ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ធា មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ អួតអាង​ថា​ខ្លួន​ជា​ប្អូនថ្លៃ របស់លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ស្រុក​សំបូរ​ចូល​ខេត្តកំពង់ចាម បាន​យ៉ាង​រលូន ?

ឈ្មោះ ធា មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ អួតអាង​ថា​ខ្លួន​ជា​ប្អូនថ្លៃ របស់លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ស្រុក​សំបូរ​ចូល​ខេត្តកំពង់ចាម បាន​យ៉ាង​រលូន ?

ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈ្មោះ ធា បានឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​បាន​យកឈ្មោះ អ្នកធំ​ក្នុង​ខេត្ត​ក្រចេះ មក​ប្រើ​ដើម្បី​ការពារ​សកម្មភាព​របស់​ខ្លួន​ក្នុង​ការដឹកជញ្ជូន​ឈើ​ពី​ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ចូល​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

​ឈ្មួញ​ឈ្មោះ ធា តែង​អួតអាង​ថា​ខ្លួន​ជា​ប្អូនថ្លៃ​របស់​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ហេតុនេះហើយ​ទើប​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ប៉ះពាល់​ឈ្មួញ​ម្នាក់​នោះ​ទេ​។​

ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​30 ខែ​សីហា ឆ្នាំ​2022 មេ​ឈ្មួញ​ឈ្មោះ ធា ដឹកជញ្ជូន​ពី​ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ចូល​ទៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ធា ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​ទាំង​2​នេះ​ចូល​ទៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម តាម​អំពើ​ចិត្ត​។​

​បុគ្គល​ឈ្មោះ ធា ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ជម្រក​សត្វព្រៃ​ឡង់ ស្នាក់ការ​ត្រពាំង​សង្កែ ឆ្លងកាត់​តាម​ឃុំ​កំពង់ចាម ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ចូល​ទៅដល់​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម យ៉ាង​សុខ​ស្រួល​បំផុត​។​

​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល ក្នុងស្រុក​ព្រែក​ប្រសព្វ ក៏​ដូចជា​ស្រុក​សំបូរ ខេត្ត​ក្រចេះ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ធា នោះទេ ព្រោះ​អី​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន​។​

​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ធា ជាបន្ទាន់ ព្រោះ​ឈ្មួញ​ម្នាក់​នេះ​នៅតែ​ធ្វើ​សម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​។​

លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ធា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ឡ​ង់ ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​ឈ្មួញ​ឈ្មោះ ធា នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###