ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន នាំ​ទៀន​និង​ទេយ្យទាន​មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅក្នុង​ខេត្ត​ស្វាយរៀង ?

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន នាំ​ទៀន​និង​ទេយ្យទាន​មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅក្នុង​ខេត្ត​ស្វាយរៀង ?

នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ត្រូវ​និង​ថ្ងៃ​១៥​កេ​ី​ត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​មន្ត្រីរាជការ បាន​មូលមតិ​គ្នា នាំយក​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​ចំនួន ៩​វត្ត នៅ​ខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​វត្ត​ព្រៃ​ឆ្លាក់ ស្ថិតនៅ​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង មាន​ទាំង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ពាក់​ពន្ធ័​ចូលរួម​ផង​ដែរ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា ៖ តាម​និយាម​ជា​ពុទ្ធ​ទំនៀម​រៀងដរាបមក ការចូល​ព្រះវស្សា​មាន​នៅ​គ្រប់​សម័យកាល​នៃ​ព្រះពុទ្ធ​អង្គ​ទាំងអស់​។ ដូច្នេះ ទំនៀម​ចូល​ព្រះវស្សា​នេះ មាន​ជាប់​រហូត​មកដល់​បច្ចុប្បន្ន ក្នុង​មួយ​ឆ្នាំ​ធ្វើ​តែ​ម្ដង តាម​ពុទ្ធបញ្ញត្តិ កាលណា​ព្រះ​ភិក្ខុសង្ឃ បាន​គង់​ចាំ​វស្សា​គ្រប់ ៣​ខែ ហើយ​មាន​សិទ្ធ​ទទួល​កឋិន​អំពី​ពុទ្ធបរិស័ទ​ដែល​បាន​នាំយក​មក​ប្រគេន​ពី​គ្រប់ទិសទី​។​

ហេតុនេះ ការ​ចូល​ព្រះ​ស្សា​នៃ​ភិ​ក្នុង​សង្ឃ ក្នុងន័យ​ការពារ​ទប់ស្កាត់ ការ​និមន្ត​ទៅ​កាន់​ទី​ផ្សេងៗ នាំឱ្យ​មាន​ការ​ពោល​តិះដៀល​ពី​ជន​ដទៃ ក្នុង​រដូវ​ខែ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ការ​ហាមប្រាម​នេះ ព្រោះថា សម័យបុរាណ ព្រះសង្ឃ​ពុំ​មាន​វត្ត​អារាម​ដូច​បច្ចុប្បន្នកាល​នេះ​ទេ ច្រើន​តែ​ទៅ គង់​ក្នុង​ព្រៃ​ជ្រៅ​ធ្វើ​សំណាក់​ធម៌​។​

​លោកជំទាវ​បាន​បន្តទៀតថា ពិធី​នេះ​អាច​ប្រព្រឹត្តទៅបាន ដោយសា​តែ​ប្រទេសជាតិ​មាន សុខ​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ឲ្យមាន​ការអភិវឌ្ឍ និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​ក៏​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផងដែរ​។​

ចំណែកឯ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​នា​ថ្ងៃនេះ​បាន​កើតឡើង​ចេញពី​ការរួម​សាមគ្គី​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់​គ្នា​នេះ គឺ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការលើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ។​

​ទេយ្យទាន​ដែល​បាន​វេរ និង​ប្រគេន​ដល់​ព្រះសង្ឃ​ដល់​ទាំង ៩​វត្ត ក្នុងថ្ងៃនេះ រួមមាន​៖ បច្ច័យ ២​លាន​រៀល ទៀន​ធំ ១​គូរ ស្លា​ដក់ ១ អង្គរ ៧៥​គីឡូក្រាម ទឹកក្រូច ៥​កេស ទឹក​សុទ្ធ ៥​កេស ទឹកត្រី ២​យួរ ទឹក​ស៊ី​អី​វ ២​យួរ ត្រីខកំប៉ុង ១​កេស​ធំ ទឹកដោះគោ ១០​កំប៉ុង ស្ករស ៥​គីឡូក្រាម ប៊ីចេង ២​គីឡូក្រាម ទៀន​តូច ២​គីឡូក្រាម ធូប ២​ដុំ ខ្ទឹម​ស ២​គីឡូក្រាម តែ ៦​កញ្ចប់ អំបិល ២​គីឡូក្រាម សៀង ២​គីឡូក្រាម ឆៃ​ប៉ូវ ២​គីឡូក្រាម ម៉ាស់ ១​កេស ជែល ១​កេស នំ​អន្សម ៥ ផ្លែឈើ ១​កន្ត្រក បច្ច័យ ២​លាន​រៀល ព្រះសង្ឃ ៤៤​អង្គ ក្នុង ១​អង្គ បច្ច័យ ៤​ម៉ឺន​រៀល ៕​ ​

មណ្ឌល​គី​រី ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះ មេ​ឈ្មួញ​ចាស់វស្សា​រូបនេះ ក្រៀង​គរបក្ស​ពួក​របស់​ខ្លួន​ឲ្យចូល​កាប់បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ផ្ដួលរំលំ អារ ជៀរ មុខកាត់​ធំៗ ក្នុង​ជម្រក​ដែន​អភិរក្ស​សត្វព្រៃ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប សម្ងំ​ទទួល​ផលប្រយោជន៍​ជា​ថ្នូរ​។​

​ឥឡូវ​បច្ចុប្បន្ននេះ មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ប្តូរ​មក​ដឹកជញ្ជូន​បទ​ល្មេី​ស​ព្រៃឈើ តាម​ប្រភេទ​រថយន្ត​ប៉ែន​ធំៗ និង​រថយន្ត​ធុន​ដ្រា​វិញ​ម្តង .! ចេញពី​ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រា ឆ្លងដែន​ទៅ លក់​ស្រុក យួន តាម​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ យ៉ាង​ពេញបន្ទុក មួយ​រយៈ​ចុង​ក្រោយ ឈ្មួញ​ឈើ​ពី​រូប​នេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្ត មណ្ឌលគិរី ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

ហេតុនេះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជា​អ្នក​មាន​សិទ្ធិអំណាច ខ្លាំង​ជាង​គេ​ក្នុង​ការ បើ​កដៃ ឲ្យ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​ឈ្មួញ​ឈ្មោះ ភារម្យ ព្រមទាំង​ឈ្មួញ ដទៃទៀត ដឹកជញ្ជូន ឈើ ប្រណីត​ខុសច្បាប់ ទៅ លក់​ស្រុក យួន ទាំង​យប់​ទាំង​ថ្ងៃ ដោយឡែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គី​រី និង​ប្រធាន​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ជា​អ្នក​បេ​ី​ក​ភ្លេីង​ខៀវ ។​

​ការដែល មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មួញ​ឈ្មោះ ភារម្យ ហ៊ាន ធ្វើ អ្វីៗ តាម​ទំនើងចិត្ត គឺ ដោយសា រ​អាង មាន លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត មណ្ឌលគិរី ជា ខ្នងបង្អែក ដ៏ រឹងមាំ ក្នុងខណៈពេល​ដែល​លោក ហែម បូ ណា រ៉ែ ល មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត មណ្ឌលគិរី រក្សា ភាព ស្ងៀមស្ងាត់ ។

​បញ្ហា​នេះ លោក ថង សា វុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង​លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត មណ្ឌលគិរី គូរ​ពិនិត្យឡេីងវិញ​ខ្លះ​ផង ភាព​មិន​ប្រក្រតី​របស់​លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រក ទ្វារ​អន្តរជាតិ​ដាក់ ដាំ ជា​អ្នកបើក បា រ៉ា ស់ ឲ្យ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ដឹក ជញ្ជូន ឈើ ទៅ ស​ស្រុក​យួន យ៉ាងគំហុក មិន​ចាត់​វិធានការ​បង្ក្រាប​ឡេ​ី​យ​។​

ដូច្នេះហើយ ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពេជ្រា​ដា ទើប​មាន សេ​សេចក្តី​អំពាវនាវ​ដល់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ ថ្នាក់ជាតិ​ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ ដាក់​ការស៊ីបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ចំពោះ​ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅ ស្រុក យួន តាម ច្រក ទ្វារ​អន្តរជាតិ​ដាក់ ដាំ ជាបន្ទាន់ .! ជៀសវាង​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​វិនាស​ហិនហោច​អស់​ក្រោម​ស្នាដៃ មេ​ឈ្មួញ​ពី​នាក់ ១​ឈ្មោះ រិទ្ធិ ២​ឈ្មោះ ភារម្យ ជាក់​ជា​ពុំខាន់​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###