ភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យ រស្មីឯករាជ្យ ដឹងថា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចំណុចបរិវេណបណ្តោយផ្លូវ ១៣៩ មានទីតាំងអ្នកញៀនល្បែងលេងភ្នាល់ទឹកភ្លៀង យ៉ាងពពាក់ពពូន ចំកណ្តាលក្រុងភ្នំពេញ ដោយឡែកសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ មិនហ៊ានចាត់វិធានការបង្ក្រាបឡើយ ។
មជ្ឈដ្ឋានខាងក្រៅ.! កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង ទាំងអស់នោះកំពុងតែឈ្លក់វង្វេង បង្កឲ្យកើតមានឡើងនៅអំពើហិង្សាគ្រួសារ ចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ គ្រប់ប្រភេទ និងរីករាលដាលគ្រឿងញៀនគូរឲ្យកត់សម្គាល់ ក្នុងមូលដ្ឋានថែមទៀតផង។
ហេតុនេះលោក នេត សា វឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមេីលរំលងភាពអសកម្ម របស់លោក លឹម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត្រ ស៊ីថុន អធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងបណ្តែតបណ្តោយឲ្យឈ្មោះ ហ៊ា សួរនិងបក្សពួក លេងល្បែងភ្នាល់ទឹកភ្លៀងតាមអំពេីចិត្ត។
មហាជន.! និងពលរដ្ឋរស់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា បានអំពាវនាវដល់លោក ឃួង ស្រេង អភិបាលក្រុងរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការក្តៅ ដល់មន្ត្រីក្រោមឱវាទ ចុះពិនិត្យបង្ក្រាបបទល្មើសល្បែងភ្នាល់ទឹកភ្លៀងស៊ីសងខុសច្បាប់ ដេីម្បីភូមិឃុំមានសុវត្ថិភាព។
ប្រជាពលរដ្ឋទទូចនិងសណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានវិធានការក្តៅចាត់មន្ត្រីក្រោមឱវាទ ចុះពិនិត្យទីតាំងល្បែងភ្នាល់ទឹកភ្លៀងខ្នាតធំ របស់ឈ្មោះ ហ៊ា សួរ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាបន្ទាន់ ដេីម្បីពង្រឹងសន្តិសុខសង្គម៕