ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ថង សា វ៉ុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ រិទ្ធ និង​ឈ្មោះ ភារម្យ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ តាម​អំពើ​ចិត្ត ?

លោក ថង សា វ៉ុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ រិទ្ធ និង​ឈ្មោះ ភារម្យ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ តាម​អំពើ​ចិត្ត ?

មណ្ឌល​គី​រី ÷ ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ដាក់​ដាំ​បានឲ្យដឹងថា ពេល​ថ្មីៗ​នេះ មេ​ឈ្មួញ​ចាស់វស្សា​រូបនេះ ប្តូរ​មក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ តាម​ប្រភេទ រថយន្ត​ប៉ែន និង​រថយន្ត​ធុន​ដ្រា​ម្តង​.! ចេញពី​ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រា ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក​មួយរយៈ​ចុង​ក្រោយ​មេ​ឈ្មួញ ឈ្មោះ រិទ្ធ និង​ឈ្មោះ ភារម្យ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​មណ្ឌលគិរី មិន​ចាត់​វិធានការ​បង្ក្រាប​សម្ងំ​ទទួលផល​ប្រយោជ​ន៍​ជា​ថ្នូរ​។

​ហេតុនេះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ខ្លាំងជាងគេ​ក្នុងការ​បើកដៃ ឲ្យ​ឈ្មួញ​ឈ្មោះ​រិទ្ធ និង​ឈ្មួញ​ឈ្មោះ ភារម្យ ព្រមទាំង​ឈ្មួញ​ដទៃ​ទៀត​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គី​រី និង​ប្រធាន​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ជា​អ្នក​បើក​ភ្លើង​ខៀវ ធ្វេី​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​

ការដែល មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មួញ​ឈ្មោះ ភារម្យ ហ៊ាន ធ្វើ អ្វីៗ តាម​ទំនើងចិត្ត គឺ ដោយសា រ​អាង មាន លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ក្នុងខណៈពេល​ដែល​លោក ហែម បូ ណា រ៉ែ ល មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី​រក្សា​ភាព​ស្ងៀមស្ងាត់ ។

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​មួយចំនួន​បានឲ្យដឹង​ថា​បើ គ្មាន​ការ​បើកដៃ​ពី​សំណាក់​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ទេនោះ គឺ​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកដាក់​ដាំ​មិន​ហ៊ាន​បើក​បារ៉ា​ស់​ឲ្យ​បុគ្គល​រូប​នេះ​ដឹក​ជញ្ជូន​ឈើ​ទៅ ស្រុក​យួន​យ៉ាង​គំហុក​នោះ​ទេ ។​

​ដូច្នេះហើយ ប្រជាពលរដ្ឋ រស់​នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពេជ្រា​ដា ទើប​មាន សេចក្តីអំពាវនាវ ឲ្យ ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចាត់វិធានការ​បង្ក្រាប ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាក់​ដាំ​ជាបន្ទាន់ ជៀសវាង​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ត្រូវ​វិនាស​ហិនហោច​អស់​ក្រោម​ស្នាដៃ មេ​ឈ្មួញ​ពី​នាក់ ១​ឈ្មោះ រិទ្ធិ ២​ឈ្មោះ ភារម្យ ជាក់​ជា​ពុំខាន់​ឡើយ ៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###