តាកែវ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ឃុំ ទំលាប់ ស្រុក គី រី វង្ស ខេត្តតាកែវ បាន បញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង បង្កប់ក្នុងកាស៊ីណូភ្នំដិន ដំណើរការយ៉ាងពេញទំហឹងវិញហើយ ចំពោះលោក អធិការដ្ឋាននគរបាលស្រុកគីរីវង្ស សម្ងំទទួលផលប្រយោជន៍ ជាថ្ជាថ្នូរមិនបង្ក្រាប ។
មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋនៅឃុំទំលាប់ បានរិះគន់ចំៗទៅលើសមត្ថកិច្ចពាក់ព្ធន័ក្នុងខេត្តតាកែវ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូភ្នំដិន ហ៊ានបើកហ៊ានបិទ ល្បែងបញ្ជាល់មាន់ខ្នាចធំ លេងស៊ីសងខុសច្បាប់ ស្រេចតែអំពើចិត្ត។
ជាក់ស្តែងអ្នកចូលរួមលេង មាន ទាំងរថយន្ត ទំនើបជាច្រើនគ្រឿង នឹងម៉តូ មកលេងល្បែងបញ្ជាល់មាន់យ៉ាងពពាក់ពពូនពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាម្ចាស់ទីតាំងមានខ្នងបង្អែករឹងមាំ ចាំជួយ អន្តរាគមន៍ ទើបហ៊ានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ ភ្នាល់ ស៉ីសងខុសច្បាប់ដាក់លុយក្នុងមួយគូរចាប់២ពាន់ដុល្លាទៅ៣ពាន់ដុល្លាជាកំហិត ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំងនោះកំពុងសម្រុកលេងល្បែងគ្រប់ប្រភេទដូចជា ៖ មាន់ជល់ ខ្នាយ ដែក វង់បៀរ អាប៉ោង យូគី រីឯសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តតាកែវបណ្តែតបណ្តោយឲ្យលេងដោយសេរី មិនចាត់វិធានការចុះបង្ក្រោប ទប់ស្កាត់ទាល់តែសោះ ថែមទាំងមានមេការជំនាញម្នាក់រត់ការបង់លុយពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើទើបរក្សាភាពស្ងៀមស្ងាត់។
ល្បែងដ៍ធំជ្រកក្រោមស្លាកកាស៊ីណូភ្នំដិនមានខ្មែរចូលលេងយ៉ាងអនាធិបតេយ្យភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃផងដែរធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាននានានិងប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនពួកគាត់លន់មាត់គ្រប់គ្នាថា តើភូមិឃុំសុវត្ថិភាព ៧ចំណុចនៅត្រង់ណា បើល្បែងភ្នាល់ស៊ីសងខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួន បែរជាសមត្ថកិច្ចនគរបាលស្រុកគីរីវង្ស មិនចាត់វិធានការបង្ក្រាប។
ប្រជាពលរដ្ឋ រស់នៅ ឃុំទំលាប់ ស្រុកគីរីវង្ស អំពាវនាវដល់ លោក អ៊ូច ភា អភិបាល នៃ គណះបញ្ជាការ ឯកភាព ខេត្ត តាកែវ និងលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាន នគរបាល ខេខេត្តតាកែវ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ និងស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះទីតាំងល្បែងបញ្ជាល់មាន់ បង្កប់ក្នុងកាស៊ីណូភ្នំដិន មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋនៅឡើយ៕