ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិតាសួស ឃុំដូង ស្រុករមាសហែក បានឲ្យដឹងថា ឈ្មោះ យ៉ាន់ ឈ្មោះ អុន បុគ្គលពីរូបនេះ មានខ្នងបង្អែករឹងមាំប៉ុណ្ណា ទើបសមត្ថកិច្ចពាក់ព័ន្ធ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
មជ្ឈដ្ឋានខាងក្រៅ ! បានរិះគន់ចំៗ ទៅលើអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងភូមិតាសួស ឃុំដូង ថាតេីគោលនយោបាយ ភូមិឃុំមានសុវត្ថភាពនៅត្រង់ណា បើល្បែងបញ្ជាល់មាន់ និងអាប៉ោង កំពុងបេីកលេងយ៉ាងពពាក់ពពូន មិនឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ហៅអូមីក្រុង នោះទេ ដោយសមត្ថកិច្ចស្រុករមាសហែក ធ្វើមិនដឹងមិនឬអ្វីទាំងអស់។
ហេតុនេះលោក ម៉ុល អភិបាលស្រុករមាសហែក និង លោក អុល អធិការដ្ឋាននគរបាលស្រុករមាសហែក គូរពិនិត្យឡ;ងវិញជាបន្ទាន់ ចំពោះបញ្ហាល្បែងស៊ីសង ខុសច្បាប់ បញ្ជាល់មាន់ អាប៉ាង ហើយអាចកើតជាចោរកម្ម លួច ឆក់ ប្លន់ និងរីករាលដាលគ្រឿងញៀនគូរឲ្យកត់សម្គាល់ទៀតផង។
ប្រជាពលរដ្ឋ ក្នុងភូមិតាសួស ឃុំដូង ស្រុករមាសហែក បានអំពាវនាវដល់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កឹង ឃន ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាចាត់កម្លាំងក្រោមឱវាទ មានវិធានការទៅលើបុគ្គលឈ្មោះ យ៉ាន់ ជាមន្ដ្រី យោធាវរះ២០១ ការពារនៅតំបន់ច្រកព្រំដែនត្រឡោកបែក និងឈ្មោះ អុន ជាប្រជាពលរដ្ឋថ្លើមធំឃុបឃិតគ្នាបើកល្បែងបញ្ជាល់មាន់ និងអាប៉ោងរាល់ថ្ងៃ គ្មានសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានបង្ក្រាបឡើយ៕