ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ល្បែងស៊ីសង​កើតឡើង​ពេញ​ស្រុក​ត្បូងឃ្មុំ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តែ​បែរជា​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចុះបង្ក្រាប​

ល្បែងស៊ីសង​កើតឡើង​ពេញ​ស្រុក​ត្បូងឃ្មុំ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តែ​បែរជា​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចុះបង្ក្រាប​

ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដា​ឃុំ ដា​ស្រុក​មេមត់​ខេត្ត​ត្បូង ឃ្មុំ​បានឲ្យដឹង​ថា​ទីតាំង​សង្វៀន​ជល់មាន់ ដ៏​ធំ ដែល កើ ត ឡើង​នៅ​បរិវេណ​ភូមិ​ដា​ឃុំ​ដា ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ តាម ផ្លូវ​ចូល​ច្រក​ដូង​ប្រាំពី​ដើម​(​ដូង​៧​ដើម​) ដែល​មាន​ម្ចាស់ ឈ្មោះ​ហេង​និ ង​លឹម​កំពុងបើក​លេង​ល្បែង ស៊ីសង​យ៉ាង​រលូន ធ្វើឲ្យ​ពលរដ្ឋ ព្រូ​យ​បារម្ភ​។​ជាពិសេស ល្បែង​បញ្ជ ល់ មា ន់ ដែល​ជា​ល្បែង​កំពុង​ពេញនិយម ។

​ហេតុនេះហើយ ទើប​ប្រជា​ពល រដ្ឋ​អំពាវនាវ​ឲ្យ​លោក​ជាម​ច័ន្ទ សោភ័ណ្ឌ អ​ភិ បាល ខេត្ត​លោក​បែន​រ័ត្ន​ស្នង ការ​និង​វ៉ា​សារិទ្ធ​មេ​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ​មេត្តា​ចាត់​វិធាន ការទប់ស្កាត់​ល្បែង ស៊ី សង ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ដោយហេតុ​ថា​មន្ត្រី​អាជ្ញាធរ មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង ស្រុក​ត្បូងឃ្មុំ​មិន​ហ៊ាន​ចាត់វិធានកា​រប ង្ក្រា​បប​ន​ល្បែង​មួយ​កន្លែង​នេះ​ទេ​។

​ដោយសារតែ​សមត្ថកិច្ច និង​អា ជ្ញា ធរ​មូលដ្ឋាន បាន​ទទួល​លាភសក្ការៈ​ពី​មេ​ល្បែង​ឈ្មោះ​ហេង​និង​លឹម​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីនោះ បានឲ្យដឹងថា ល្បែង​នេះ លេង​ទាំង​យប់ ទាំង ថ្ងៃ​ជា យូរ​មក​ហើយ​។ បើ​ទោះ បី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច នគរបាល ស្រុក​ត្បូងឃ្មុំ​បានដឹង យ៉ាងច្បាស់​ថា​ម្ចាស់ ផ្ទះ​នោះ​កំពុង រត់ការ​បង់លុយ​យ៉ាងណាក៏ដោយ​។ ក៏​ពួកគេ​ធ្វើ​មិន​ហ៊ាន​ទប់ស្កាត់​ដែល គឺ​ទុក​ឲ្យ​លេង​តាម តែ​អំពើ​ចិត្ត​។​

​សូមបញ្ជាក់​ថា រហូតមកទល់​ពេលនេះ សង្វៀន​ជល់​មាន់ ដែល​កើតឡើង​នៅ​បរិវេណ ស្ថិតនៅ​ភូមិ​ដា ឃុំ​ដា ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ តាម​ផ្លូវ​ចូល​ច្រក​ដូង​ប្រាំពី​ដើម (​ដូង​៧​ដើម​)​គេ​ឃើញ​នៅតែ​មាន​សកម្មភា ព​ក្រុម​អ្នក ញៀន ល្បែង ស៊ីសង​ភ្នាល់​ជល់ មាន់​បាន​មក​ប្រមូលផ្តុំ​គ្នា​យ៉ាង​ពពាក់ ពពូន​យក​មាន់​មក​ភ្នាល់​លេ ង​ដាក់​លុយ​ម៉ា​សេរី ដោយ​គ្មាន​ការរំខាន​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ទេ ។ ជា​ពិ សេស​គេ​ឃើញ សមត្ថកិច្ច​មួយ​ចំ នួន​ទៅ​ទ​ទួ ល​លាភសក្ការៈ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទើប​មិន​ចាត់ វិធានការ​បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយ​កន្លែង​នៅ​ភូមិ​ដា​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ តាម​ផ្លូវ​ចូល​ច្រក​ដូង​ប្រាំពី​ដើម (​ដូង​៧​ដើម​)​នេះ​ទាល់តែសោះ ។​

​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ដែរ ប្រជាពលរដ្ឋ​កំពុង​ងឿងឆ្ងល់​រហូត​ដាក់​ការសង្ស័យថា ការ​មិន​បង្ក្រាប​មាន​៤​ចំណុច ទី​១-​មក​ពី​មិនដឹង ទើប​មិន​បង្ក្រាប ទី​២-​មក​ពី​ម្ចាស់​ទីតាំង​ល្បែង​មាន​ខ្សែ​ធំ ទើប​មិន​ហ៊ាន​ប៉ះ ទី​៣-​មក​ពី​ម្ចាស់​ទីតាំង​ល្បែង​បង់លុយ​ប្រចាំ​ខែ​រួចហើយ ទើប​ធ្វើ​មិនដឹង ទី​៤ – អាចមាន ចេតនា​អនុវត្ត​ផ្ទុយ​ពី​យន្ត ការអនុវត្ត​គោលនយោបាយ​ភូមិ -​សង្កាត់​មាន​សុវត្ថិភាព ។​

​គួរ​រំឭក​ដែរ​ថា​ល្បែងស៊ីសង ត្រូវបាន​គេ​ចាត់ទុកថា​ជា​បទល្មើស​មួយ ដែល​មាន​ការព្រួយបារម្ភ​ពី​បញ្ហា សន្តិសុខ សុ​វត្តិភាព ដោយសារ​តែ​ល្បែង​ជាដើម​ចម​នៃ​អំពើ​លួច​ឆក់​ប្លន់​និង​កាប់សម្លាប់​ជាដើម​។​សម្តេច​ក្រឡាហោម​ស ខេងឧ ប​នាយ ក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន ដាស់តឿន​ក្រើនរំឭក​ថា​មាន​មតិ​ពី​ប្រជាពលរដ្ឋ​ស្ទើរតែ គ្រប់ ទីកន្លែង​អំពី​សមត្ថកិច្ច​មិន​ព្រម​បង្ក្រាប ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​ថ្នូរ​នឹង​ការ​ដា ក់​ខែ​យក​ប្រាក់​ពី អ្នកបើក ល្បែង ។ ដូច្នេះ ត្រូវ​ពង្រឹង​ក្នុង​ការបង្ក្រាប​ឡើងវិញ​ចៀសវាង​ការរិះគន់​នានា​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ​ថ្មី​នា​ព្រឹក​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ថា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​សុទ្ធតែ​ស្ថិត​នៅក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។​សម្តេច​បន្តថា “​ល្បែងស៊ីសង​នេះ មាន​អ្នក​តិះ​តៀន​យើង​ថា អូ​…​សមត្ថកិច្ច​នេះ ដេក​លក់​អស់​ហើយ សមត្ថកិច្ច​បាន​ប្រាក់​ដាក់​ខែ មិន​ព្រម​បង្ក្រាប​មុន ដូច​ជា​ល្បែង​ជល់​មាន់ អាប៉ោង និង​ល្បែង​អី​ផ្សេងទៀត​ជា​ហូរហែ​”​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បន្ថែមថា ដូច្នេះ​កុំ​មាន​ការរិះគន់​បន្តទៀត ត្រូវ​រួម​គ្នា​បង្ក្រាប ដើម្បី​ឲ្យ​ដូច​ទៅ​នឹង គោល ន​យោ បាយ ភូមិ -​ឃុំ មាន​សុវត្ថិភាព​។​បច្ចុប្បន្ន​នេះ​សម្ដេច ក្រឡា​ហោម ស ខេង ធ្លាប់​បាន​ដាក់ បទបញ្ជា​ឲ្យ​មន្ត្រីន គរ​បាល​ដែល​ពាក់ ពន្ធ័​នៅ​ក្រោម​ឱវាទ​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការ​យោ គ​យល់​ឡើយ ដោយ​រាជរដ្ឋាភិបាល​បាន​ខិតខំ​លុបបំបាត់​ល្បែងស៊ីសង បញ្ហា​គ្រឿងញៀន ។​ល​។​ល ។ ព្រោះថា បញ្ហា​អសន្តិសុខ ឆក់ ប្លន់ ក៏​ដូចជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ កើតឡើង​ដោយសារ​ល្បែង​សង និង​គ្រឿងញៀន ដើម្បី​ធានាឲ្យបាន​នូវ សន្តិសុខ សណ្តា​ប់ ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​ទិស​ស្លោក «​រាជរដ្ឋាភិបាល លើ​យន្តការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​»​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ចេញ​សារាចរ​ណែនាំ​ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈ​អ៊ិន​ធើ​ណេត​អន​ឡាញ​ក្នុង​និង​ក្រៅប្រទេស គ្រប់​ប្រភេទ និង​គ្រប់​រូបភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ រាជរដ្ឋាភិបាល​ណែនាំ​មន្ត្រីនគរបាល​យុត្តិធម៌​គ្រប់ លំដាប់ថ្នាក់ បង្កើន​ការស្រាវជ្រាវ​បង្ក្រាប​អាជីវកម្ម​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​ក្នុង​និង​ក្រៅប្រទេស គ្រប់​រូ ប​ភាព ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ។ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន អេ​ឡិច ត្រូ​និក តាមរយៈ​អ៊ិន​ធើ​ណេត អន​ឡាញ ក្នុង​និង​ក្រៅប្រទេស ដែល​មាន​អាជ្ញាប័ណ្ណ ត្រូវ​អនុញ្ញាត​ឲ្យធ្វើ​សកម្មភា​ព រហូត​ផុត​សុ ពល​ភាព​ដែល​បាន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ ។ បន្ទាប់​ពី​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុ​ព ល​ភាព​នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀត​ឡើយ ។

​រាជរដ្ឋាភិបាល​ក​បញ្ឈប់​ការផ្តល់ គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈ​អ៊ិន ធើ​ណេត​អន ឡា​ញ ក្នុង និង​ក្រៅប្រទេស​នៅក្នុង និង​ក្រៅប្រទេស​នៅ​ក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា ចាប់ពី ថ្ងៃ​ចុះ ហត្ថ​លេ ខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ ៕
​ដោយ ៖ ពុត​សា​ម៉ាត់​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###