ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង បៀអាប៉ោង និងយូគី យ៉ាងពេញបន្ទុក ក្នុងក្រុងបាត់ដំបង រីឯលោក សាត គឹម សាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោក សុខ លូ អភិបាលខេត្តបាត់ដំបង រក្សាភាពស្ងៀម ស្ងាត់ទៅវិញ ?

ឈ្មោះ តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង  បៀអាប៉ោង និងយូគី យ៉ាងពេញបន្ទុក ក្នុងក្រុងបាត់ដំបង រីឯលោក សាត គឹម សាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោក សុខ លូ អភិបាលខេត្តបាត់ដំបង រក្សាភាពស្ងៀម ស្ងាត់ទៅវិញ ?

ប្រជាពលរដ្ឋរស់នៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា បុគ្គលឈ្មោះ តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង និងយូគី យ៉ាងពេញទំហឹង ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង មិនហ៊ានប៉ះពាល់មេល្បែងស៊ីសងឈ្មោះ តាល់ នោះទេ ព្រោះសម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។

ដូច្នេះហើយទើបប្រជាពលរដ្ឋ ក្នុងភូមិអញ្ចាញសង្កាត់អូរចារ អំពាវនាវដល់ លោក សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្រ្កាប ល្បែងភ្នាល់ទឹកភ្លៀងស៊ីសងខុសច្បាប់ របស់ឈ្មោះ តាល់ ជាបន្ទាន់ ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព 7ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

មជ្ឈដ្ឋានខាងក្រៅ.! និងប្រជាពលរដ្ឋ នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីដើមខែមីនា ឆ្នាំ2022 រហូតមកដល់ពេលនេះ ក្នុងមូលដ្ឋានពួកគាត់តាំងកើតមានល្បែងស៊ីសងច្រើនប្រភេទ ដំណើរការយ៉ាងរលូន។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ បុគ្គលឈ្មោះ តាល់ តែងតែបើកល្បែងភ្នាល់ទឹកភ្លៀង និងល្បែងស៊ីសងផ្សេងៗទៀត ចាប់ពីអំឡុងដើមខែឧសភា ដើមរដូវវស្សា ចាប់ផ្ដើមធ្លាក់ភ្លៀង។

ប៉ុន្តែនៅក្នុងឆ្នាំ2022 នេះឈ្មោះ តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង ក៏ដូចជាល្បែង បៀ អាប៉ោង យូគី ចាប់តាំងពីដើមខែមីនា ហើយកំពុងតែដំណើរការយ៉ាងរលូន ទាំងនៅក្នុងសង្កាត់អូរចារ និងសង្កាត់ផ្សេងៗទៀតក្នុងក្រុងបាត់ដំបង។

ជារៀងរាល់ថ្ងៃមានអ្នកចូលរួមលេងល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង យូគី យ៉ាងពពាក់ពពូន ដោយមិនខ្លាចជំងឺឆ្លងរាលដាលអ្វីនោះទេ ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ធ្វេីមិនដឹងមិនឬអ្វីទាំងអស់។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សា វឿន អគ្គស្នងការនគរបាលជាតិ ចាត់មន្រ្តីពាក់ពន្ធ័ក្នុងខេត្តបាត់ដំបង ចុះស្រាវជ្រាវឲ្យបានស៊ីជម្រៅ នៅទង្វើរបស់បុគ្គល ឈ្មោះ តាល់ បេីកល្បែងភ្នាល់ទឹកភ្លៀងស៊ីសងខុសច្បាប់ នៅក្នុងក្រុងបាត់ដំបង ចាត់វិធានការបង្រ្កាបជាបន្ទាន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងពង្រឹងសន្តិសុខសង្គមជួនពលរដ្ឋក្នុងមូលដ្ឋាន។

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###