ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​

លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​

តាម​ប្រភព​ពី​មន្ដ្រី​ក្រោម​ឱវាទ និង​ក្រុម​ឈ្មួញ​ដែល​មិន​ពេញចិត្ត នឹង​ទង្វើ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា​ប្រធានការិយាល័យ គយ ច្រក ទ្វារ​អន្តរជាតិ​ត្រពាំង ផ្លុង​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បាននាំគ្នា បើក​កកាយ​ជា​បន្ដបន្ទាប់​ពី​សកម្មភាព​បទ ល្មើស ផ្សេង ៗ ក្នុង​អង្គភាព​ដែល​លោក​បាន​ប្រើប្រាស់ គ្រប់​វិធី​ក្នុង​ការប្រមូល​លុយ​ពុករលួយ​គ្រប់​រូបភាព​ដូច ជា​ការកំណត់​ឲ្យ ឈ្មួញ ប ង់​ព ន្ធចូល​រដ្ឋ​មិន​គ្រប់ បន្លំ​មុខទំនិញ​ពី​ទំនិញ​បង់ពន្ធ​ខ្ពស់​មក បង់ពន្ធ​ទាប​ដើម្បី​គៃបន្លំ​បំបាត់ ចំណូល ពន្ធ​រដ្ឋ និង​អនុញ្ញាត ឲ្យ មាន កា រ​នាំ​ទំនិញគេចពន្ធ​ចូល​ជា ដើម​។ គឺ​លោក​អ៊ួន​សុវណ្ណារ៉ា​កំពុង​ជិះ​លែងដៃ​យ៉ាង​រំ ភើ​យ​ដោយសារតែ លោក​មាន ខ្នងបង្អែក​រឹងមាំ នៅក្នុង​ស្ថាប័ន​នេះ ។

​ប្រភព​បានឲ្យដឹង​ទៀតថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន​តំណែង ជា​ប្រធាន​កា រិ​យាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង រួច​មក​គឺ​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក នេះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម តែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ហើយ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។ លើស​នេះ​ទៅ​ទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​ជា មួយ​ឈ្មួញ​ធំៗ​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន ដូច​ជា​ឈ្មួញ​នាំចូល​គ្រឿង​អេឡិចត្រូនិក ឬ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បែរ​ជា​គេ​ដាក់​ក្នុង​ឯកសា​រថា ជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ទៅវិញ​។ អំពើពុករលួយ​របស់ លោក អ៊ួ​ន សុវណ្ណារ៉ា បែប​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ស ន្ធឹ​ក​សន្ធាប់​ក្នុង​មួយ​ខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង តទៅ​ទៀត​ឡើយ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។​ប្រភព​បន្ដថា រឿង អាស្រូវ​ពុករលួយ​តាម​ច្រើន​រូបភាព របស់លោក អ៊ួ​ន សុវណ្ណារ៉ា ក្នុង​ការប្រមូល​លុយ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​លើក​បើក​កកាយ​ជា​បន្ត​បន្ទា ប់​ដើម្បី​ឲ្យ​ក្រសួ ង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​។​

​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​មេ​គយ​ក្នុ ង​ខេត្ត​ត្បូងឃ្មុំ ក៏​ដូច​ជា​មេ គយ​ធំៗ​នៅក្នុង​អគ្គនាយក ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើ​ពុ ក​រលួយ​យ៉ាង​ពេញបន្ទុក​របស់លោក អ៊ួ​ន សុវណ្ណារ៉ា នៅ ឡើយ​ទេ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ជាងពេ ល​នៅ​ធ្វើជា​ប្រធាន​ការិយាល័យ​គ យ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅទៀត​។​

​គួរ​រំលឹកថា​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបានតែងតាំង ជា​ប្រធាន​ការិយាល័យ​គយ​ប្រចាំ​ច្រ ក​ទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង កាលពី​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ នេះ​។ ចាប់តាំងពី​ពេលនោះ​ម កលោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថែមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ ចិត្ត​។

​ទន្ទឹមនឹងនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា និង​បក្ខពួក​មួយចំនួន​បាន​ឃុបឃិត ឲ្យ​ឈ្មួញ​បង់លុយ​លើ​តុ ក្រោម​តុ ស្រេច​តែ​អំពើ​ចិត្ត ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុ ក​រលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់ លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន បើក​កកាយ​ជា​បន្ត​បន្ទា ប់​។​ពាក់ព័ន្ធ​ព ត៌មាន​ខាងលើ​នេះ​សារ​ពត៌មា ន​យើង​បាន​ទាក់ទង​ទៅ​លោក អ៊ួ​ន សុវណ្ណារ៉ា ដែរ​តែ មិ ន​អាចទាក់ទង​បាន​។​

​សូមបញ្ជាក់​ថា​ពាក់ព័ន្ធ​និង​ជុំវិញ​ករ ណី​ខាងលើ​នេះ​កន្លងមក​សម្តេច​នាយក​រដ្ឋ​ម ន្ត្រី​ហ៊ុន​សែន​បានចេ ញ​បទបញ្ជា​លេខ​០១​ប​.​ប​ចុះ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៦​កន្លង មក​នេះ​ដោយ​ចុះហត្ថលេខា ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់ ដើ ម្បី​ប ញ្ចៀ​ស​ការប៉ះពាល់​ដល់​ចំ ណូ​លពន្ធ​របស់​រដ្ឋ​និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ដែល​ជា​តម្លាភាព​លើ​ការប្រមូល ពន្ធ​របស់​រដ្ឋ​?​បែរ​ជា​កំពុង​កើតមាន​នៅ​ភាព​អសកម្ម យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន នៅ​ច្រក​ត្រ​ពាំ ង​ផ្លុង​ដែល​គ្រ ប់​គ្រ ង​ដោយ​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រ​ពាំ​ផ្លុង​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ផ្គើន​ទៅ នឹង​បទបញ្ជា របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែ​ន​យ៉ាង​ពេញបន្ទុក​ផងដែរ​។​

​បើ​យោង​តាម​លិខិត បទបញ្ជា​លេខ​០១​ប​.​ប សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​បញ្ជា ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម ប្រតិបត្តិការ បង្ក្រាប​បទល្មើស ឲ្យ​ខាង​តែ​បា ន​ជាទីបំផុត​ក្នុងការ បើក​ប្រតិបត្តិការ​បង្ក្រាប​ដែល នឹង​ចែកចេញជា ពីរ​ប្រភេទ​គឺ​ប្រភេទ​ទី​០១​លំដាប់​ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង​ឯ​ប្រភេទ​ទី​០២​លំដាប់ថ្នាក់​មធ្យម ត្រឹម​ថ្នាក់ ខេត្ត​។​

​ជាងនេះទៅទៀត កាលពីពេល​កន្លង​ទៅនេះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ តែងតាំង​សមាសភាព បង្ក្រាប​និង​ទប់ស្កាត់ អំពើ​រត់ពន្ធ​ខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន អគ្គនាយក​គយ​និង​រដ្ឋការ ជា​អនុប្រធាន​អចិន្ត្រៃយ៍​ហើយ ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏​មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នី​មួយៗ សំដៅ​ធ្វើ​ការងារ ឲ្យមាន​ប្រសិទ្ធភាព ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​។

​ប៉ុន្តែ​ក្រុម​អ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើង​ថា វិធា ន​ការ​នេះ មិនសូវ​មាន​ប្រសិទ្ធភា ព​នោះទេ​? ប្រ​សិ ន​បើ​គ្មាន ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួន ទៀត​នៅក្នុង​ប្រទេស ដែល​គ្មា ន​ឆន្ទៈ ក្នុង​ការអនុវត្តន៍ កំ ណែ​ទម្រង់​ស៊ីជម្រៅ នា​ពេល​កន្លងមក​នោះ​?​។ ជាង​នេះ ទៅទៀត​នោះ​ក្នុងឱកាស​បាយ​សាមគ្គី ជាមួយ​អ្នកកាសែត​សម្តេច ហ៊ុន សែន ទទួលស្គាល់ថា បញ្ហា​អំពើ​ពុករលួយ នៅតែ​បន្ត​កើតមាន ។ ជា​ពិសេស​អំពើ​ពុករលួយ​ប្រព្រឹត្ត​ដោយ​មន្ត្រី នៅ​ច្រកទ្វាព្រំដែន ៖ «​អ៊ីចឹង​ទេ​! ឥឡូវនេះ ត្រូវ​មាន​ការប្រជុំ ហើយ​ធ្វើ​កិច្ចការ​កំណែទម្រង់សេដ្ឋកិច្ច ផ្ទៃក្នុង ឲ្យ​កាន់ តែ​លឿន​។

​សុំ​ផ្តាំ​ទៅ​អ្នក​វិនិយោគិន​ទាំងឡាយ អ្នក ធ្វើ​ធុរកិច្ច​ទាំងឡាយ នៅពេល​ខាងមុខ នឹង​មាន​ការដាក់ចេញ​នូវ​វិធានការ​កាត់បន្ថយ ការចំណាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​របស់​អ្នកវិនិយោគ ដើម្បីឲ្យ​អ្នកវិនិយោគ​ទាំងនោះ មាន​ឱកាស​កាន់តែ​ខ្លាំង ក្នុង​ការប្រកួតប្រជែង ទៅលើ​វិស័យ​សេដ្ឋកិច្ច​»​។​

​សម្តេច ហ៊ុន សែន អះអាងថា កំណែទម្រង់​នេះ គឺ​ផ្ដើម​ពី ច្រកទ្វា​ព្រំដែន​មក​មុន ដោយ​ត្រូវ​ដក​មន្ត្រី​ច្រកទ្វារ​ព្រំដែន​ទាំងអស់ ទុក​តែ​មន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ​។ ដោយ​សម្តេច​អះអាង​ថា ដើម្បីឲ្យ​អ្នករកស៊ី​កាន់តែ​មាន​ប្រាក់​ចំណេញ​៖ «​នៅ​តាម​មាត់ច្រក​តាម​ព្រំដែន ក្នុង​ការនាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឲ្យមាន​ស្ថាប័ន​ណា​ក្រៅពី អន្តោប្រវេសន៍ និង​គយ ឲ្យតែ​ពី​ហ្នឹង​!​ទេ ក្រៅពី​ហ្នឹង​!​ដក​ចេញ​ទាំង​អស់ ទាំង​អា​កាំកុងត្រូល​អីហ្នឹង​! ដក​ចេញ​ឲ្យអស់​។ ស្ថាប័ន​ទាំងនេះ ជា​ឧបសគ្គ ដល់​ការធ្វើ​ពាណិជ្ជកម្ម​»៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###