ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ជិន គឹម អូន ឈ្មោះ សាក់ សិច ឈ្មោះ គឹម ឡាយ ជា​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​កាប់បំផ្លាញ​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា នៅក្នុង​ខេត្ត​ព្រះវិហារ ដឹកជញ្ជូន​យកទៅ​លក់​លើ​ទីផ្សារសេរី បាន​យ៉ាង​រលូន ?

ឈ្មោះ ជិន គឹម អូន ឈ្មោះ សាក់ សិច ឈ្មោះ គឹម ឡាយ ជា​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​កាប់បំផ្លាញ​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា នៅក្នុង​ខេត្ត​ព្រះវិហារ ដឹកជញ្ជូន​យកទៅ​លក់​លើ​ទីផ្សារសេរី បាន​យ៉ាង​រលូន ?

ព្រះវិហារ ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​បញ្ជាក់​ថា កាលពី ថ្ងៃទី 04 ខែមិថុនា ឆ្នាំ​២០២២ មាន​រថយន្ត​យី​ឌុប 5 ផ្លូវ ពាក់​ស្លាក​លេខ ក្រចេះ​3A.0340 បាន​ដឹក​ជញ្ជួន​ឈើ ចេញពី​ខេត្ត​ព្រះវិហារ​ចូល​ដេប៉ូ នៅ​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ខេត្ត​កំពង់ធំ គ្មាន​សមត្ថកិច្ច​ពាក់​ពន្ធ័​ហ៊ាន​បង្ក្រាប​។

​ទោះបី​បណ្តាញ​ព័ត៌មាន​បាន​ចុះផ្សាយ និង​មាន​របាយការណ៍ ស៊ើបអង្កេត​នានា របស់​សង្គម​ស៊ីវិល​ក៏ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ផងដែរ ដែល​បង្ហាញ​ថា ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះរ​កា​ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​រង​ការ កាប់​បំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ រក្សា​ភាព​ស្ងៀមស្ងាត់​ទើប​ពួក​ឈ្មួញ​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។

​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច និង​ឈ្មោះ គឹម ឡាយ នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​ហ៊ាន​ផ្គេ​ី​ន​និង​អានុ​សាស្ត្រ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងមក​ដែល​ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស ចាត់វិធានការ​ទៅលើ​មន្ត្រីក្រោមឱវាទ​ចុះបង្ក្រាប ព្រៃឈើ​អោយ​ខាន់​តែ​បាន ។​

​ប្រភព​បាន​បន្តទៀតថា ឈើ​ប្រណីត ៗ​ត្រូវ បាន​ឈ្មោះ គឹម ឡាយ ដឹកនាំ​មេ​ការសំខាន់ៗ​មួយ​ក្រុម​រួម​មាន ១.​ឈ្មោះ មីន ២.​ឈ្មោះ ណឹត ៣.​ឈ្មោះ វុ​ធ ៤.​ចែ ណា​ង ៥.​យាយ ខេង ៦.​ឈ្មោះ ថី ៧.​តា រី​ន កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​យ៉ាងគំហុក រង្គះរង្គល ហើយ​ដឹក​ចេញ​តាម​រទេះគោ រទេះក្របី មក​ដាក់​នៅ​ចំណុច​ម្លូ​ព្រៃ ឬ​ពោធិ៍​ប្រមេ​រ រីឯ​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័ សម្ងំ​ទទួល​លាភសក្ការៈ​ជា​ថ្នូរ​មិន​បង្ក្រាប​។​

​មេ​ឈ្មួញកណ្ដាល​ម្នាក់ទៀត​ឈ្មោះ សាក់ សិច ដឹកនាំ​មេការ​មួយ​ក្រុម​ទៀត​រួមមាន ១.​ឈ្មោះ​ឆើត ២. ឈ្មោះ ប្រុស ៣.​ឈ្មោះ បុប្ផា ៤.​ឈ្មោះ ទូ ជា​ដើម​ចូល​កាប់​ឈើ ក្នុងស្រុក​ជ័យ​សែន​តំបន់​ព្រៃ​ឡង់ ហើយ​ដឹក​ចេញ​មក​ចំណុច​ស្រែ​វាល​មក​ស្តុប​ទុក នៅ​ក្រាំង​ដូង​ក្នុងស្រុក​ត្បែងមានជ័យ​ខេត្ត​ព្រះវិហារ រួច​ដឹក​បន្ត​មក​ចែកចាយ​នៅ​ដេប៉ូ ឈ្មោះ ជិន គឹម អូន ក្នុង​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ក្នុង​ខេត្ត​កំពង់ធំ ឈើ​ទាំង​ពី​ក្រុម​ខាងលើ​នេះ ត្រូវ បាន ឈ្មួញ ដឹក ជញ្ជូន​ស្ទើរតែ​រៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យ​ដេប៉ូ​ផ្សេងៗ និង​តាម​បណ្តាល​ខេត្ត​នានា​យ៉ាង​រំ​ភេ​ី​យ​។​

​ប្រជាពលរដ្ឋ ក្នុងស្រុក​ជ័យ​សែន បាន​រិះគន់​ចំៗ ទៅលើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចាប់ បានតែ ឈ្មួញ​ឈើ រកស៊ី​តូចតាច ប៉ុណ្ណោះ រីឯ ឈ្មួញ រកស៊ី ឈើ​ធំ ៗ ដូច​ជា​ឈ្មោះ ជិន គឹម អូន លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល ចាប់ បាន​នោះ​ទេ ម្យ៉ាង​វិញ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​យកទៅ​លក់​បន្ត ក្នុង​ខេត្ត​នានា​យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ព្រះវិហារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កំពង់ធំ ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​បង់លុយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​អស់​ហេ​ី​យ​។​

​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យ​សែន អំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ជា​គណះកម្មការ​ថ្នាក់​ជាតិ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ មេត្តា​បញ្ជា​មេ​ប៉េអឹម​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហា និង​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ដែល​នៅ​សេសសល់​បន្តិចបន្តួច កំពុង​រង​ការកាប់​បំផ្លិចបំផ្លាញ​វិនាស​ហិនហោច ក្រោម​ស្នាដៃ​ឈ្មួញ​ល្បីៗ ដែល​បាន​រៀបរាប់​ខាងលើ​ជាបន្ទាន់ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###