ទាន់ហេតុការណ៍
លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់​ពន្ធ័ ជា​អ្នក​មាន​សិទ្ធិអំណាច ដាក់​កុងត្រូ បន្ដាក់​គ្នា​ដូច​ខ្យង​​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន ទៅ​ប្រទេស​វៀតណាម តាម​រថយន្ត​តូច​ធំ ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើល​រំលង​ => រដ្ឋាភិបាល​អាណត្តិ​ទី​៧ គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំង មឿង ផ្លូវជាតិ​លេខ​៥ ខេត្ត​ពោធិ៍សាត់ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​.! => រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង អង្គភាព​ប្រឆាំង​អំពេីពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​សំ​យ៉ោង ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ​វៀតណាម តាម​រថយន្ត​ធុន​ធំ​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ​ => ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! => រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ? => រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5 ចំណុច​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ => លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5 ប្រើ​ជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់ មិនគួរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើ​ល​រំលង​ => លោក ណាំ វណ្ណា​រ៉ា មេ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី កាន់តំណែង​ដុះ​ស្លែ ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ព្រមទាំង ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ចូល​មក​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ អង្គភាព​ប្រឆាំង​អំពើពុករលួយ មើ​ល​រំលង​ => ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ការពារ​ប្រសាទ កាន់តំណែង​ដុះ​ស្លែ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ វៀតណាម​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ ! => មេ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ព្រមទាំង ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ចូល​មក​ខ្មែរ​យ៉ាង​គំហុក មិនគួរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​
0

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និង​លោក វេង សា ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​នេសាទ មិន​គូរ​បណ្តែតបណ្តោយ​ឲ្យឈ្មោះសិច ឈ្មោះបៀ​ង មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ កាប់​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា​ក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ ត​ទៅ​នោះ​ទេ ?

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និង​លោក វេង សា ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​នេសាទ មិន​គូរ​បណ្តែតបណ្តោយ​ឲ្យឈ្មោះសិច ឈ្មោះបៀ​ង មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ កាប់​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា​ក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ ត​ទៅ​នោះ​ទេ ?

ព្រះវិហារ ÷ បើ​តាម​លើកឡើង​.! ពី​ឈ្មួញ​សិទ្ធិ​និង​ឈ្មួញ​ឈើ​ជើង​ខ្លាំង​១​ឈ្មោះ បៀ​ង ២​ឈ្មោះ សិច បាន​បញ្ជាក់​ឲ្យដឹងថា អ្នក​ទាំង​ពី​ជា​មេក្លោង ក្រៀង​គរ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​សកម្មភាព​ចូល​កាប់​ព្រៃឈើ តំបន់​ស្រែ​វាល ក្នុង​ភូមិសាស្ត្រ ស្រុក​ជ័យ​សែន ដឹកជញ្ជូន​ចូល​ចែកចាយ ក្នុង​ដេប៉ូ​ឈើ​ខេត្តកំពង់ធំ យ៉ាង​រលូន ។​

​ឥឡូវ​ឈ្មោះ សិច បច្ចុប្បន្ន​បង្វែរ ដឹក​មក​កាន់​ខេត្ត​សៀមរាប​វិញ​ម្តង​.! ស្តុក​ក្នុង​ឃ្លាំង​ឈើ​ដ៏​ធំ របស់​មេ​ឈ្មួញ​ឈើ​ចាស់វស្សា ឈ្មោះ ចាន់ ណា ល្បីល្បាញ​ខាង​រកស៊ី​ជំនួញ​ឈើ​យូរ​មក​ហើយ មិនដែល​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប ចុះបង្ក្រាប សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ មិន​ហ៊ាន​ប៉ះពាល់​បុគ្គល​រូប​នេះ​ឡើយ ។​

​ប្រភព​បន្ត​ឲ្យដឹងទៀតថា ឈ្មោះ ចាន់ ណា មេ​ឈ្មួញ​ល្បី​ឈ្មោះ​ម្នាក់​ដែរ ប្រមូល​ទិញ​ឈើ​ស្របច្បាប់ និង​អត់​ច្បាប់ ប្រចាំ​នៅ​ខេត្តសៀមរាប ស្តុក​ក្នុង​ឃ្លាំង​របស់ខ្លួន ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ចំណែក​លោក ម៉ុង ប៊ុន​លីម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​

​សូម្បីតែ​លោក កង សៅ គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​ហា​រ និង​លោក នួន សុខុម នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ មិន​គូរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​ឈើ​ឈ្មោះ សិច និង​បក្សពួក​របស់​ខ្លួន​
​កាប់​បំផ្លិចបំផ្លាញ ព្រៃ​ឡង់ ព្រៃ​រកា ត្រង់​ចំណុច​ស្រែ​វាល ក្នុងស្រុក​ជ័យ​សែន គ្មាន​ចាត់វិធានការ​បង្ក្រាប ធ្វើ​ដឹង​មិន​ឬអ្វី​ទាំងអស់​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ បានបញ្ជាក់ ឲ្យដឹងទៀតថា បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​ព្រះវិហារ ពុំទាន់​មាន​ការអភិវឌ្ឍន៍​ណាមួយ ដែល​តម្រូវ​ឱ្យ​កាប់​ព្រៃឈើ​ស្របច្បាប់ សម្រាប់​ដឹក​ចូល​ឃ្លាំង អារច្រៀក ចេញ​លិខិតអនុញ្ញាត PC ទេ បែរ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក សុង ចន្ទ័ សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ០២.០៧.២០២២ ឈ្មួញ​ឈើ​ឈ្មោះ សិច និង​គូរ​កន បាន​ប្រើ​រថយន្ត​កែឆ្នៃ ដឹកជញ្ជូន​ឈើ​ពេញ​ពៀប ចេញពី​ខេត្ត​ព្រះវិហារ ចូល​មក​កាន់​ខេត្តសៀមរាប យ៉ាង​ពេញទំហឹង គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្តព្រះវិហារ និង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ ជា​អ្នក​បើក​ភ្លើង​ខៀវ​ហើយ ទើប​ឈ្មួញ​រូបនេះ ហ៊ាន​ដឹកឈើ​លោតឆ័ត្រ​ទាំង​ព្រឹក មិន​ចាត់​វិធានការ​បង្ក្រាប ប្រហែល​ទទួល​លាភសក្ការៈ​ទេ​ដឹង ។​

​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ខេត្ត​ព្រះវិហារ គឺជា​ឈើ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ឈ្មោះ សិច តែងតែ​កៀងគរ ពលរដ្ឋ ឱ្យ​សម្រុក​នាំគ្នា​វេចបាយ​កញ្ចប់ យក​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​គ្រប់​ដៃ និង​បើក​គោយន្ត ចូល​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ រួច​ជញ្ជូន​ចូល​ឃ្លាំង ដើម្បី​អារច្រៀក​បន្លំ​ភ្នែក​មហាជន ថា​ជា​ឈើ​ស្របច្បាប់​។​

​ជាងនេះទៅទៀត មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ សិច តែងតែ​កៀងគរ ពលរដ្ឋ​រាប់សិប​នាក់ នៅ​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​ឱ្យ​នាំគ្នា​កាន់​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ចូល​កាប់ ព្រៃ​ឡង់ ត្រង់​ចំណុច​ស្រែ​វាល ក្នុង​ភូមិសាស្ត្រ ស្រុក​ជ័យ​សែន លាន់​សូរ​ទ្រហឹង​ពេញ​ព្រៃ ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ ចូល ឃ្លាំង​ស្តុក​ឈើ របស់ខ្លួន ស្ថិតនៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រួច​បន្លំ​ថា​.! ឈើ​ខ្លួន​មានច្បាប់ ហើយ​ដឹក​បន្ត​ទៅ​ចែកចាយ​នៅ​ខេត្ត​កំពង់ធំ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ អំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ​ថ្នាក់ជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ចាត់​មន្ត្រី​ក្រោម​ឪ​វាទ ចុះបង្ក្រាប​ជា​បន្ទាន់​.! បើ​មិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិច​បន្ទួ​ច ត្រូវ​វិនាស​ហិនហោច​អស់​ក្រោម​ស្នាដៃ របស់​មេ​ឈ្មួញ ឈ្មោះ សិច ឈ្មោះ បៀ​ង និង​បក្សពួក​ដ៍ទៃ​ជាក់​ជា​ពុំខាន់​ឡើយ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ mailtobot168@gmail.com