​ទំនៀមទម្លាប់​បែប​ប្រពៃណី​សាសនា​របស់​ខ្លួន ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ ទន្ទឹម​នោះ ទេយ្យទាន ដែល​បាន​យក​មក​ជូន​និង​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​នាឱកាស​ថ្ងៃនេះ ដែរ​គឺ​បាន​មក​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ។​

​លោកជំទាវ​នូវ​បាន​បន្តទៀតថា ព្រះពុទ្ធសាសនា និង​ទី​វត្ត​អារាម មិន​គ្រាន់តែ​ជា​ទី​សក្ការៈបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ទីកន្លែង​សម្រាប់​បណ្តុះ​នូវ​បញ្ញាញ្ញាណ និង​ជា​ថ្នាល​សម្រាប់​បណ្តុះ​គ្រាប់ពូជ​បញ្ញវ័ន្ត សម្រាប់​ការកសាង​ជាតិ លើ​គ្រប់​វិស័យ​ផង​ដែរ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត នូវ​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ចូលរួម​ថែរក្សា​សមិទ្ធផល ដែល​បាន​កសាង​និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នា​ពេល​កន្លង​ទៅ​សូម​ថែរក្សា​អោយបាន​គង់វង្ស ស្ថិតស្ថេរ ដើម្បី​ទុក​ជា​ទីសក្ការៈ និង​ជា​ទីកន្លែង​គោរព​ប្រតិបត្តិ​ផ្នែក​សាសនា​ហើយ​ទេយ្យទាន​ដែល​លោក​ជំទាវ​និង​ក្រុមការងារ​នាំយក​មក​ជូន​និង​វេរ​ប្រគេន​ព្រះសង្ឃ នា​ថ្ងៃនេះ​រួមមាន : បច្ច័យ​១ ៥០០ ០០០​រៀល​ក្នុង​មួយ​វត្តៗ​និង​សម្ភារៈ មួយចំនួនធំ​ផ្សេងទៀត ។​

​ជាពិសេស​គឺ​លោកជំទាវ​សូម​អំពាវនាវ​អោយ​បន្ត​ចូលរួម​រក្សា​អនាម័យ​ដើម្បី​ការពារ​ជំងឺ​កូវី​ដ​១៩ បើ​ទោះបី​មាន​ការថយចុះ​ក៏ដោយ ប៉ុន្តែ​សូមឱ្យ​បងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ជាប់​ជានិច្ច ជាពិសេស​គឺ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###