ស្វាយរៀង ÷ សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ក្នុង ភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង បានឲ្យដឹងថា បុគ្គល ដែល ហ៊ាន បើក ល្បែង បញ្ជាល់មាន់ នោះ ប្រហែលជាមាន ខ្នងបង្អែក នៅ ពីក្រោយ និង មាន ឥទ្ធិពល ទៀតផង ទើប អាច ធ្វើ អ្វីៗ បាន តាម ទំនើងចិត្ត ។
ជាងនេះទៅទៀត តាម ប្រភព ខ្លះ បាន បង្ហើប ឲ្យ រស្មីឯករាជ្យ ដឹងថា អាជ្ញាធរមានសមត្ថកិច្ច ក្នុងក្រុងបាវិត មួយ ចំនួន បានទទួលផលប្រយោជន៍ ពី ម្ចាស់ ទីតាំង ទើបមិនចាត់វិធានការបង្ក្រាប សង្វៀនបញ្ជាល់មាន់ ទុកឲ្យអ្នកញៀនល្បែងលេងយ៉ាងរលូន។
មហាជន.! លើកឡើងថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធហើយគ្មានខ្នងបង្អែករឹងមាំទេនោះគឺបុគ្គលម្នាក់នេះនិងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងបញ្ជាល់មាន់នៅលើទឹកដីខេត្តស្វាយរៀងបានឡើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងបានឲ្យដឹងថាបុគ្គលម្នាក់នេះបានបើកសង្វៀនបញ្ជាល់មាន់បៀរអាប៉ោងកំពុងបេីកលេងរាល់ថ្ងៃយ៉ាងពពាក់ពពូនចំណែកលោកឯមសុវណ្ណរិទ្ធិអធិការដ្ឋាននគរបាលក្រុងបាវិតរក្សាភាពស្ងៀមស្ងាត់។
ចំណែក មន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបាវិត បាន រក្សា ភាព ស្ងៀមស្ងាត់ បណ្តោយ ឲ្យ បុគ្គល ម្នាក់ នេះ ដែល ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ក្នុងមូលដ្ឋាន និងអាចកេីតគ្រឿងញៀន រីករាលដាល គូរឲ្យកត់សម្គាល់។
ប្រជាពលរដ្ឋ ភូមិបាវិតកណ្ដាលសង្កាត់បាវិត ក្រុងបាវិត បាន អំពាវនាវឲ្យ លោក កឹង ឃន ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចាត់មន្ត្រីក្រោមឱវាទ ទប់ស្កាត់ ទង្វើរ មិន ប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែងស៊ីសងខុសច្បាប់ នៅចំណុចព្រំដែនអន្តរជាតិបាវិត រវាងកម្ពុជា វៀតណាម ជៀសវាង កំឲ្យឆ្លងជំងឺកូវីដ ១៩ និងជំងឺ អូមីក្រុង បំប្លែងខ្លួនថ្មី ។