ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​មេ​ប៉ុស្តិ៍​ច្រក​ដូនរ័ត្ន លោក នូ និច កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​អាជីវករ ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ និង​ឈ្មួញ​ដឹក​ជ័រកៅស៊ូ ទៅ​លក់​ស្រុក​យួន របៀប​ជិះសេះ​លែង​ដៃ ?

​មេ​ប៉ុស្តិ៍​ច្រក​ដូនរ័ត្ន លោក នូ និច កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​អាជីវករ ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ និង​ឈ្មួញ​ដឹក​ជ័រកៅស៊ូ ទៅ​លក់​ស្រុក​យួន របៀប​ជិះសេះ​លែង​ដៃ ?

ត្បូងឃ្មុំ ÷ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ ទៅ​លក់​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន គឺ​ដោយសារ​មាន​ការរួម​ដៃ​ពី​សំណាក់​ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន និង​ពី​សំណាក់​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ដូន​រ័ត្ន ផងដែរ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន បានឲ្យដឹងថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក នូ និច នោះដែរ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេលនេះ​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន នៅតែ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ដូនរ័ត្ន ក៏​ដូចជា​ក្រុម​ឈ្មួញ និង​អាជីវកម្ម​នាំចេញ​ជ័រកៅស៊ូ​ស្អុយ អុស ធ្យូង និង​កសិផល​ផ្សេងៗ​តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន ដែល​មាន​ខ្នងបង្អែក​រឹងមាំ​។​

ចំណែក​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ​លោក នូ និច ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​មន្ត្រី​នៅ​ច្រក​ដូនរ័ត្ន​បានបញ្ជាក់​ថា ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចេញ​ជ័រកៅស៊ូ​ស្អុយ នាំចេញ​ឈើ អុស ធ្យូង និង​កសិផល​ផ្សេងៗ​ទៅ​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក នូ និច ព្រោះ​គ្មាន​ឈ្មួញ​ណា​អាច​រំលង​លោក នូ និច បានទេ​។

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន ក៏​ដូច​ជា​ការ​នាំចូល មាន់​ត្រី បន្លែ ផ្លែឈើ ដូង ទុរេន សាវម៉ាវ ជាដើម ក៏​ជា​ប្រភព​ចំណូល​របស់​លោក នូ និច ដែល​កំពុង​តែ​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ​ត្រូវបាន​លាតត្រដាង​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###