រតនគីរី ÷ សេចក្តីរាយការណ៍ពីក្រុមឈ្មួញឈើ បានបញ្ជាក់ថា ឈ្មោះ កៃ សុ វិន មន្ត្រីរាជការនៅសាលាក្រុងបានលុង អ្នកកាងបទល្មើសឲ្យការដឹកជញ្ជូនផលអនុផលព្រៃឈើ របស់មេឈ្មួញពីរនាក់ប្តីប្រពន្ធ ១ឈ្មោះ ចាន់ ២ ឈ្មោះ ចាន់ ធី ត្រូវជាប្រពន្ធ ដឹកចេញពីសមុទ្រសេដា ទៅលក់នៅស្រុកយួន តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ បានយ៉ាងសុខស្រួលបំផុត គ្មានរំខាន់ដល់សមត្ថកិច្ចពាក់ព័ន្ធ ទល់តែសោះ ធ្វេីមិនដឹងមិនឬអ្វីទាំងអស់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ដឹកជាលក្ខណៈទ្រងទ្រាយធំ តែអស់លោកមន្ត្រីរាជការ ដូចជាបុគ្គល ឈ្មោះ កៃ សុ វិន ថ្នាក់ដឹកនាំខំដំឡើងប្រាក់ខែឱ្យ សម្រាប់បម្រើជាតិ និងបម្រើផលប្រយោជន៍រួម ជួនប្រជាពលរដ្ឋ។
បែរជាយកតួនាទី របស់ខ្លួនទៅឲ្យ ប្រពន្ធឈ្មោះ ចាន់ ធី ដើរប្រមូលសេដ្ឋកិច្ចឲ្យខេត្តទៅវិញ ចំណុចនេះហើយ បានជាសម្បត្តិធនធានធម្មជាតិ ត្រូវរលាយហិនហោចអស់ ក្រោមស្នាដៃឈ្មោះ ចាន់ ធ្វើការក្នុងសាលាក្រុងបានលុង តើលោក ញ៉េម សំ អឿន អភិបាលខេត្តរតនគីរី គិតយ៉ាងណា បើមន្ត្រីរាជការស៊ីប្រាក់ខែរដ្ឋ ឃុបឃិតជាមួយ មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើ មិនចាត់វិធានការបង្ក្រាបទុកឲ្យបុគ្គលម្នាក់នេះ ធ្វើអ្វីៗតាមអំពើចិត្ត ។
រថយន្តដែលដឹកបទល្មើស ចេញពីសមុទ្រសេដា ឡានម៉ាកសាំយ៉ុង ពណ៍ ស គឺជាឡានរបស់ឈ្មោះ ចាន់ ជាប្តី ប្រពន្ធឈ្មោះ ចាន់ ធី និងឈ្មោះ កៃ សុ វិន កាងឲ្យធ្វើដំណើរយ៉ាងរលូន រហូតទៅដល់ច្រកអន្តរជាតិព្រំដែនអូរយ៉ាដាវ ឆ្លងដែនទៅលក់ស្រុកយួន ជំនាញសមត្ថកិច្ចពាក់ព័ន្ធ សម្ងំទទួលលាភសក្ការះ ជាថ្នូរមិនបង្ក្រាប។
មជ្ឈដ្ឋានខាងក្រៅ .! នៅក្នុងខេត្តរតនគិរី អំពាវនាវទៅដល់ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការទៅលើមន្ត្រីរាជការដែលស៊ីប្រាក់ខែរដ្ឋ ទៅកាងបទល្មើសនិងដើរប្រមូលលុយពីបទល្មើសជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តបង្ក្រាបនោះទេ៕