ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

មេ​ឈ្មួញ ជឹម សុខ​មិន​អនុវត្តន៍​តាម​អាជ្ញាប័ណ្ណ​របស់​ក្រសួង​កសិកម្ម​អាង​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្ត​ព្រៃវែង​?

មេ​ឈ្មួញ ជឹម សុខ​មិន​អនុវត្តន៍​តាម​អាជ្ញាប័ណ្ណ​របស់​ក្រសួង​កសិកម្ម​អាង​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្ត​ព្រៃវែង​?

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​កសិកម្ម ដើម្បី​នាំចេញ​គោ​ក្របី​ទៅ​ស្រុក​យួន​ក្នុង​មួយ​ឆមាស​(៦​ខែ​) ចំនួន​៥០០០​ក្បាល​គឺ​ក្នុង​មួយ​ថ្ងៃ​មេ​ឈ្មួញ ជឹម សុខ អាច​នាំ​គោ​ក្របី​ចេញទៅ​ស្រុក​យួន​៣០​ក្បាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្ដែង​មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចេញ​ទៅ​ស្រុក​យួន​ក្នុង​មួយថ្ងៃៗ​រាប់សិប​រថយន្ត​ធុន​ធំ ហើយ​ក្នុង​មួយ​រថយន្ត​មិនតិច​ជាង​៣០​ក្បាល​នោះ​ទេ គឺ​មេ​ឈ្មួញ ជឹម សុខ បំពាន​លើ​អាជ្ញាប័ណ្ណ​របស់​ក្រសួង​កសិកម្ម ។ មាន​ថ្ងៃ​ខ្លះ​មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចេញ​ទៅ​ស្រុក​យួន​មិន​ក្រោម​៥០០​ក្បាល​ឡើយ​នៅ​ច្រកស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។​

​ប្រភព​ពី​សមត្ថកិច្ច​នៅ​ច្រកស្វាយ​អង្គោង បាន​បង្ហើប​ឲ្យដឹងថា មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចេញ​ទៅ​ស្រុក​យួន​ដោយ​មិន​អនុវត្តន៍​ទៅតាម​អាជ្ញាប័ណ្ណ​របស់​ក្រសួង​កសិកម្ម​ឡើយ ហើយ​ចំនួន​គោ​ក្របី​ដឹកជញ្ជូន​ចេញ​ច្រើនជាង​តួលេខ​ក្នុង​អាជ្ញាប័ណ្ណ​ជាង​១០​ដង​ឯណោះ​។ បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ ជឹម សុខ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ចិន វិសាល មេ​ពេទ្យសត្វ​ខេត្ត​ព្រៃវែង ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចាម ស្រុក​កំពង់ត្របែក បានឲ្យដឹងថា ឈ្ម​ញ​យួន​បាន​យក​រថយន្ត​ធំៗ​ចូល​មក​ដឹកជញ្ជូន​គោ​ក្របី​ដល់​ក្នុង​ទឹកដី​ខ្មែរ ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​នៅ​ច្រកស្វាយ​អា​ង៉ោ​ង ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​យ៉ាង​សុខ​ស្រួល​។ ហេតុនេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មេ​ឈ្មួញ ជឹម សុខ មិន​អនុវត្តន៍​តាម​អាជ្ញាប័ណ្ណ​របស់​ក្រសួង​កសិកម្ម​ឡើយ ហើយ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្ត​ព្រៃវែង​។​

បើ​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ ជឹម សុខ និង​មេ​ពេទ្យសត្វ​ខេត្ត​ព្រៃវែង ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​យួន​ចូលមក​ដឹកជញ្ជូន​គោក្របី​ពី​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន គឺ​ដោយសារ​មាន​ការសម្របសម្រួល​ពី​សំណាក់​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ព្រៃវែង ផងដែរ​។ ជាក់ស្ដែង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង នៅតែ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ជឹម សុខ និង​មេ​ពេទ្យសត្វ​ខេត្ត​ព្រៃវែង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រការ​នេះ​ហើយ​ទើប​មេ​ឈ្មួញ ជឹម សុខ ហ៊ាន​ប្រព្រឹត្ត​ខុស​ពី​អាជ្ញា​របស់​ក្រសួង​កសិកម្ម យ៉ាង​គឃ្លើន​ដោយ​នាំ​គោ​ក្របី​ចេញទៅ​ស្រុក​យួន​លើស​ចំនួន​កំណត់ ហើយ​ថែមទាំង​ហ៊ាន​ឃុបឃិត​ឈ្មួញ​យួន​ចូល​មក​ដឹកជញ្ជូន​គោ​ក្របី​ពី​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ របស់​ឧកញ៉ា ជឹម សុខ ដែល​ក្រសួង​កសិកម្ម ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​នាំ​គោក្របី​ចេញ​ទៅ​ស្រុក​យួន​នោះ កំពុង​ប្រព្រឹត្ត​ទង្វើ​មិន​ប្រក្រតី​មួយចំនួន​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ព្រមទាំង​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ក្រសួង​កសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មេ​ឈ្មួញ ជឹម សុខ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​តទៅទៀត​ទេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ជឹម សុខ បានឲ្យដឹងថា ឥឡូវនេះ​មេ​ឈ្មួញ ជឹម សុខ បាន​ឃុបឃិត​ឲ្យ​ឈ្មួ្ជញ​ជនជាតិ​យួន​យក​រថយន្ត​ធំៗ​មក​ដឹកជញ្ជូន​គោ​ក្របី ដល់​ស្រុក​ខ្មែរ​តែ​ម្តង ព្រោះ​មាន​ការឃុបឃិត​ពី​មេ​ពេទ្យសត្វ​ខេត្ត​ព្រៃវែង លោក ចិន វិសាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###