ឧត្ដរមានជ័យ ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងប្រសាទ បានឲ្យដឹងថា មេឈ្មួញឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើឈ្មោះ យ៉ាន ហៅ ចែ ប្រជ្រុយ ប្ដីឈ្មោះ ភ័ក្ត្រ ជាទាហានអន្តរាគមន៍កងពលលេខ ៦ ចាំកាងពីក្រោយ ទើបបុគ្គលរូបនេះ ហ៊ានសម្រុកដឹកជញ្ជូនឈើ យកទៅស្តុកទុកនៅក្នុងភូមិអូអាចែ មានរថយន្តរបស់ក្រុមឈ្មួញ ដឹកបន្តចូលទៅខេត្តសៀមរាបយ៉ាងរលូន គ្មានមេរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងអាវុធហត្ថស្រុកត្រពាំងប្រសាទ មិនចាត់វិធានការបង្ក្រាប សម្ងំទទួលផលប្រយោជន៍ជាថ្នូរ។
សូម្បីតែ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគូរបណ្តែតបណ្តោយឲ្យឈ្មួញ ឈ្មោះ ចែ យ៉ាន និងប្តីមានតួនាទី.! ជាទាហានកងពលលេខ៦ បែរជាមករកស៊ី ដឹកជញ្ជូនឈើប្រណីតទៅវិញ។
ហេតុនេះ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងប្រធានមន្ទីរបរិស្ថានខេត្ត មិនគួរបណ្តែតបណ្ដោយ ឲ្យឈ្មោះ ចែ យ៉ាន និងប្តីឈ្មោះ ភក្តិ ដឹកជញ្ជូនឈើប្រណីត ពីខេត្តឧត្តរមានជ័យ ចូលទៅខេត្តសៀមរាបតាមអំពើចិត្ត គ្មានសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ មិនចាត់វិធានការបង្ក្រាបនោះទេ ព្រោះឈ្មួញរូបនេះ បានបង់លុយអស់ហើយ ទើបរក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ អំពាវនាវដល់ គណៈកម្មការថ្នាក់ជាតិទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ មេត្តាចាត់មន្ត្រីពាក់ពន្ធ័ថ្នាក់ខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យបើមិនដូច្នោះទេ ព្រៃឈើ ដែលនៅសេសសល់បន្តិចបន្តួច រងការវិនាសហិនហោចអស់ក្រោមស្នាដៃ ឈ្មួញឈើដុះស្លែឈ្មោះ ចែ យ៉ាន និងប្តីឈ្មោះ ភក្តិ ជាក់ជាពុំខាន់ឡើយ៕