ខេត្តស្វាយរៀង ៖ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំបន្លិចប្រសាទបានបង្ហើបប្រាប់ (រស្មីឯករាជ្យ) អោយដឹងថា ក្បូនរថយន្តធំៗនិងរថយន្តសាន់យ៉ុងចូលតាមច្រកប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិបាវិតនិងតាមច្រកបន្ទាយចក្រីតាមបណ្តោយ ផ្លូវជាតិលេខ(១)ដល់ចំនុចទីស្នាក់ការគយចល័តខេត្តព្រៃវែងមេឈ្មួញខ្មែរនិងមេឈ្មញវៀត ណាម ចូលបង់លុយក្នុងមួយឡានតម្លៃ១០ម៉ឺនរៀលទៅ១៥ម៉ឺនជាកំហិត។
គួរបញ្ជាក់ផងដែរ មេឈ្មួញខ្មែរនិងមេឈ្មួញវៀតណាមបានត្អូញត្អែរប្រាប់ភ្នាក់ងារអ្នកយកព័ត៍មានអោយ(រស្មីឯករាជ្យ)ថាពួកគាត់រកស៊ីដឹកទំនិញបន្តិចបន្ទួចដូចជា បន្លែ ផ្លែឈើនិងសំលៀកបំពាក់ និងគឿងអេនិច ត្រនិចគ្រប់ប្រភេទនាំចូលពីស្រុកយួនគឺបានត្រឹមតែបង់លុយអោយក្រុមមន្ត្រីគយរបស់លោក កាំង អៀងបើពួកគាត់មិនចូលបង់លុយទេឡាន ក៍អត់បានទៅដល់គោលដៅដែរ ។ ព្រោះលោក កាំង អៀង បានដាក់កំលាំងជំនិតៗចាំប្រដេញឡានក្រុមឈ្មួញទាំងនោះ អញ្ចឹងហើយ ពួកគាត់បានរៀបរាប់ទាំងទឹកភ្នែកនិង អួលដើមកថា គាត់ដឹកទំនិញចេញពីប្រទេសវៀតណាមតាមច្រកព្រំដែនអន្តរជាតិបាវិតរហូត ដល់ភ្នំពេញត្រូវចំណាយអស់មួយលានរៀលទៅពីលានរៀល។
ទីតាំងគយចល័តខេត្តព្រៃវែងស្តិតនៅចំនុចភូមិព្រែករាំង ឃុំបន្លិចប្រសាទ ស្រុកពាមរក៍ខេត្តព្រៃវែងសូមលោកអូនព័ន្នីរត្ន័រដ្ឋមន្ត្រីក្រសួងហិរញវត្តុត្រួតពិនិត្យលោក កាំង អៀង និងកូនចៅរបស់លោកផង កំពុងតែធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តបែបលក្ខណៈពុករលួយ ផ្ទុយនឹងអនុសាស្ត្រតបសសម្តេចតេជោ ហ៊ុន សែន កំពុងតែធ្វើការវះកាត់មន្ត្រីណាខូចខិលទីមួយ ងួចទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងវះកាត់ ៕