ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សង្វៀន​បញ្ជាល់មាន់​ខ្នាត​ធំ កំពុងបើក​លេង​រាល់ថ្ងៃ នៅក្នុង​ក្រុង​ស្ទឹងត្រែង​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​បង្ក្រាប​ខ្លាច​បាត់បង់​ផលប្រយោជន៍ ?

សង្វៀន​បញ្ជាល់មាន់​ខ្នាត​ធំ កំពុងបើក​លេង​រាល់ថ្ងៃ នៅក្នុង​ក្រុង​ស្ទឹងត្រែង​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​បង្ក្រាប​ខ្លាច​បាត់បង់​ផលប្រយោជន៍ ?

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា សង្វៀន​បញ្ជល់មាន់​ក្នុង​ចម្ការកៅស៊ូ ចំណុច​អូរ​ពងមាន់ ភូមិ​រាជានុកូល បើក​លេង​ជា​យូរ​មក​ហើយ​មិន​ទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។

​ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកចូលរួម​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង ដោយសារ​មេ​ល្បែង​មាន​ខ្នងបង្អែក​រឹងមាំ ហើយក៏​អាច​មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។​

​ចាប់តាំងពី​មាន​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ព្រោះ​អ្នកលេង​ល្បែង​មាន​អ្នកចាញ់​ច្រើន​ជាង​អ្នកឈ្នះ​។​

​សេចក្ដីរាយការណ៍​ពី ប្រជាពលរដ្ឋ​ក្នុងភូមិ​រាជានុកូល បានឲ្យដឹងថា នៅក្នុង​ចំការកៅស៊ូ​មួយ​កន្លែង​នៅ​ចំណុច​អូរ​ពងមាន់ ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង មាន​បើក​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ ហើយ​មាន​អ្នក​ចូល​លេង​យ៉ាង​ពពាក់ពពូន មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី​នោះទេ​។​

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​ស្ទឹង​ត្រែង ក៏ដូចជា​អធិការ​នគរបាល​ក្រុង​ស្ទឹងត្រែង និង​អភិបាល​ក្រុង​ស្ទឹងត្រែង មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​នោះ​ទេ​។​

ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អូ​ត ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​សង្កាត់​ស្ទឹងត្រែង ជាបន្ទាន់​។​

​ប្រភព​ពី​អ្នក​ធ្លាប់​ចូល​ទៅ​ដល់​សង្វៀន​បញ្ជល់​មាន់​ក្នុង​ចម្ការកៅស៊ូ ចំណុច​អូរ​ពងមាន់ ភូមិ​រាជានុកូល បានឲ្យដឹងថា ម្ចាស់​សង្វៀន​បាន​អួតអាង​ប្រាប់​អតិថិជន​របស់​ខ្លួន​ថា គេ​រត់​ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​អស់ហើយ ដូច្នេះ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។​

​ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អូ​ត ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង បង្ក្រាប​ល្បែងស៊ីសង​ឲ្យបាន​ឆាប់​បំផុត​។

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ក្រុង​ស្ទឹងត្រែង ទំនងជា​ទទួល​ផលប្រយោជន៍​ពី​អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់ ទើប​បណ្ដាល​ឲ្យ​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###