ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ហ៊ូ​វ ជី វ៉ៃ មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ខេត្ត​រតនគិរី កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ក្នុងស្រុក​អណ្តូង​មាស ដឹកជញ្ជូន​យកទៅលក់​ស្រុក​យួន តាម​ច្រក​អូរ​សា​ថី សមត្ថកិច្ច​ជំនាញ មិន​ហ៊ាន​បង្ក្រាប​ខ្លាច​បាត់បង់​ផលប្រយោជន៍ ?

ឈ្មោះ ហ៊ូ​វ ជី វ៉ៃ មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ខេត្ត​រតនគិរី កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ក្នុងស្រុក​អណ្តូង​មាស ដឹកជញ្ជូន​យកទៅលក់​ស្រុក​យួន តាម​ច្រក​អូរ​សា​ថី សមត្ថកិច្ច​ជំនាញ មិន​ហ៊ាន​បង្ក្រាប​ខ្លាច​បាត់បង់​ផលប្រយោជន៍ ?

​រតនគិរី ៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនគីរី ឈ្មោះ ហ៊ូ​វ ជី វ៉ៃ និង​គូរ​កន​កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ក្នុងស្រុក​អណ្តូង​មាស គ្មាន​ច្បាប់​អនុញ្ញាត​ឆ្លងដែន យកទៅ​លក់​ស្រុក​យួន​រាល់ថ្ងៃ តាម​ច្រក​តំបន់​អូរ​សា​ថី ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​ការពារ​លេខ ៥០៧ ជា​អ្នក​បើក​ភ្លើង​ខៀវ ឲ្យ​ឈ្មួញ​ម្នាក់នេះ ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​! និង​ពលរដ្ឋ ក្នុងភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស បានឲ្យដឹងថា ឈ្មោះ ហ៊ូ​វ ជី វ៉ៃ និង​បក្សពួក​កំពុង​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ឆ្លងដែន​តាម​ប៉ុស្តិ៍​នគរបាល​ការពារ​លេខ ៥០៧ គ្រប់គ្រង​ដោយ​លោក ខេន សា រិន ទាំង​យប់​ទាំង​ថ្ងៃ មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ សម្ងំ​ទទួល​លាភ​សក្កា​រះ​ជា​ថ្នូរ​។​

​ប្រភព​សិទ្ធិ​និង​ឈ្មួញ​ឈ្មោះ ហ៊ូ​វ ជី វ៉ៃ​បានឲ្យដឹងថា ចាប់ពី​ចុង​ខែគុម្ភះ​ឆ្នាំ​២០២២ រហូតមកដល់​បច្ចុប្បន្ន ឈ្មួញ​ឈើ​ម្នាក់​នេះ​និង​បក្ខពួក បាន​ប្រើប្រាស់​រថយន្ត​ប៉ា​កុង​កែច្នៃ ជាច្រើន​គ្រឿង​សម្រុក​ដឹកឈើ ពី​ព្រៃ​សហគមន៍ ភូមិ​ចង ភូមិ​ចាយ ក្នុង​ឃុំ​ញ៉ាង និង​ចេញពី​ព្រៃ​ដែន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចំនុច​អូរ​កា​ផា អូរ​ដំបូក និង​អូរ​កា​យ៉ាក់ ដោយ​ដឹក​ជញ្ជូន​ឈើ​កាត់​តាមផ្លូវ ក្នុង​ក្រុមហ៊ុន​ឧកញ៉ា​ណា​ម៉ា​រ៉ា​ឌី បាន​សុខ​ស្រួល​បំផុត គ្មាន​រំខាន់​ដល់​ជំនាញ​សមត្ថកិច្ច​ពាក់​ពន្ធ័​ឡេ​ី​យ​។​

​មេ​ឈ្មួញ​ឈ្មោះ ហ៊ូ ជី វ៉ៃ ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្ត​រតនគិរី ហើយ​មើលទៅ បានជា​ហ៊ាន​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​រង្គាល ក្នុងស្រុក​អណ្តូង​មាស និង​ស្រុក​តា​វែង​ស្រុក​វើន​សៃ ស្រុក​កូន​មុំ ស្រុក​លំផាត់ កំពុង​ប្រឈម និង​សេចក្តី​វិនាស រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​

​ជាងនេះទៅទៀត លោក ញែ​៉​ម សំ អឿន អភិបាលខេត្ត​រតនគិរី និង​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី និង លោក​យិន ចំណាន ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី មិន​គូរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​ឈើ ល្បីល្បាញ​ខាង​កាប់​ព្រៃឈើ ឈ្មោះ​ហ៊ូ​វ ជី វ៉ៃ ដឹក​ជញ្ជួន​ទៅ​លក់​ស្រុក​យួន ដោយ​សេរី គ្មាន​ការទប់ស្កាត់ ពី​ប្រធាន​មន្ទីរ​កសិកម្ម និង​មេព្រៃ​ខេត្ត​រតនគិរី នោះទេ​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស អំពាវនាវ​ដល់ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មេត្តា​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ ព្រៃឈើ​នៅ​សេសសល់​បន្តិចបន្តួច បេ​ី​មិន​ដូច្នោះ​នោះទេ ត្រូវ​វិនាស​ហិនហោច​ក្រោម​ស្នាដៃ ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់ ទ្រង់ទ្រាយ​ធំ របស់​ឈ្មួញ​ឈ្មោះ ហ៊ូ​វ ជី វ៉ៃ ក្នុង​ទឹកដី​ខេត្តរតនគិរី​ជាបន្ទាន់​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###