តាកែវ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ឃុំ ទំលាប់ ស្រុក គី រី វង្ស ខេត្តតាកែវ បាន បញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង បង្កប់ក្នុងកាស៊ីណូភ្នំដិន ដំណើរការយ៉ាងពេញទំហឹងវិញហើយ ចំពោះលោក អធិការដ្ឋាននគរបាលស្រុកគីរីវង្ស សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋនៅឃុំទំលាប់ បានរិះគន់ចំៗទៅលើសមត្ថកិច្ចពាក់ព្ធន័ក្នុងខេត្តតាកែវ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូភ្នំដិន ហ៊ានបើកហ៊ានបិទ ល្បែងបញ្ជាល់មាន់ខ្នាចធំដោយសេរី លេងស៊ីសងខុសច្បាប់ ស្រេចតែអំពើចិត្ត។
ជាក់ស្តែងអ្នកចូលរួមលេង មានទាំងរថយន្ត ទំនើប ជា ច្រើន គ្រឿង នឹង ម៉តូ មកលេងល្បែងបញ្ជាល់មាន់ យ៉ាងពពាក់ពពូនពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែល ជាម្ចាស់ទីតាំង មាន ខ្នងបង្អែករឹងមាំ ចាំ ជួយ អន្តរាគមន៍ ទើបហ៊ាន បើកដៃឲ្យប្រជា ពលរដ្ឋ ខ្មែរ និងជនអន្តោប្រវេសន៍ ភ្នាល់ ស៉ីសងខុសច្បាប់ ដាក់ លុយ ក្នុង មួយគូរ ចាប់២ពាន់ ដុល្លា ទៅ ៣ ពាន់ ដុល្លា ជាកំហិត ។
បច្ចុប្បន្នក្រុមអ្នកញៀន ល្បែង ទាំងនេះ កំពុង សម្រុក លេងល្បែង គ្រប់ ប្រភេទ ដូចជា ៖ មាន់ ជល់ ខ្នាយ ដែក វង់ បៀរ អាប៉ោង យូគី រីឯ សមត្ថកិច្ច ពាក់ពន្ធ័ក្នុងខេត្តតាកែវ មិនចាត់វិធានការ ចុះ បង្ក្រោប ទប់ស្កាត់ទ ល់ តែសោះ ថែមទាំងមាន មេ ការជំនាញ ម្នាក់ រត់ការ បង់លុយ ពី ថ្នាក់ក្រោម រហូតដល់ ថ្នាក់លើ ទើបរក្សាភាពស្ងៀមស្ងាត់។
សង្វៀនបញ្ជាល់មាន់ជ្រកក្រោមស្លាកកាស៊ីណូភ្នំដិនមានខ្មែរចូលលេងយ៉ាងអនាធិបតេយ្យភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃផងដែរ ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនពួកគាត់លន់មាត់គ្រប់គ្នាថាតើភូមិឃុំសុវត្ថិភាព ៧ចំណុចនៅត្រង់ណា បើល្បែងភ្នាល់ស៊ីសងខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួនបែរជាសមត្ថកិច្ចនគរបាលស្រុកគីរីវង្សមិនចាត់វិធានការបង្ក្រាប។
ដូច្នេះហើយប្រជាពលរដ្ឋ រស់នៅឃុំទំលាប់ ស្រុកគីរីវង្ស អំពាវនាវដល់លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ចំពោះភាពអសកម្ម ចំពោះលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាន នគរបាល ខេខេត្តតាកែវ និង លោក អ៊ួច ភា អភិបាលខេត្តតាកែវ បណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងបញ្ជាល់មាន់ បង្កប់ក្នុងកាស៊ីណូភ្នំដិន មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យមានប្រសិទ្ធភាព និងពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋនោះទេ៕