ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សង្វៀន​បញ្ជា​ល​មាន់​ដុះ​ស្លែ លេង​ស៊ីសង​ខុសច្បាប់ យ៉ាង​ពេញបន្ទុក ក្នុង​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ចាប់ផ្ដើម​បើក​ដំណើរការ​វិញ​ហើយ រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ផលប្រយោជន៍ ?

សង្វៀន​បញ្ជា​ល​មាន់​ដុះ​ស្លែ លេង​ស៊ីសង​ខុសច្បាប់ យ៉ាង​ពេញបន្ទុក ក្នុង​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ចាប់ផ្ដើម​បើក​ដំណើរការ​វិញ​ហើយ  រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ផលប្រយោជន៍ ?

ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បានឲ្យដឹងថា ទីតាំង​បញ្ជល់មាន់ បៀ​រ វង់​អាប៉ោង តាម​ផ្លូវលំ​លេខ​៣៨​ជាប់​ចម្ការ​ស្វាយចន្ទី និង​ចម្ការចេក ដែល​ផ្អាក​មួយ​រយៈពេល​ខ្លី​នោះ ឥឡូវ​បើក​ដំណើរការ​យ៉ាង​រលូន សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ជា​អ្នក​បេ​ី​ក​ភ្លើង​ខៀវ មិន​បង្ក្រាប​ទុក្ខឲ្យ​លេង​តាម​អំពើ​ចិត្ត​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្មពូន ព្រមទាំង​អធិការនគរបាល​ស្រុក​ព្រៃឈរ និង​អភិបាលស្រុក​ព្រៃឈរ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះ​ទេ​។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងភូមិ​ព្រៃ​ស្វាយ ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ជាបន្ទាន់​។​

​មជ្ឈដ្ឋាន​ខាងក្រៅ ÷ សង្ស័យថា មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​មេ​ល្បែងស៊ីសង​ខុសច្បាប់ អាច​បើក​សង្វៀន​បញ្ជល់មាន់ បៀ​រ និង​វង់​អាប៉ោង​ទ្រង់ទ្រាយ​ធំ នៅក្នុង​ភូមិ​ព្រៃ​ស្វាយ ឃុំ​ថ្ម​ពូន ឡើងវិញ​យ៉ាង​រលូន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកចូលរួម​លេង​ល្បែង​បញ្ជល់មាន់ និង​វង់​អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង ធ្វើឲ្យ​មេ​ល្បែងស៊ីសង​អាចប្រមូល​លុយ​ពី​ក្រុម​អ្នកញៀន​ល្បែង​បាន​យ៉ាងច្រើន ព្រោះ​មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់​ស្រុក​រក្សា​ភាព​ស្ងៀមស្ងាត់​។

​ប្រការ​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​។​

​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មេ​ល្បែងស៊ីសង​ខុស​ច្បាប់​ជា​ប្រភព​ចំណូល​របស់​សមត្ថកិច្ច​មូលដ្ឋាន ទើប​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ថ្ម​ពូន និង​អធិការ​នគរបាល​ស្រុក​ព្រៃឈរ មិន​ចាត់​វិធានការ​បង្ក្រាប​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​។

​ហេតុនេះ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មិន​គួរ​ទុក​ឲ្យ​មន្ត្រីអាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងស្រុក​ព្រៃឈរ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​នោះ​ទេ​។​

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ប្រហែល​មេ​ល្បែងស៊ីសង​មាន​ខ្នងបង្អែក​ក្រាស់ ទើប​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ថ្ម​ពូន ផ្អាកបាន​តែ​មួយ​រយៈពេល​ខ្លី​ហើយ​បើក​ដំណើរការ​ឡើងវិញ​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###