ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​លោក​មេ​គយ​លឹម​សម្បត្តិ​ភ្លេច​បណ្តាំ​នាយករដ្ឋមន្ត្រី​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​!

​លោក​មេ​គយ​លឹម​សម្បត្តិ​ភ្លេច​បណ្តាំ​នាយករដ្ឋមន្ត្រី​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​!

​រាល់​មុខទំនិញ​ដែល​នាំ​ចូល​មក​កម្ពុជា តម្រូវឲ្យ​មាន​ការបង់​ពន្ធ​តាម​ស្ថាប័នគយ និង​រដ្ឋាករ​ដែល​ប្រចាំការ នៅ​ច្រក​ទ្វារ អន្តរជាតិ មិន​ថា​ផ្លូវគោក​ឬ​ផ្លូវអាកាស​ដើម្បី រក្សាបាន​នូវ​ចំណូល​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ។ ផ្អែក​តាម​ប្រភព អ្នក​រត់ការ ឯក សារ នាំ​ទំនិញ ចូល​តាម ច្រក​ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ក្រោម​អំណាច លោក​មេ​គយ និង​រដ្ឋាករ លឹម សម្បត្តិ បាន​រៀបចំ​ប្រព័ន្ធ ទំនាក់ទំនង រត់​ឯកសារ ដោយ​តម្រូវ ឲ្យ​បង់ប្រាក់​៥​ដុល្លារ សម្រាប់ មន្ត្រី​គយ ទទួល ផែន ចុះ លេខ ។ បង់លុយ ២០​ដុល្លារ​សម្រាប់​មន្ត្រី គយ​ទទួលបន្ទុក គណនេយ្យ ។ បង់​១០​ដុល្លារ ទៅ​ឲ្យ​ប្រធាន ផ្នែក ត្រួត ពិនិត្យ​និង​១០ ដុល្លារ​ទៀត សម្រាប់​មន្ត្រី គយ​ដែល ចុះ​ត្រួត ពិនិត្យ​ផ្ទាល់ ។ បង់​២០​ដុល្លារ ទៅឲ្យ មន្ត្រី​គយ ផ្នែក កាត់​ស្ដុក បញ្ចុះ​ឯកសារ និង​៥ ដុល្លារ​ទៀត សម្រាប់ អនុប្រធាន ការិយាល័យ ដើម្បី បញ្ចប់ ឯកសារ ។ សរុប​ជា ទឹក ប្រាក់ ដោយ គ្រាន់តែ ចំណាយ​ថ្លៃ រត់​ឯកសារ នាំ​ទំនិញ ចូល​មួយ គឺ​ត្រូវ​ចាយ ប្រាក់​អស់ ៧០​ដុល្លារ ឯណោះ ហើយ ក្នុង មួយថ្ងៃៗ គឺ​មាន​អ្នក​រត់ ឯកសារ ប៉ុន្មាន​?! រួច​លុយ ដែល​ភ្ជាប់ ជាមួយ ឯកសារ ដោយ​ពុំ​បាន ចេញ​វិក្ក័​យ ប​ត្រ បែប ហ្នឹង​! គឺ​ដាក់ចូល រដ្ឋ​ឬ​ដាក់ ចូល​ហោប៉ៅ មន្ត្រី​គយ ក្នុង​ព្រលាន ឲ្យ​ប្រាកដ​ទៅ ។ បើ​ជា​ប្រាក់ ចូលក្នុង ហោប៉ៅ ទេ នោះ តើ​អាច​តម្រូវ ឲ្យមាន​ការ ស៊ើបអង្កេត ពី​អង្គភាព ប្រឆាំង​អំពើ ពុករលួយ ដែរ​ឬ​អត់​! ព្រោះ​មន្ត្រី គយ​ធ្វើការ ក៏​ទទួលបាន ប្រាក់ខែ ពី​រដ្ឋ​ដូច គ្រូបង្រៀន និង​មន្ត្រី រាជការ​ដទៃ ទៀត​ដែរ ។ ការចំណាយ ប្រាក់​រត់ការ ត្រូវបាន​គេ អះអាងថា ជា​មុខទំនិញ ដែល​ស្រប​ច្បាប់ និង​បង់ពន្ធ រួចរាល់ តែប៉ុណ្ណោះ ។​

​កន្លងមក ប៉ូលីស សេដ្ឋកិច្ច បាន​ឃាត់ ចាប់​ទូរស័ព្ទ គេច​ពន្ធ​នាំ ចូល​តាម​ច្រក ព្រលាន យន្តហោះ​បាន រាប់ពាន់​គ្រឿង តើ​អាច​ជា ករណី​ពិសេស ផ្សេងទៀត ពាក់ព័ន្ធ​ទៅ នឹង​អំពើ ពុករលួយ ប្លន់​លុយ ពន្ធ​រដ្ឋ​ដែល មាន​ទឹកប្រាក់ មិនតិច នោះឡើយ ។​ដូច្នេះហើយ ទើប​មជ្ឈដ្ឋាន មហា ជន តែងតែ សង្កេត​ឃើញ ភាពមានបាន របស់ មន្ត្រី​គយ នៅ​ក្នុង​ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ គឺ​បាន សំ ញ៉ែ​ង ឲ្យឃើញ​ពី ភាពមានបាន តាម​ការ ជិះឡាន ទំនើបៗ បើក​ចូល​ហាង កាលី​បៗ ដែលមាន តម្លៃ​ថ្លៃ ។

​ភាពមានបាន ដូច​បាន រៀបរាប់ ខាងលើនេះ គឺមាន​តែ អង្គភាព ប្រឆាំង​អំពើ ពុករលួយ ទៅកាន់ ស្ថាប័នគយ និងរ ដ្ឋា​ករ ប្រចាំ​ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ​បាន ។ ពុំនោះ​ទេ អំពើពុករលួយ នឹង​បន្ត រាលដាល ដល់​ស្ថាប័ន ផ្សេងទៀត យកមក ធ្វើជា​គំរូ បង្ក​ឲ្យ មានការ រិះគន់​ពី មហាជន​ក៏ដូចជា អន្តរជាតិ ជាក់​ជា មិនខានឡើយ ។ ពុំនោះ​ទេ អ្នកវិនិយោគ នឹងត្រូ វ​បាត់បង់ ។​

​សូមបញ្ជាក់​ថា​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​មន្ត្រី​គយ ។​

​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បាន​ដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ ។​

​សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំ​ចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិន​ត្រូវ​ជា​មួយ​គយ​គឺ​នាំ​ចូល​មក​លំបាក​ណាស់​។ ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏​រត់​ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យជួយ​នាំចូល​។ បន្ថែម​លើ​នេះ​សម្តេច​ក៏​បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។​

​ជា​បញ្ចប់​សម្តេច​តេជោ​បាន​ទុក​ពេល​ឲ្យចំ​នួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់​ចោល​នូវ​អំពើ​ពុករលួយ ពោល​គឺ​ទុក​ពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែ​ខ្លួន ”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង ការ​បង្រា្ក​ប អំពើ​រត់ពន្ធ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព គយ​ឡើងវិញ​។ ជាង​នោះ​ទៅទៀត​នោះ សម្តេច​តេជោ ហ៊ុន​សែន​នាយករដ្ឋមន្ត្រី កម្ពុជា​បាន ដាក់ចេញ នូវ​អភិក្រម​សម្រាប់​មន្ត្រី​ទាំងឡាយ នៅក្នុង​រាជរដ្ឋាភិបាល​នីតិកាល​រដ្ឋសភា អណ​តិ្ត​ទី ៥​ឲ្យ​មុជទឹ​កឆ្លុះ កញ្ចក់​ដុសក្លែល​និង​វះកាត់ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###