ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក ខាត់ សារ៉ាត់​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​កាន់តែខ្លាំង​

លោក ខាត់ សារ៉ាត់​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​កាន់តែខ្លាំង​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត បានឲ្យដឹងថា នៅ​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត មាន​ច្រករបៀង​ដែល​មាន​ជនជាតិ​ខ្មែរ​និង​ជនជាតិ​យួន​រាប់រយ​នាក់​ចេញ​ចូល​ទៅ​មក​ដោយ​ខុស​ច្បាប់​ជា​រៀងរាល់ថ្ងៃ ហើយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​លោក ខាត់ សារ៉ាត់ និង​មន្ត្រីក្រោមឱវាទ​នោះទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ចូល​តាម​ច្រករបៀង​សង​ខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត ផ្នែក​ខាងជើង​និង​ផ្នែក​ខាងត្បូង​យ៉ាង​រលូន​ដោយ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​។ ប្រភព​បានឲ្យដឹង​ទៀតថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លិខិតឆ្លងដែន ហើយ​មិន​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ ត្រូវ​ជិះ​ម៉ូតូឌុប​វាង​តាម​ច្រករបៀង​២​កន្លែង​នោះ​ដោយ​បង់លុយ​ត្រឹម​៣​ម៉ឺន​រៀល គឺ​១​ម៉ឺន​រៀល​សម្រាប់​ថ្លៃ​ម៉ូតូឌុប​និង​២​ម៉ឺន​រៀល​សម្រាប់​បង់​ឲ្យ​នគរបាល​អន្តោប្រវេសន៍​។ ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចេញ​ចូល​តាម​ច្រករបៀង​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត​រាប់រយ​នាក់ ដូច្នេះ​នគរបាល​អន្តោប្រវេសន៍​ប្រមូល​លុយ​បាន​មិនតិច​នោះទេ​។​

​អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ការប្រមូល​លុយ​ពី​ច្រករបៀង​នៅ​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត យ៉ាង​ពេញបន្ទុក​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក​ឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ នៅឡើយ​ទេ​ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក ខាត់ សារ៉ាត់ កាន់តែ​មាន​អំណាច​ខ្លាំងក្លា​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត បានឲ្យដឹងថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​ទៅ​ស្រុក​យួន​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ហើយ​គ្មាន​លិខិត​ឆ្លងដែន ត្រូវ​បង់លុយ​យ៉ាងតិច​ក្នុង​ម្នាក់ៗ​៤០​ដុល្លារ គឺ​ពេល​ទៅ​២០​ដុល្លារ​និង​ពេល​ត្រឡប់​មក​វិញ​២០​ដុល្លារ​។ អំពើពុករលួយ​បែប​នេះ​របស់​លោក ខាត់ សារ៉ាត់ គឺជា​រឿង​មិន​អាច​បិទ​បាំង​បានឡើយ ដូច្នេះ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។

​ទន្ទឹម​នឹង​នេះ​ករណី​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​លោក ខាត់ សារ៉ាត់ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត បានឲ្យដឹងថា ទោះបី​ពលរដ្ឋ​ខ្មែរ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​ថ្លៃ​បំពេញ​ឯកសារ​និង​ប្រថាប់ត្រា​ពី​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​មិន​អាច​តវ៉ា​បាន​ទេ​។ ចំណែក​ជនជាតិ​យួន​ដែល​ចូល​មក​លេងល្បែង​ក្នុង​កាស៊ីណូ​លើ​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន នៅ​ក្រុង​បាវិត សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ក្នុង​ម្នាក់ៗ​១០​ម៉ឺន​ដុង​ឬ​ប្រមាណ​២​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការចេញចូល​ស្រួលៗ​។ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង គឺ​លោក ខាត់ សារ៉ាត់ និង​មន្ត្រីក្រោមឱវាទ​អាច​ប្រមូល​លុយ​បាន​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ ហើយ​លោក ខាត់ សារ៉ាត់ តែង​យក​ឈ្មោះ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ទៅប្រើ​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន ៕

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###