ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ អ៊ួច និង​ឈ្មោះ ឌឿ​ន បើ​ក​ល្បែង​បញ្ជាល់មាន់ តាម​ទូរទស្សន៍​អន​ឡាញ កំពុង​លេង​ភ្នាល់​ស៊ីសង​ខុសច្បាប់ នៅ​ឃុំ​ព្រៃ​ព្នៅ រីឯ​លោក ឡុង ប៊ុន ធឿន អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង រក្សា​ភាព​ស្ងៀមស្ងាត់ ?

ឈ្មោះ អ៊ួច និង​ឈ្មោះ ឌឿ​ន បើ​ក​ល្បែង​បញ្ជាល់មាន់ តាម​ទូរទស្សន៍​អន​ឡាញ កំពុង​លេង​ភ្នាល់​ស៊ីសង​ខុសច្បាប់ នៅ​ឃុំ​ព្រៃ​ព្នៅ  រីឯ​លោក ឡុង ប៊ុន ធឿន អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង រក្សា​ភាព​ស្ងៀមស្ងាត់ ?

ព្រៃវែង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ញ្នៅ ស្រុក​ពារាំង បាន​បញ្ជាក់​ឲ្យដឹងថា ល្បែង​បញ្ជល់មាន់​តាម​ទូរទស្សន៍​អន​ឡា​ញ ជាច្រើន​ទីតាំង បើក​លេង​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង មិន​ចាត់​វិធាន​បង្ក្រាប ខ្លាច​បាត់បង់​ចំណូល​ប្រចាំខែ​។​

​ជាក់ស្តែង​ល្បែង​បញ្ជាល់មាន់ ស៊ីសង​ខុសច្បាប់ បើក​លេង​នៅ​ផ្ទះ​លោក អ៊ួច និង ផ្ទះ​លោក ឌឿ​ន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៨ ក្នុង​ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដោយឡែក​លោក លី ធី នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែក​ព្នៅ និង​លោក​ឡុង ប៊ុន ធឿន អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​នៅ​ភូមិ​ព្រែក​ព្នៅ បាន​រិះគន់​ចំៗ ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច​ពាក់​ពន្ធ័ ក្នុង​ឃុំ​ព្រែក​ព្នៅ មិន​ចាត់​វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង​បាន​បញ្ជាក់បន្ថែម​ថា ចាប់តាំងពី​មាន​ល្បែង​បញ្ជាល់មា​ន់តាម​ទូរទស្សន៍​អន​ឡាញ ភ្នាល់​ដាក់​លុយ​រាប់សែន រាប់លាន រៀល លេង​ស៊ីសង​ខុសច្បាប់ ពួកគាត់​ខ្លាច​កើត ដូចជាៈ ចោរលួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​រីក​រាលដាល​គ្រឿងញៀន​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង មក​ពី​ដើម​ចោម ផ្តើម​ចេញ​ល្បែង​អន​ឡាញ​ទាំងនេះ​។​

​ហេតុនេះ លោក ព្រំ សន្ធរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង គូរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ចំពោះ​ភាព​អសកម្ម របស់លោក ឡុង ប៊ុន ធឿន អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង និង​លោក លី ធី មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែក​ព្នៅ បណ្ដែតបណ្ដោយ​ឲ្យ​អ្នកញៀន​ល្បែង​បញ្ជាល់មា​ន់តាម​អន​ឡាញ លេង​យ៉ាង​ពពាក់ពពូន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទៀត​ឡើយ​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង បាន​អំពាវនាវ​ដល់ លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​លោក ព្រំ សន្ធរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ចាត់វិធានការ​ក្ដៅ ឲ្យ​មន្ត្រីក្រោមឱវាទ​ចុះបង្ក្រាប​ល្បែង​បញ្ជាល់មា​ន់តាម​អន​ឡាញ នៅ​ផ្ទះ​លោក អ៊ួច និង​ផ្ទះ លោក ឌឿ​ន ជាបន្ទាន់ ដេ​ី​ម្បី​ពង្រឹង​សន្តិសុខ​សង្គម​៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###