ត្បូងឃុំ ៖ ទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបេីក មង្គលការ ជប់លៀង និងកម្មវិធីផ្សេងៗ មែនពិតប៉ុន្តែនៅតែឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី ហៅអូរមីក្រុង បែរជាបុគ្គលពីរូបនេះ ហ៊ានបេីកល្បែងបញ្ជាល់មាន់ និង អាប៉ោង យូគី ឲ្យពលខ្មែរ ចូលលេងដោយសេរី។
ថ្មីៗនេះប្រជាពលរដ្ឋ ក្នុងភូមិដា ឃុំដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យភ្នាក់ងារព័ត៌មានយេីងដឹងថា ក្រុមអ្នកញៀនល្បែង ចូលមកលេងមាន ទាំងរថយន្ត ទំនើប នឹង ម៉ូតូ ជាច្រើនគ្រឿងដោយឡែក អ្នកឈ្នះ រាប់ពាន់ រាប់ ម៉ឺន ដុល្លា ស្រែក ហ៊ោកញ្ជៀវ សប្បាយ ត្រហឹង អឹងកង ផ្អើល ពេញ ក្នុងកាស៊ីណូ អតីតមានឈ្មោះ យីហោ ៦៩ ឥឡូវបច្ចុប្បន្ននេះ លុបផ្លាកយីហោ អស់ហើយដេីម្បីបំភ័ន្តអ្នកការសែត។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នងមូលដ្ឋាននៃទឹកដី ស្រុកមេមត់ មានការព្រួយបារម្ភ ខ្លាចកើតជា ចោរឆក់ លួច ប្លន់ និងគ្រឿងញៀន រីករាលដាលគូរអោយកត់សម្គាល់ ជាពិសេសនោះ អ្នកចាញ់ ខ្លះបញ្ចាំឡាន ម៉ូតូ ប្លង់ដី និងទ្រព្យសម្បត្តិ ផ្សេងៗ ជាយះថាហេតុ អាចប្រេីអំពើហិង្សា ដល់គ្រូសារ ថែមទៀតផង។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅលេង ដល់ក្នុងកាស៊ីណូច្រកដូងប្រាំ៧ដើម ឈ្មោះ លឹម នឹង ឈ្មោះ វ៉ា ជាម្ចាស់សង្វៀន បានបើកល្បែងស៊ីសងខុសច្បាប់ ដូចជា ÷ បញ្ជាល់មាន់ បៀរ អាប៉ោង យូគី រួមទាំងល្បែងភ្នាល់ ចំរុះ ស្ថិតនៅ ចំណុច ភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំណែក សមត្ថកិច្ចពាក់ ពន្ធ័ មិនចាត់វិធានការ បង្ក្រាបនោះទេ ទុកឲ្យលេងតាមអំពើចិត្ត។
មហាជន បានរិះគន់ចំៗ ទៅលើ ទីតាំង ល្បែងបញ្ជាល់មាន់ ក្នុងឃុំដា ហាក់បីដូចមានខ្នងបង្អែករឹងមាំ នៅពីក្រោយខ្នង ទើបហ៊ានបើក ហ៊ានបិទ តាមទំនេីងចិត្ត ឬមួយលោក អធិការដ្ឋាននគរបាលស្រុកមេមត់ មិនចាត់វិធានការ បង្ក្រាបសម្ងំទទួល ផលប្រយោជន៍ ពីម្ចាស់បនល្បែង ទេដឹង។
ប្រជាពលរដ្ឋ រស់នៅ ភូមិដា ឃុំដា ស្រុកមេមត់ អំពាវនាវដល់លោក នេតសា វឿន អគ្គស្នងការនគរបាលជាតិនិង លោក ជាម ចន្ទ័ សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និង លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មំ មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបសង្វៀន បញ្ជាល់មាន់របស់ឈ្មោះ លឹម និងឈ្មោះ វា ច្រកដូងប្រាំ៧ដើម ជាបន្ទាន់ ព្រោះថា បេីសិនឆ្លងជំងឺកូវីដ ១៩ ពីណាអ្នកទទួលខុសត្រូវ៕