ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋទាំងពីភូមិ ទី១ច្រកស្គរ ទី២ភូមិកណ្ដាល ឃុំស្វាយចេក ពលរដ្ឋជាច្រើននាក់បានផ្ទុះការតវ៉ាពាក់ពន្ធ័នឹងករណីរឿងដីធ្លីនៅសាលាឃុំស្វាយចេក ស្ថិតក្នុងឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើង.! នៅព្រឹកថ្ងៃសៅរ៍ ១ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា មានក្រុមឈ្មួញមកទិញដីរបស់ពួកគាត់ក្នុងមួយហិកតាតម្លៃ១៥០០០ដុល្លា នៅក្បែរដីព្រែកទន្លេវ៉ៃគោ(អាងទឹកទន្លេវ៉ៃគោ)មានប្រជាពលរដ្ឋខ្លះបានលក់ទៅឲ្យក្រុមឈ្មួញនិងប្រជាពលរដ្ឋខ្លះទៀតមិនព្រមលក់ ។
ប្រជាពលរដ្ឋបានរៀបរាប់ បន្ដថាក្រុមដើរគៀងគរប្រពលរដ្ឋឲ្យលក់ដីឲ្យក្រុមហ៑ុនរបស់ខ្លួនដែលមានឈ្មោះ វុធ និងខេមរា ហើយក៍បានដើរគំរាមប្រជាពលរដ្ឋថាប្រសិន បើក្រុមហ៊ុនត្រូវការដីហើយបើមិនលក់គឺក្រុមហ៑ុនវាស់យកតែម្ដងដោយគ្មានសំណងអ្វីទាំងអស់ ហើយដីណាដែលមិនលក់នោះខាងក្រុមហ៑ុនបិតផ្លូវតែម្ដងហើយមិនឲ្យធ្វើអ្វីនោះទេ។
ម្យ៉ាងវិញទៀតនោះ ការវាស់ដីគឺទឹកឡើងដល់ត្រឹមណាគឺវាស់ត្រឹមមាត់ទឹកបន្ដទៅទៀតចំនួន១០០ម៉ែត្រ យកតែម្ដងធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនគ្រួសារដែលពួកគាត់កាន់កាប់យួរណាស់មកហើយព្រមទាំងមានបង្កាន់ដៃរៀងៗខ្លួនទៀតទើបប្រជាពលរដ្ឋក្ដៅក្រហាយមិនសប្បាយចិត្ត ផ្ទុះការតវ៉ានៅសាលាឃុំយ៉ាងពេញបន្ទុក គឺដើម្បីឲ្យអាជ្ញាធរមេត្តាជួយដោះស្រាយរឿងពាក់ព័ន្ធករណីរឿងដីធ្លីផង។
ជុំវិញករណីនេះប្រជាពលរដ្ឋលើកឡើងថា.! លោកមេឃុំស្វាយចេក បានបញ្ជាក់មកអង្គភាពសារព័ត៌មាន លោកមិនស្គាល់ក្រុមហ៊ុនឈ្មោះ ថាអ្វីនោះទេ គ្រាន់តែដឹងថាគេរៀបចំរោងចក្រតំឡើងសូឡា ម្យ៉ាងវិញទៀតមិនដូចអ្វីដែលពលរដ្ឋលើកឡើងនោះទេ គ្មានអ្នកណាយកដីរបស់ពួកគាត់ឡេីយដោយគេកំណត់១០០ម៉ែត្រ យកតែដីចំណីអាងទឹកទន្លេវ៉ៃគោដោយពលរដ្ឋ មួយចំនួនមិនបានលក់ដូរនឹងគេទើបផ្ទុះរឿងបែបនេះទៅ ហើយប្រជាពលរដ្ឋនិយាយពន្លើសដើម្បីឲ្យសារព័ត៌មានបានចុះឲ្យល្បី។
ករណីរឿងវិវាទដីធ្លី ឈ្មោះវុធ និងឈ្មោះ ខេមរា អ្នកទាំងពីរបានអះអាងថា មិនបានដើរគំរាមប្រជាពលរដ្ឋដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ នៅក្នុងការរៀបចំដីឱ្យក្រុមហ៊ុន គឺលោកបានហៅប្រជាពលរដ្ឋមកចូលរួមប្រជុំនៅសាលាឃុំស្វាយចេក។
ចំពោះលោក ម៉ី ណារ៉េត អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុករំដួល បានប្រាប់ មកអង្គភាពសារព័ត៌មានយើងថាចំពោះ ដីអាងទឹកទន្លេវ៉ៃគោមានទីតាំងខាងលើនេះ លោកបានចុះវាស់មិនប៉ះពាល់ដល់ដីប្រជាពលរដ្ឋទេ ហើយអ្វីដែលថាយកដីទៅមុខចំនួន ១០០ ម៉ែត្រនោះ គឺជារឿងរបស់ក្រុមហ៊ុន ខ្ញុំមិនបានដឹងឡេីយ។
ចំណែកឯលោក សុខា រ៉ាម អភិបាលស្រុករំដួលវិញ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា លោកមិនទាន់ដឹងនោះទេ ដោយលោកជាប់ប្រជុំនៅភ្នំពេញ បើតាមករណីរឿងវិវាទដីធ្លី លោកមេឃុំស្វាយចេក បានរាយការណ៍មកថាក្រុមហ៑ុន គ្រាន់តែគម្រោង អ្នកណាលក់ក៍លក់ទៅ ! អ្នកណាមិនចង់លក់ក៍មិនអីដែរ។
ប្រជាពលរដ្ឋពួកគាត់ចង់ឲ្យទិញដល់មាត់ទឹក ដីរបស់គាត់ធ្លាប់អាស្រ័យផល តែខាងក្រុមហ៊ុនគេមិនទិញនោះទេ ដោយចេញពីមាត់ទឹក ១០០ ម៉ែត្រទើបក្រុមហ៊ុនទិញ ប្រជាពលរដ្ឋគាត់ចង់លក់ជារឿងរបស់ពួកគាត់ នេះជាដំណឹងដែលលោកទទួលបានក្រៅផ្លូវការលោកកំពុងឲ្យមេឃុំដោះស្រាយហើយ ចំពោះដីចំណីព្រែកគ្មានអ្នកយកបាននោះទេបើពលរដ្ឋគាត់អាស្រ័យផលក៍អាស្រ័យផលទៅព្រោះថាដីហ្នឹងលក់មិនបាននោះទេ។ លោកបានបន្ដថាចំពោះរឿងដែលថាពលរដ្ឋមិនព្រមលក់នោះខាងក្រុមហ៊ុនព័ទ្ធយកដីគឺមិនអាចទៅរួចនោះទេ។
ប្រជាពលរដ្ឋទាំងពីរភូមិច្រកស្គរនិងភូមិកណ្តាលអំពាវនាវ ដល់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក មេត្តាចាត់មន្ត្រីក្រោមឪវាទចុះស្រាវជ្រាវសេុីបអង្កេត ដោះស្រាយរឿងវិវាទដីធ្លី នៅចំណុចទីតាំងខាងលេីជូនពលរដ្ឋជាច្រើនគ្រូសារផងទាន ៕