ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ​និង​បង់ពន្ធ​មិន​គ្រប់ ចេញពី​ស្រុក​យួន​គ្រប់​ប្រភេទ ចូល​មក​ខ្មែរ​តាម​អំពើ​ចិត្ត ?

លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ​និង​បង់ពន្ធ​មិន​គ្រប់ ចេញពី​ស្រុក​យួន​គ្រប់​ប្រភេទ ចូល​មក​ខ្មែរ​តាម​អំពើ​ចិត្ត ?

ស្វាយរៀង ÷ មួយ​រយៈ​ចុង​ក្រោយ​នេះ លោក ឃុត សា​លីន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ដាក់ ក្នុង​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ក្នុង ខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូច​ធំ​មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​រាលថ្ងៃ​តាម​ប្រភេទ​រថយន្ត​ធំៗ​និង​រថយន្ត​សាន់​យ៉ុងរ​ម៉ក​សន្តោង​វែង​តាម​ច្រក​តំបន់​ទ្វារ​ភាគី​ព្រំដែន​បុស​មន​យ៉ាង​ពេញបន្ទុក គ្មាន​ស្ថាប័ន​ពាក់​ពន្ធ័​នៅ​ច្រក​នេះ ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ឡើយ​។​

ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ​ព្រោះ​លោក​គុណ​ញឹម​អគ្គនាយក​គយ​បណ្តោយ​ឲ្យ​លោក​ឃុ​ត​សា​លីន​ប្រធានការិយាល័យ គយ ច្រកព្រំដែន បុស មន ធ្វើ អ្វីៗ តា​តា​ទំនេី​ង​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​បុស​មន​បានឲ្យដឹង​ទៀត​ថា​ឈ្មួញ​ធំៗ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​ចូល​មក​ខ្មែរ​ក៏ដូចជា​ឈ្មួញ​ដ៏​ទៃ​ទៀត​មក​ពី​បណ្តាល​ខេត្ត​នានា​សម្រុក​ដឹកទំនិញ​តាម​ច្រក​នេះ​បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​ឃុត​សា​លីន​ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​បុស​មន​និង​បក្ខពួក​បែងចែក​ផលប្រយោជន៍​គ្នា​ធ្វើ​មាន​ធ្វើ​បាន​មិន​ខ្វល់​អ្វី​ទាំងអស់​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ធំ​តូច ក្នុង​ខេត្ត​ស្វាយរៀង​និង​ឈ្មួញ​ដ៏​ទៃ​ទៀត​មកពី​ខេត្ត​ផ្សេងៗ​ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ស្រុក​យួន​ដូចជា​÷​បន្លែ​ផ្លែឈើ​ពូក​តុ​ជ័រ​ធុង​ជ័រ​កៅអីជ័​រលួស​ដែក​កូនរទេះ​មីទឹក​ស្ទីងនឹង​គ្រឿង​កុំប៉ុង​គ្រប់មុខ​ត្អូញត្អែរ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ឲ្យដឹងថា​ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចឹម​លោក​ឃុត​សាលីន​មេគយ​ច្រកព្រំដែន​បុ​សម​ននឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំណត់​យក លុយ ក្នុង មួយ​រថយន្ត ធំៗ​ចាប់ពី​៦០​ម៉ឺន​រៀល​ទៅ​៧០​ម៉ឺន​រៀល​ជា កំហិត រីឯ រថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែងៗ​បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ​មិន​បង្ក្រាប ។

​ដូច្នេះ​ហើយ​លោក​គុណ​ញឹម​អគ្គ​រដ្ឋ​ករគ​យ​កម្ពុជា​និង​លោក​អូន​ព័ន្ធមុន្នីរ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ចំពោះ​លោក​ឃុត​សា​លីន​ប្រធានការិយាល័យ​គយ​តំបន់​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន​ត្រូវបាន​លាតត្រដាង​និង​រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​បញ្ជាក់​ថា​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ចំណែក​លោក​ហេង​សំបូរ​មេ​គយ​ខេត្ត​ស្វាយរៀង​រក្សា​ភាព​ស្ងៀមស្ងាត់​ចាំ​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់​លោក​ឃុត​សា​លីន និង​បក្សពួក​ខ្លួន ទេីប​រក្សា​តំណែង​មកដល់ប​ច្ចុ​ប្បន្ន​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###