ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

តើ​មានរ​នាង​ខ្មៅ​មែន​ទេ​! ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផ្ទុះ​ការតវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ពួកគាត់​ផង ?

តើ​មានរ​នាង​ខ្មៅ​មែន​ទេ​! ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផ្ទុះ​ការតវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ពួកគាត់​ផង ?

​ស្វាយរៀង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ទាំង​ពី​ភូមិ ទី​១​ច្រក​ស្គរ ទី​២​ភូមិ​កណ្ដាល ឃុំ​ស្វាយចេក ពលរដ្ឋ​ជាច្រើន​នាក់​បាន​ផ្ទុះ​ការតវ៉ា​ពាក់​ពន្ធ័​នឹង​ករណី​រឿង​ដីធ្លី​នៅ​សាលាឃុំ​ស្វាយចេក ស្ថិតក្នុង​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ដ​ស្វាយរៀង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​.! នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១ រោច ខែ​ស្រាពណ៍ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២២​។​

​បើ​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា មាន​ក្រុម​ឈ្មួញ​មក​ទិញ​ដី​របស់​ពួក​គាត់​ក្នុង​មួយ​ហិកតា​តម្លៃ​១៥០០០​ដុល្លា នៅក្បែរ​ដី​ព្រែក​ទន្លេ​វ៉ៃ​គោ​(​អាងទឹក​ទន្លេ​វ៉ៃ​គោ​)​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​លក់​ទៅឲ្យ​ក្រុម​ឈ្មួញ​និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​មិន​ព្រម​លក់ ។​

​ប្រជាពលរដ្ឋ​បាន​រៀបរាប់ បន្ដថា​ក្រុម​ដើរ​គៀងគរ​ប្រពល​រដ្ឋ​ឲ្យ​លក់​ដី​ឲ្យ​ក្រុមហ៑ុន​របស់​ខ្លួន​ដែល​មានឈ្មោះ វុ​ធ និង​ខេមរា ហើយ​ក៍​បាន​ដើរ​គំរាម​ប្រជាពលរដ្ឋ​ថា​ប្រសិន បើ​ក្រុមហ៊ុន​ត្រូវការ​ដី​ហើយ​បើ​មិន​លក់​គឺ​ក្រុម​ហ៑ុន​វាស់​យក​តែ​ម្ដង​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់ ហើយ​ដី​ណា​ដែល​មិន​លក់​នោះ​ខាង​ក្រុម​ហ៑ុន​បិតផ្លូវ​តែម្ដង​ហើយ​មិនឲ្យ​ធ្វើ​អ្វី​នោះ​ទេ​។​

​ម្យ៉ាងវិញទៀត​នោះ ការ​វាស់ដី​គឺ​ទឹក​ឡើង​ដល់​ត្រឹមណា​គឺ​វាស់​ត្រឹម​មាត់ទឹក​បន្ដទៅ​ទៀត​ចំនួន​១០០​ម៉ែត្រ យក​តែ​ម្ដង​ធ្វើឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសា​រ​ដែល​ពួក​គាត់​កាន់កាប់​យួរ​ណាស់​មកហើយ​ព្រមទាំង​មាន​បង្កាន់ដៃ​រៀងៗ​ខ្លួន​ទៀត​ទើប​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​មិន​សប្បាយចិត្ត ផ្ទុះ​ការតវ៉ា​នៅ​សាលាឃុំ​យ៉ាង​ពេញបន្ទុក គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ដោះស្រាយ​រឿង​ពាក់ព័ន្ធ​ករណី​រឿង​ដីធ្លី​ផង​។​

​ជុំវិញ​ករណី​នេះ​ប្រជាពលរដ្ឋ​លើកឡើងថា​.! លោក​មេឃុំ​ស្វាយចេក បានបញ្ជាក់​មក​អង្គភាព​សារព័ត៌មាន លោក​មិន​ស្គាល់​ក្រុមហ៊ុន​ឈ្មោះ ថា​អ្វី​នោះទេ គ្រាន់តែ​ដឹងថា​គេ​រៀបចំ​រោងចក្រ​តំឡើង​សូ​ឡា ម្យ៉ាងវិញទៀត​មិន​ដូច​អ្វី​ដែល​ពលរដ្ឋ​លើកឡើង​នោះ​ទេ គ្មាន​អ្នក​ណា​យក​ដី​របស់​ពួកគាត់​ឡេ​ី​យ​ដោយ​គេ​កំណត់​១០០​ម៉ែត្រ យក​តែ​ដី​ចំណី​អាង​ទឹកទន្លេ​វ៉ៃ​គោ​ដោយ​ពលរដ្ឋ មួយចំនួន​មិន​បាន​លក់ដូរ​នឹង​គេ​ទើប​ផ្ទុះ​រឿង​បែបនេះ​ទៅ ហើយ​ប្រជាពលរដ្ឋ​និយាយ​ពន្លើស​ដើម្បីឲ្យ​សារព័ត៌មាន​បានចុះ​ឲ្យ​ល្បី​។​

​ករណី​រឿង​វិវាទ​ដីធ្លី ឈ្មោះ​វុ​ធ និង​ឈ្មោះ ខេមរា អ្នក​ទាំង​ពីរ​បាន​អះអាងថា មិន​បាន​ដើរ​គំរាម​ប្រជាពលរដ្ឋ​ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ នៅក្នុង​ការរៀបចំ​ដី​ឱ្យ​ក្រុមហ៊ុន គឺ​លោក​បាន​ហៅ​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រជុំ​នៅ​សាលាឃុំ​ស្វាយចេក​។​

​ចំពោះ​លោក ម៉ី ណា​រ៉េត អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​ភូមិបាល​ស្រុក​រំដួល បាន​ប្រាប់ មក​អង្គភាព​សារព័ត៌មាន​យើង​ថា​ចំពោះ ដី​អាង​ទឹកទន្លេ​វ៉ៃ​គោ​មាន​ទីតាំង​ខាងលើនេះ លោក​បាន​ចុះ​វាស់​មិន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ទេ ហើយ​អ្វី​ដែល​ថា​យក​ដី​ទៅ​មុខ​ចំនួន ១០០ ម៉ែត្រ​នោះ គឺជា​រឿង​របស់​ក្រុមហ៊ុន ខ្ញុំ​មិន​បានដឹងឡេ​ី​យ​។​

​ចំណែកឯ​លោក សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល​វិញ បាន​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​ថា លោក​មិន​ទាន់​ដឹង​នោះ​ទេ ដោយ​លោក​ជាប់​ប្រជុំ​នៅ​ភ្នំពេញ បើ​តាម​ករណី​រឿង​វិវាទ​ដីធ្លី លោក​មេឃុំ​ស្វាយចេក បាន​រាយការណ៍​មក​ថា​ក្រុម​ហ៑ុន គ្រាន់តែ​គម្រោង អ្នកណា​លក់ក៍​លក់​ទៅ ! អ្នក​ណា​មិន​ចង់​លក់​ក៍​មិន​អី​ដែរ​។​

​ប្រជាពលរដ្ឋ​ពួកគាត់​ចង់​ឲ្យ​ទិញដ​ល់​មាត់ទឹក ដី​របស់​គាត់​ធ្លាប់​អាស្រ័យ​ផល តែ​ខាង​ក្រុមហ៊ុន​គេ​មិន​ទិញ​នោះទេ ដោយ​ចេញ​ពី​មាត់ទឹក ១០០ ម៉ែត្រ​ទើប​ក្រុមហ៊ុន​ទិញ ប្រជាពលរដ្ឋ​គាត់​ចង់​លក់​ជា​រឿង​របស់​ពួកគាត់ នេះ​ជា​ដំណឹង​ដែល​លោក​ទទួលបាន​ក្រៅផ្លូវការ​លោក​កំពុង​ឲ្យ​មេឃុំ​ដោះស្រាយ​ហើយ ចំពោះ​ដី​ចំណី​ព្រែក​គ្មាន​អ្នក​យក​បាន​នោះ​ទេ​បើ​ពលរដ្ឋ​គាត់​អាស្រ័យ​ផល​ក៍​អាស្រ័យ​ផល​ទៅ​ព្រោះថា​ដី​ហ្នឹង​លក់​មិន​បាន​នោះទេ​។ លោក​បាន​បន្ដថា​ចំពោះ​រឿង​ដែល​ថា​ពលរដ្ឋ​មិន​ព្រម​លក់​នោះ​ខាង​ក្រុមហ៊ុន​ព័ទ្ធ​យក​ដី​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ​ច្រក​ស្គរ​និង​ភូមិ​កណ្តាល​អំពាវនាវ ដល់​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​និង​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់ស្រុក មេត្តា​ចាត់​មន្ត្រី​ក្រោម​ឪ​វាទ​ចុះ​ស្រាវជ្រាវ​សេុី​បអង្កេត ដោះស្រាយ​រឿង​វិវាទ​ដីធ្លី នៅ​ចំណុច​ទីតាំង​ខាងលេ​ី​ជូន​ពលរដ្ឋ​ជាច្រើន​គ្រូសារផង​ទាន ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###