ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

បច្ចុប្បន្ននេះ លោក បូរ ប៊ុន ថន នាយក​ការផ្សាយ គេហទំព័រ ដើម​រាំង សុំ​ប្តឹង​កិច្ច​អន្តរាគមន៍​ទៅ​សម្តេច តេ​ជោ ហ៊ុន សែន ក្រោយ​រង​បណ្តឹង ពី​លោក ខាត់ សា រត្ន័ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បាវិត ?

បច្ចុប្បន្ននេះ លោក បូរ ប៊ុន ថន នាយក​ការផ្សាយ គេហទំព័រ ដើម​រាំង សុំ​ប្តឹង​កិច្ច​អន្តរាគមន៍​ទៅ​សម្តេច តេ​ជោ ហ៊ុន សែន  ក្រោយ​រង​បណ្តឹង ពី​លោក ខាត់ សា រត្ន័ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បាវិត ?

​ភ្នំពេញ ៖ លោក បូរ ប៊ុន ថន នាយក​ការផ្សាយ គេហទំព័រ ដើម​រាំង រង​បណ្ដឹង​ពី​លោក​ឧត្ដមសេនីយ៍ត្រី ខាត់ សា រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត អ្នកសារព័ត៌មាន​ផ្សាយ​រឿង​ពិត​និង​រិះគន់​ ដើ​ម្បី​ស្ថាបនា បែ​ជា​មកប្តឹង​អ្នកសារព័ត៌មាន​ទៅវិញ​.! សូម​ស្ថាប័ន​ពាក់​ពន្ធ័​ថ្នាក់ជាតិ ជួយ​រក​យុត្តិធម៌ ឲ្យ​គាត់​ផង​។​

​លោក ខាត់ សា រត្ន័​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជា​តិ​បាវិត ប្តឹង​លោក បូរ ប៊ុន ថន នាយ​ការផ្សាយ ដើម​រាំង ទៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពីបទ​៖ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​៖ ញុះញង់​ឱ្យ​មាន​ការរើសអើង នោះមក ។​

​ឥឡូវ​លោក ចាន់ ថន កំពុង​រៀបចំ ភ​ស្ថតាង​និង​សាក្សី ដើម្បី​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍ ទៅ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​គឺ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​បំណង​ស្នើសុំ​មេធាវី សម្ដេច​តេជោៈ ការពារ​ក្ដី នឹង​សុំ​កិច្ច​អន្តរាគមន៍ លើ​បណ្ដឹង​មួយ​នេះ​។​

​លោក​ចាន់ ថន បានបញ្ជាក់​ថា​៖ ដោយ​ផ្អែក ដើម​រាំង ផ្សាយ​មាន​ប្រភព​ច្បាស់​លាស់ មិន​បំពាន​សិទ្ធ​អ្នកដទៃ មិន​បំភ្លៃ​ការពិត មិន​ឡាយ​ហ្វេ​សប៊ុក​ជេរប្រមាថ​គេឯង​នោះឡើយ​។​

​ពោល​គឺ ដើម​រាំង ផ្សាយ​នៅ​លើ​ទំព័រ​ព័ត៌មាន​ស្របច្បាប់​.​គោរព​តាម​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។​

​សូមជម្រាបថាៈ លិខិត​កោះហៅ​របស់ នាយកដ្ឋាន​ព័ត៌មានវិទ្យាៈ បានកំណត់​ឱ្យ​លោក ចាន់ ថន ចូល​បំភ្លឺ នៅ​ព្រឹក​ទី​០១ ខែ​សីហា ឆ្នាំ​២០២២​។​

​ករណី​នេះ​លោក ចាន់ ថន បាន​ថ្លែងថាៈ ខ្ញុំ​មិន​រត់​ទៅ​ណា​ទេ ហើយ​ខ្ញុំ​នឹង​ចូល​បំភ្លឺ​តាម​ការ​បរិច្ឆេទ ដោយ​ភ្ជាប់​មក​ជាមួយ​.​ភ​ស្ថតាង​.​សាក្សី​.​សម្រាប់​បំភ្លឺ​ជូន​នាយកដ្ឋាន​!​។​

​លោក ចាន់ ថន ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​ក្រោយ​ទទួល​បាន​លិខិត​កោះហៅ​បំភ្លឺ​។​
​លុះ​ខ​ល​សួរ​លោក​វរសេនីយ៍ទោ ថុន គីមថេង ទើប​ដឹងថាៈ លោក​ឧត្ដមសេនីយ៍ត្រី ខាត់ សា​រ័ត្ន ជា​ដើមចោទ​និង​ជា​អ្នក​ប្ដឹង​។​

​បើ​តាម​លោក ចាន់ ថន បណ្ដឹង​នេះ​ធ្វើឡើង បន្ទាប់​ពី​គេហទំព័រ ដើម​រាំង ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៣.០៧.២០២២ ដែល​មាន​ចំណងជើង​ថា​÷ ធ្លាយ​អំពើពុករលួយ​ធ្ងន់ធ្ងរ ដែល​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត គាប​យក​លុយ​ពី​អ្នកដំណើរ​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃៗ ។​

​ក្នុង​ខ្លឹមសារ​នៃ​អត្ថ​បទៈ​នោះ គឺ​បាន​ដកស្រង់​សម្ដី​ការលើកឡើង​ពី​អ្នកដំណើរ ចេញ​ចូល​ពី​កម្ពុជា​ទៅ​វៀតណាម និង​ពី​វៀតណាម មក​កម្ពុជា​។​

​ដោយ​ថាៈ ពួកគាត់​បាន​បង់លុយ​ជូន​មន្ត្រីនគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ជា​ថ្នូរ​និង បោះត្រា​លើ​លិខិតឆ្លងដែន​{​ប៉ាស្ព័រ​} ។​
​ខណៈ​អ្នក​អត់​{​ប៉ាស្ព័រ​} ត្រូវ​បង់លុយ​អស់​ច្រើន​ចាប់ ពី​៧៥$ ទៅ​១០០$​ក្នុង​ម្នាក់ៗ សម្រាប់​ការចេញចូល​ឆ្លងដែន​ទៅ​វៀតណាម មួយ​ជើងៗ​។​

​លោក ចាន់ ថន ក៍​បាន​ចាត់ទុកៈ ការប្ដឹង​របស់លោក​ឧត្ដមសេនីយ៍ ខាត់ សា​រ័ត្ន នៅពេលនេះ គឺជា​ការ​អាង​អំណាច តួនាទី​.​បុណ្យ​ស័ក្ដិធំ​.​ប្ដឹង​បំបាក់ស្មារតី​អ្នកសារព័ត៌មាន ។​

​ដែល​ហ៊ាន​ផ្សាយ​ការពិត លើក​យក​នូវ​ភាព​អសកម្ម ក្នុង​ការអនុវត្ត​តួនាទី​របស់​ខ្លួន មក​បង្ហាញ​ជា​សាធារណៈ ក៍​ដូចជា​ការជូន​ព័ត៌មាន​ទៅ​ថ្នាក់ដឹកនាំ ក្នុងន័យរិៈ​គន់​ដើម្បី​ស្ថាបនា​។​
​ស្រ​ពេល​ដែល​អ្នកដំណើរ រិៈគ​ន់​រឿង​មន្ត្រី​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###