ស្វាយរៀង ÷ សេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ ក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ បានឲ្យដឹងថា បុគ្គលដែលហ៊ានបើក មាន់ជល់និងល្បែងផ្សេងៗ គ្រប់ប្រភេទក្នុងកាស៊ីណូ ម៉ុក វា ប្រហែលជា មានខ្នងបង្អែករឹងមាំ នៅពីក្រោយ មានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗ តាមទំនើងចិត្ត សមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ រក្សាភាពស្ងៀមស្ងាត់។
ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ បានបង្ហើបឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងមន្រ្តីថ្នាក់ក្រោម សមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋាន សម្ងំទទួល ផលប្រយោជន៍ខ្លះៗ ពីម្ចាស់កាស៊ីណូ ម៉ុក វា មានបើកល្បែងដូចជា បញ្ជាល់មាន់ បៀរ ហ្គេមបាញ់ត្រី ស៊ីសងខុសច្បាប់ ទុក ឲ្យ អ្នកញៀនល្បែងមានខ្មែរ និងវៀតណាម លេងភ្លូកទឹកដី ភ្លូកដី ទាំងយប់ទាំងថ្ងៃ មិនចាត់វិធានការបង្រ្កាបនោះទេ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋរស់នៅក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ រិះគន់ចំៗថា បើ គ្មាន ការឃុបឃិត គ្នា ជា ប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេ នោះ ម្ចាស់ទីតាំងនិង បក្សពួក របស់ ខ្លួន មិន អាច សាង ភាពល្បីល្បាញ ខាង បើក ល្បែងស៊ីសង បញ្ជាល់មាន់ នៅ លើ ទឹកដី ខេត្ត ស្វាយរៀង បាន ឡើយ ។
ប្រភព ពី ប្រជាពលរដ្ឋ រស់នៅ ភូមិព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោទិ៍ បានឲ្យដឹង ថា បុគ្គល ម្នាក់ នេះ បាន បើក សង្វៀន បញ្ជាល់ មាន់ បៀរ ហ្គេមបាញ់ត្រី កំពុងលេង រាល់ ថ្ងៃ ក្នុងកាស៊ីណូ ម៉ុក វា ឲ្យជនអន្តោប្រវេសន៍ ចូលមកលេងយ៉ាង ពពាក់ពពូន ខ្លះស្របច្បាប់ ខ្លះអត់ស្របច្បាប់។
ហេតុនេះ មន្ត្រីអាជ្ញាធរថ្នាក់ឃុំ និង សមត្ថកិច្ចនៅស្រុកកំពង់រោទិ៍ គូរត្រួតពិនិត្យឡេីងវិញផង ចំពោះជនអន្តោប្រវេសន៍ ខ្លះចូលមកលេងល្បែងមានច្បាប់ ខ្លះអត់ច្បាប់ និងសមត្ថកិច្ចពាក់ព័ន្ធ ច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ រក្សាភាពស្ងៀមស្ងាត់ បណ្តោយបុគ្គលម្នាក់នេះ ដែលជា ហេតុ ធ្វើឲ្យ ប្រជាពលរដ្ឋ ក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី មាន ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហា អសន្តិសុខ សង្គម ក្នុង មូលមូលដ្ឋាន ដូចជា ចោរលួច ឆក់ ប្លន់ និងរីករាលដាលគ្រឿងញៀនគួរឲ្យកត់សម្គាល់ថែមទៀតផង ។
ប្រជាពលរដ្ឋក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ បានអំពាវនាវដល់នាយឧត្ដមសេនីយ៍ នេត សាវឿន និង ឧត្តមសេនីយ៍ទោ កឹង ឃ ន ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ចាត់ មន្ត្រី ក្រោម ឱវាទ ទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គល ដែល ហ៊ាន បើក ល្បែងបញ្ជាល់មាន់ បៀរ ហ្គេមបាញ់ត្រី លេងស៊ីសង ខុសច្បាប់ នៅកាស៊ីណូ ម៉ុក វា ច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍គ្រប់គ្រងដោយ ប៉ាង ឡេង ជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសង្គម៕