ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​រឿងអាស្រូវ​ពុករលួយ​មេ​គយ​ខេត្ត​សៀមរាប​ជា​បន្ទាន់​

​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​រឿងអាស្រូវ​ពុករលួយ​មេ​គយ​ខេត្ត​សៀមរាប​ជា​បន្ទាន់​

​ប្រភព​ពី​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ចូល​មក​ខេត្ត​សៀមរាប បានឲ្យដឹងថា ពួក​គេ​បង់​លុយ​តាម​ការកំណត់​របស់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប ហើយ​យកទៅ​លក់​ចែកចាយ​តាម​ទីផ្សារ​និង​ផ្សារ​ទំនើបៗ​ក្នុង​ខេត្ត​សៀមរាប​។ រីឯ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​មក​លក់​ចែកចាយ​តាម​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប និង​ផ្សារ​ទំនើប​ក្នុង​ខេត្តសៀមរាប បានឲ្យដឹងថា ទាល់តែ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ទើប​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​ឧបសគ្គ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់​មេ​គយ​ខេត្តសៀមរាប ជា​បន្ទាន់​ព្រោះ​ពួកគេ​កំពុង​ឃុបឃិត​គ្នា​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​

ភាពល្បីល្បាញ​នៃ​ការប្រើ​តួនាទី​និង​អំណាច​របស់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ព្រោះ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តសៀមរាប សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សុខ សុ​ដា​រ៉ា ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ សកម្មភាព​នៃ​អំពើពុករលួយ​របស់​លោក សុខ សុ​ដា​រ៉ា គឺ​មាន​ការឃុបឃិត​ជាមួយ​លោក ម៉ៅ សាមឿន ដែល​ជា​មេ​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ បើ​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក សុខ សុ​ដា​រ៉ា រក្សា​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប យ៉ាង​រឹងមាំ​និង​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​សៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំងក្លា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ដោយសារ​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន នោះ​ហើយ​ទើប​ឈ្មួញ​មួយចំនួន​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​សៀម និង​ប្រទេស​យួន​មក​លក់​ចែកចាយ​ពេញ​ទីផ្សារ​ក្នុង​ខេត្ត​សៀមរាប​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​លោក សុខ សុ​ដា​រ៉ា ដែល​ជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​ពី​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទេ​នោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម និង​ច្រកព្រំដែន​ខ្មែរ​-​យួន ចូល​មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត​សៀមរាប យ៉ាង​រៀលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។​

​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា បានឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក សុខ សុ​ដា​រ៉ា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ទន្ទឹម​នឹង​នេះ​សូម្បី​តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ករណី​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​នោះឡើយ ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###