ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5​ល្បីល្បាញ​ខាង​ពុករលួយ​ខ្លាំងក្លា​លើស​មុន​អាងខ្នង​លោក គុណ ញឹម អគ្គនាយក​អ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ?

លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5​ល្បីល្បាញ​ខាង​ពុករលួយ​ខ្លាំងក្លា​លើស​មុន​អាងខ្នង​លោក គុណ ញឹម  អគ្គនាយក​អ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ?

​ប្រភព​ស្និទ្ធ​នឹង​លោក ឈួន សោភា បានឲ្យដឹងថា ក្រោយពេល​វិលត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​5 ឬ​ហៅ​ថា​មេ​គយ​ចល័ត​តំបន់​5​ឡើងវិញ គឺ​លោក ឈួន សោភា ល្បីល្បាញ​ខាង​ពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។​

លោក ឈួន សោភា មិន​ញញើត​នឹង​វិធានការ ឬ​ចំណាត់ការ​ណាមួយ​របស់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នោះទេ ព្រោះ​មាន​ខ្នងបង្អែក​របស់លោក ឈួន សោភា មាន​ឥទ្ធិពល​ខ្លាំង​ជាង​លោក គុណ ញឹម ទៅទៀត​។ ហេតុនេះហើយ​ទើប​លោក ឈួន សោភា បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ​លោក ឈួន សោភា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​ឈ្មួញ និង​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​5 នៅ​ចំណុច​គល់ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​5 សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹង​ថា​ក្រុម​គយ​ចល័ត​តំបន់​5 ប្រចាំ​ស្នាក់ការ​នេះ​គាប​យកលុយ​លើ​តុ​លើ​ក្រោម​តុ​ពី​ពួក​គាត់​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​។

​ក្រុម​ឈ្មួញ និង​អាជីវករ​បានឲ្យដឹង​ទៀត​ថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​នាំចូល​រួចហើយ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​ដែរ​។ ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់​5​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​គល់ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​5 ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5 ដែល​កំពុង​ល្បីល្បាញ​រឿង​ប្រព្រឹត្ត​អំពើអាក្រក់ និង​អំពើពុករលួយ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​ក្រាស់ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​លោក ឈួន សោភា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​។​

ប្រសិនបើ​គ្មាន​ខ្នងបង្អែក​ក្រាស់​ទេ​នោះ​គឺ​លោក ឈួន សោភា មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ដដែល​ឡើងវិញ ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​បណ្ដោយ​ឲ្យ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5 ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរបៀប​ជិះសេះ​លែង​ដៃ​។​

 

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###