រតនគីរី ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី បានបញ្ជាក់ឲ្យដឹងថា ឈ្មោះ អូន ធំ និងឈ្មោះ ពិន តន កំពុងបើកល្បែងស៊ីសងខុសច្បាប់ ដូចជា ÷ បញ្ជាល់មាន់ យូគី បៀរ អាប៉ោង ដំណើរការលេងរាល់ថ្ងៃ រីឯមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានចាត់វិធានការបង្ក្រាប ទុក្ខឲ្យបុគ្គលពីរូបនេះ ធ្វេីអ្វីៗតាមអំពេីចិត្ត។
មហាជនបានលើកឡេីងចំៗ ចំពោះសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី មិនទាន់បង្ក្រាបទីតាំងបញ្ជាល់មាន់ របស់ឈ្មោះ ពិន តន និងឈ្មោះ អូន ធំ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឲ្យមានប្រសិទ្ធភាពដែលដាក់ចេញពីក្រសួងមហាផ្ទៃ នៅឡើយ។
ហេតុនេះ លោកញ៉ែម សំ អឿន អភិបាលខេត្តរតនគិរី និង លោក យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី មិនគូរបណ្តែតបណ្តោយ ឲ្យឈ្មោះ ពិន តន និងឈ្មោះ អូន ធំ បើកល្បែងបញ្ជាល់មាន់ យូគី បៀរ អាប៉ោង តទៅទៀតនោះទេ ព្រោះអំពើ ចោរកម្ម លួច ឆក់ ប្លន់ និងគ្រឿងញៀនរីករាលដាលគួរឲ្យកត់សម្គាល់ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង។
មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗទៅលើបុគ្គលពីរូបនេះ អាចបើកល្បែងបញ្ជាល់មាន់និងយូគី បៀរ អាប៉ោង នៅលើទឹកដីខេត្តរតនគិរី បានយ៉ាងរលូន ប្រហែលជាមាន
ខ្នងបង្អែករឹងមាំ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីទេដឹង ទើបលោក អធិការដ្ឋាននគរបាលស្រុកបរកែវ មិនចាត់វិធានការបង្ក្រាប សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ។
ដូច្នេះហើយប្រជាពលរដ្ឋ រស់នៅភូមិទុយ ឃុំចាក់ទីង ស្រុកបរកែវ អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញខ្លះផង ចំពោះភាពអសកម្ម មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធខេត្តរតនគិរី មិនដែលឃើញចុះបង្ក្រាប ទីតាំងបញ្ជាល់មាន់ របស់ឈ្មោះ ពិន តន និងឈ្មោះ អូន ធំ ដើម្បីបង្រឹងសន្តិសុខសង្គមជូនប្រជាពលរដ្ឋនោះទេ៕