ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ក្រុមហ៊ុន​ដោ​ន ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​គូលែន​ព្រហ្ម​ទេព លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​រក្សា​ភាព​ស្ងៀម​ស្ងា ?

ក្រុមហ៊ុន​ដោ​ន ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​គូលែន​ព្រហ្ម​ទេព លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​រក្សា​ភាព​ស្ងៀម​ស្ងា ?

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដោ​ន ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​គូលែន​ព្រហ្ម​ទេព យ៉ាង​ពេញបន្ទុក រួច​ហើយ​ដឹកជញ្ជូន​ចូល​ទីតាំង​ក្រុមហ៊ុន​របស់​ខ្លួន​យ៉ាង​រលូន​ដើម្បីឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ទៅលើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដោ​ន​។​

ដោយហេតុ​ថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ បណ្ដោយ​ឲ្យ​ក្រុម​ហ៊ុនដោន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុង​ខណៈ​ដែល​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​គូលែន​ព្រហ្ម​ទេព រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។​

​កាលពី​យប់​ថ្ងៃ​ទី​27 ខែ​ឧសភា ឆ្នាំ​2022 មាន​រថយន្ត​ធុន​ធំ ប្រភេទ​វ៉េ​អ​ង ចំនួន​3​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្រុមហ៊ុន​ដោ​ន មាន​ទីតាំង​នៅ​ភូមិ​ព្រីង​ធំ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។

​ពេល​រថយន្ត​មក​ដល់​ចំណុច​ផ្លូវ​ជាតិ​លេខ​62 ចម្ការ​ស្រ​ម៉ូ​វ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដើម្បី​ពិនិត្យ ហើយ​រថយន្ត​2​គ្រឿង​ទៀត​សមត្ថកិច្ច​មិន​បាន​ឃាត់​ទុក​ដើម្បី​ពិនិត្យ​នោះ​ឡើយ​។ ក្នុង​រថយន្ត​ដែល​សមត្ថកិច្ច​ត្រួតពិនិត្យ គឺ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​17​ម៉ែត្រគូប កម្ពស់​ពី​បាត​ទ្រុង​រថយន្ត​1​ម៉ែត្រគូប ប៉ុន្តែ​ជាក់ស្ដែង​រថយន្ត​នោះ​ផ្ទុក​ឈើ​ពី​បាត​រថយន្ត​ដល់​ដំបូល គឺ​លើស​ចំនួន​កំណត់​យ៉ាងតិច​25​ម៉ែត្រគូប​។​

​នៅ​យប់​ថ្ងៃទី​29 ខែ​ឧសភា ឆ្នាំ​2022 មាន​រថយន្ត​ធុន​ធំ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ទីតាំង​ក្រុមហ៊ុន​ដោ​ន ចំនួន​4​គ្រឿង​ទៀត ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។

​សូម្បីតែ​លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ទុក​ឲ្យ​ក្រុម​ហ៊ុនដោន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​គូលែន​ព្រហ្ម​ទេព ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​ក្រុមហ៊ុន​ដោ​ន កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​។​

 

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###