ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក យឹម ផេង មន្ត្រីនគរបាល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​

លោក យឹម ផេង មន្ត្រីនគរបាល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​

សេចក្តីរាយការណ៍​ពី​ខេត្ត​កោះកុង​បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​មាន​ទូក​ដឹក​ប្រេង​គេចពន្ធ ក៏ដូចជា​ទំនិញ​ចម្រុះ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​មកពី​ស្រុក​សៀម ចូល​ទឹកដី​ខេត្ត​កោះកុង តាម​ដែនសមុទ្រ យ៉ាង​អនាធិបតេយ្យ​បំផុត គេ​មិន​ដែល​ឃើញ​ជំនាញ​គយ​របស់លោក ប៉ាង វ៉ាន់​ថន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​បង្ក្រាប​ការរត់ពន្ធ​ទំនិញ ខុសច្បាប់​នេះ​ទេ​។​

​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ យឹម ផេង ហៅ​រស្មី ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤ មាន​តួនាទី​ជា​នាយរង​ទទួលបន្ទុក​ផែន​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្ត​កោះកុង បាន​ក្លាយ​ជា​មេ​ឈ្មួញ​ធំ​ជាងគេ ក្នុង​ការរកស៊ី​នាំ ចូល​ប្រេងសាំង​តាម​ដែនសមុទ្រ​យកមក​លក់​ចែកចាយ​នៅ​ពាសពេញ​ខេត្តកោះកុង គ្មាន​នរណា​ហ៊ាន​បង្ក្រាប់​ឡើយ​។​

​លោក យឹម ផេង បាន​បើក​ស្ថានីយ៍​លក់​ប្រេង​គេច​ពន្ធ​ដ៏​ធំ​មួយ​កន្លែង ស្ថិតនៅ​តាម​ដង​ផ្លូវជាតិ​លេខ​៤៨ ដោយ​យក​ឈ្មោះ​ក្រុមហ៊ុន​ប្រេង​ស្រប​ច្បាប់​មក​ធ្វើជា​ខែល ប៉ុន្តែ​រឿង​ពិត​គឺ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​នោះ លក់​ចែកចាយ​ប្រេងសាំង​គេចពន្ធ ដែល​លោក យឹម ផេង នាំ​ចូល​តាម​ដែនសមុទ្រ ក្នុង​មួយ​ថ្ងៃៗ​រាប់​ម៉ឺន​លីត្រ ដោយ​ដឹក​ជញ្ជូន​តាម​ទូក​ធំៗ​។ ក្រៅពី​ជំនួញ​នាំចូល​ប្រេងសាំង​គេចពន្ធ គេ​ដឹងថា​លោក យឹម ផេង ក៏​មាន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងទេស និង​ទំនិញ​ចម្រុះ​មកពី​ស្រុក​សៀម យកមក​លក់​ចែកចាយ​លើ​ទឹកដី​ខេត្ត​កោះកុង ដោយ​មិន​មាន​ការបង់ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ គឺ​រាប់សិប​ឆ្នាំ​មកហើយ ដែល​លោក យឹម ផេង រួមទាំង​ភរិយា​របស់​គាត់​បាន​ក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ដ៏​មាន​ឥទ្ធិពល គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ក៏​ព្រោះ​តែ​លោក យឹម ផេង បាន​ចាត់ចែង​ចំណាយ​លុយកាក់​បង់​ជូន​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​កុំឲ្យ​ទៅ​រំខាន​អាជីព​រកស៊ី​នាំចូល ទំនិញគេចពន្ធ​របស់​គាត់​។​

​សូម្បីតែ​លោក​គយ​ចល័ត​ដែល​ប្រចាំការ​លើ​ផ្ទៃ​សមុទ្រ នៅ​ចំណុច​មាត់​ច្រក​ប៉ាក់​ខ្លង គឺ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ រួម​ទាំង​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​ទាំងនោះ សុទ្ធតែ​ទទួល​បាន​ផលប្រយោជន៍​ពី​អាជីព​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​របស់លោក យឹម ផេង ទើប​មិន​ដែល​មាន​នរ ណា​ហ៊ាន​ហើប​មាត់ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ដែល​គ្មាន​ការបង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​យ៉ាង អនាធិបតេយ្យ​ក្នុង​ដែនសមុទ្រ ក្នុង​ទឹកដី ខេត្ត​កោះកុង ត្រូវបាន​ជំនាញ​គយ​មួយចំនួន​លើកឡើងថា ឈ្មួញ​ជាច្រើន​សុទ្ធសឹង​ជា​មន្ត្រីរាជការ​និង​ប្រើ​ស្បែក​ជា កម្លាំងប្រដាប់អាវុធ​ទើប​មាន​ការយោគយល់​គ្មាន​ការបង្ក្រាប​សុខចិត្ត​ទទួល យក​លុយ​ជា​ប្រចាំ​ជើង​ឬ​ប្រចាំខែ​ពី​ក្រុម​ឈ្មួញ ៕

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###