ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ចែ មុំ មេ​ឈ្មួញ​ជើង​ខ្លាំង មាន​ខ្នងបង្អែក​រឹងមាំ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​ក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ បាន​យ៉ាង​រលូន គ្មាន​មន្ត្រី​ជំនាញ​សមត្ថកិច្ច​បង្ក្រាប ព្រោះ​ខ្លាច​បាត់បង់​ចំណូល​ប្រចាំថ្ងៃ ?

ឈ្មោះ ចែ មុំ មេ​ឈ្មួញ​ជើង​ខ្លាំង មាន​ខ្នងបង្អែក​រឹងមាំ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​ក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ បាន​យ៉ាង​រលូន គ្មាន​មន្ត្រី​ជំនាញ​សមត្ថកិច្ច​បង្ក្រាប ព្រោះ​ខ្លាច​បាត់បង់​ចំណូល​ប្រចាំថ្ងៃ ?

ក្រចេះ ÷ ថ្មីៗ​នេះ​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ​ជេ​ី​ង​ខ្លាំង​ម្នាក់​ឈ្មោះ​ចែ មុំ បាន​ខូច​តាម​ផ្លូវ​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​នោះឡើយ​។

​ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ​និង​បក្សពួក​របស់ ចែ មុំ បាន​បង្ហើប​ឲ្យដឹងថា ឈ​ឈ្មួញ​រូបនេះ មាន​ខ្នងបង្អែក​ក្រាស់ ហើយ​ចេះ​បែងចែក​ផល​ប្រយោជន៍​ដល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រចេះ ក៏​ដូច​ជា​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប្រចាំ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ក៏ដូចជា​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ចែ មុំ ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ច្រើន​ឆ្នាំ​មកហើយ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ចែ មុំ ដែល​ល្បីល្បាញ​ខាង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ ជាច្រើន​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្ន​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដដែល​។

​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ក្រចេះ ក៏​ដូច​ជា​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ចែ មុំ នោះ​ទេ​ដោយសារ​ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។

​សូម្បីតែ​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ទោះ​បី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​ក៏ដោយ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! រិគ​ន់ចំៗ​ទៅលេី​ឈ្មួញ​ឈ្មោះ ចែ មុំ បានឲ្យដឹង​ទៀតថា បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ​គឺ​ឈ្មួញ​ម្នាក់​នេះ​មិន​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

​ប៉ុន្តែ​ដោយសារ​ឈ្មួញ​ឈ្មោះ ចែ មុំ មាន​ខ្នងបង្អែក​ក្រាស់ ហើយ​ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ទើប​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ទាំង​២​នេះ​មិន​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។​

​ជាពិសេស​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ព្រមទាំង​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បណ្ដោយ​ឲ្យ​ចែ មុំ ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ ទាំងថ្ងៃទាំងយប់​តាម​អំពើ​ចិត្ត​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###